ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជែងមិនផុតពេលយប់មើលគ្នាមិនឃើញពន្លះគ្នាផាំងខ្ចេច

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅវេលាម៉ោង១១និង៤៨នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១១៦-១១៧ ក្នុងភូមិសំរោង…

ខេត្តកំពង់ធំ ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅវេលាម៉ោង១១និង៤៨នាទីយប់ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១១៦-១១៧ ក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ រវាងរថយន្ត និងរថយន្ត ក្នុងដំណើច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់មនុស្ស២នាក់ និងរបួសធ្ងន់ស្រាលចំនួន៤នាក់ ។

លោកវរសេនីយ៍ត្រី សន តាល់ អធិការរងនគរបាកស្រុកបារាយណ៍ ទទួលខាងសណ្តាប់ធ្នាប់បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងដោយរថយន្តម៉ាកកាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២R-៤៦២២ បើកបរក្នុងទិសដៅពីជើងមកត្បូង បើកដោយឈ្មោះ ម៉ាក រ៉ាដែន ភេទប្រុស អាយុ១៩ឆ្នាំ ភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ បានរត់គេចខ្លួនបាត់ បន្ទាប់ពីបង្កហេតុរួច ដែលបានដឹកអ្នករួមដំណើទី១.ឈ្មោះ វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ ភូមិព្រៃស្រង៉ែ ឃុំបល្លង្ក័ ស្រុកបារាយណ៍ របួសស្រាល និងអ្នករួមដំណើទី២.ឈ្មោះ ជា ចាន់ណារិទ្ទ ភេទប្រុស អាយុ២២ឆ្នាំ ភូមិត្រពាំងស្វាយ ឃុំបល្លង្ក័ ស្រុកបារាយណ៍ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បានបុកជាមួយនឹងរថយន្តម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ ២E-៦២២១ ក្នុងទិសដៅពីត្បូងមកជើង បើកបរដោយឈ្មោះ ឡុង ប៊ី ភេទប្រុស អាយុ៦៦ឆ្នាំ នៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (របួសធ្ងន់បាក់.កជើងស្តាំ) អ្នករួមដំណើរ ១.ឈ្មោះ សុ ជាតា ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ (បាក់ឆ្អឹងស្មាស្តាំ) និងទី២.ឈ្មោះ ជា ឡែន ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិខាងលើ (ស្លាប់និងកន្លែងកើតហេតុ) វត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរថយន្តម៉ាកកាម៉ារីបាឡែន បើកបរពីជើងទៅត្បូងវ៉ាឡើងជែងនៅក្នុងស្ថានភាពគ្រោះថ្នាក់ ទៅប៉ះនឹងរថយន្តមួយគ្រឿងទៀត ដែលកំពុងតែបើកបរស្របទិសគ្នាហើយក៏ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកកូរ៉ូឡា បើកមកពីទិសផ្ទុយគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរងរបួសទាំងងសងខាង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ