ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្គាប់ចិត្ត​ថៅកែ ?

6 ឆ្នាំ មុន

ទំនាស់​គ្នា​មួយ​ទំហឹង​ធំ ​រវាង​អាជ្ញាធរ​ដែនដី​ខេត្តក្រចេះ​… ​ជាមួយ​ក្រុម​អ្នក​ចំណាកស្រុក​ចាប់ដី​នៅ​ស្រុក​ស្នួល​… ​ទោះបី​គេ​ថា​ អត់​មាន​អ្នក​ស្លាប់​…​ក៏​ជា​មេរៀន​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​…​។ ចាប់អារម្មណ៍​បំផុត​នោះ​… ​គេ​ហាក់ដូចជា​ឃើញ​អាជ្ញាធរ​យកចិត្តទុកដាក់​ខាង​បង្ក្រាប​… ​ឆាប់​ជាង​ការ​រំលោភ​​នៅ​តំបន់​ដទៃ​ទៀត​…​។ រឿង​​មាន​មនុស្ស​រាប់រយ​នាក់​ទៅ​រំលោភ​ចាប់​យក​ដី​ក្រុមហ៊ុន​មួយ​ៗ… ​មាន​មេខ្យល់​ដឹកនាំ​……

ទំនាស់​គ្នា​មួយ​ទំហឹង​ធំ ​រវាង​អាជ្ញាធរ​ដែនដី​ខេត្តក្រចេះ​… ​ជាមួយ​ក្រុម​អ្នក​ចំណាកស្រុក​ចាប់ដី​នៅ​ស្រុក​ស្នួល​… ​ទោះបី​គេ​ថា​ អត់​មាន​អ្នក​ស្លាប់​…​ក៏​ជា​មេរៀន​មួយ​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​…​។

ចាប់អារម្មណ៍​បំផុត​នោះ​… ​គេ​ហាក់ដូចជា​ឃើញ​អាជ្ញាធរ​យកចិត្តទុកដាក់​ខាង​បង្ក្រាប​… ​ឆាប់​ជាង​ការ​រំលោភ​​នៅ​តំបន់​ដទៃ​ទៀត​…​។

រឿង​​មាន​មនុស្ស​រាប់រយ​នាក់​ទៅ​រំលោភ​ចាប់​យក​ដី​ក្រុមហ៊ុន​មួយ​ៗ… ​មាន​មេខ្យល់​ដឹកនាំ​… ​មេខ្យល់​ធ្វើ​ចលនា​អូស​ទាញ​… ​ដែល​រដ្ឋអំណាច​របស់​បក្ស​កាន់​អំណាច​មិន​អាច​ធ្វើ​ដូច​បាន​… ​ចាញ់​ឥទ្ធិពល​មេខ្យល់​ដូច​មេឃ​និង​ដី​… ​គួរ​យក​មេខ្យល់​ឱ្យធ្វើ​មេស្រុក មេ​ខេត្ត​វិញ ដូច​ជា​ប្រសើរ​…​។

កន្លង​មក ព្រៃ​ខៀវ​នៅ​ខេត្តមណ្ឌលគិរី​រាប់​ពាន់​ហិ​កតា​… ​ត្រូវ​មេខ្យល់​ឈ្មោះ កែវ វុ​ទ្ធី ប្រមូល​ជន​ចំណាកស្រុក​រាប់រយ​នាក់​កាប់​រាន​យក​ដី ។ ពេល​ចាប់​មេខ្យល់​បាន​ម្តង​ៗ…​ ឃុំ​ទុក​បាន​មួយ​ដង្ហើមចង្រិត​ប៉ុណ្ណោះ​ដោះ​លែង​វិញ​…​។

ក្រោយ​ពេល​ដោះ​លែង​… ​មេខ្យល់​មក​ដឹកនាំ​កាប់​រាន​យក​ដី​ចែក​គ្នា​ដដែល​…​។ ចាប់​ម្តងទៀត របូត​ទៀត​…​។ចាប់​របូត​… ​ចាប់​របូត​… ​សង្ស័យ​មេខ្យល់​លុយ​ច្រើន​ណាស់​… ​ពេញ​ទៅ​ដោយ​ខ្លាញ់​រអិល​…​។

ចំណែក​ការ​ប៉ះទង្គិច​មួយ​ទំហឹង​នៅ​ស្រុក​ស្នួល​… ​លើ​ដី​សម្បទាន​របស់​ក្រុមហ៊ុនចំការកៅស៊ូ​មេមត់​…​ ថៅកែ​ធំ​មួយ​ណា​ឈ្មោះ​អី ​មិន​ទាន់​ច្បាស់​ទេ​… ​មានសំណាង​ណាស់​បាន​ដី​ជិត​មួយ​ម៉ឺន​ហិ​កតា​…​ ត្រូវ​បាន​អាជ្ញាធរ​ការ​ពារ​គួរ​ឱ្យ​កត់សម្គាល់​ជាង​ការ​រំលោភ​នៅ​តំបន់​ផ្សេង​… ​ដែល​បញ្ជាក់​ថា​ ម្ចាស់​វា «​មិនធម្មតា​» ទេ ម្ចាស់​ថ្លៃ !

ក្រុម​អ្នក​តាមដាន​បញ្ហា​សង្គម​និយាយ​ថា​… ​រឿង​រំលោភ​យក​ដី​ដោយ​ខុសច្បាប់​អីចឹង​…​ ចាំបាច់​អី​លើកទ័ព​ទៅ​បាញ់​ទៅ​បង្ក្រាប? ឯ​ឈើ​ដឹក​ចេញ​ទៅ​ស្រុក​យួន​ទាំង​យប់​ទាំង​ថ្ងៃ​… ​តាម​ច្រក​ស្រុក​ស្នួល​​ ម៉េច​មិន​បង្ក្រាប​​ផង?

ការ​លើកគ្នា​ទៅ​ចាប់​យក​ដី​អ្នក​ដទៃ​បែប​នេះ​…​ ប្រាកដ​ណាស់​មាន​មេខ្យល់​…​ សម្ងំ​ចាប់​យក​មេខ្យល់​ចេញ​ឱ្យ​ផុត​ទៅ ​វា​ចប់​ទៅ​ហើយ​… ​ឬ​មួយ​ធ្វើ​ខ្លាំង​ ដើម្បី​ផ្គាប់ចិត្ត​ថៅកែ ?​…​ហេ ! ហេ ! ហេ!

អត្ថបទសរសេរ ដោយ