ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​៤​កន្លែង​ ​​អ្នកទេសចរ​អត់​​រំលង​​ពេល​​ទៅ​ម៉ាឡេស៊ី​

6 ឆ្នាំ មុន

អ្នកទេសចរ​ភាគច្រើន​មិនសូវ​រំលង​នោះ​ទេ ប្រ​សិន​គេ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ​ម៉ា​ឡា​កា ​ក្នុង​​ប្រទេស​ម៉ា​ឡេ​ ​គេ​ គឺច្បាស់​ជា​ឈៀង​ចូល​ទៅលេង​តំបន់​កម្សាន្ត​មួយ​ចំនួន​​នៅ​ទីនោះមិន​ខាន ​ព្រោះ​វា​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​ទេសចរណ៍វប្បធម៌ ​ដែល​មាន​ភាព​ទាក់ទាញ​អស្ចារ្យ​ ។ ១​-ផ្ទះ​ក្រហម (…

អ្នកទេសចរ​ភាគច្រើន​មិនសូវ​រំលង​នោះ​ទេ ប្រ​សិន​គេ​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​រដ្ឋ​ម៉ា​ឡា​កា ​ក្នុង​​ប្រទេស​ម៉ា​ឡេ​ ​គេ​ គឺច្បាស់​ជា​ឈៀង​ចូល​ទៅលេង​តំបន់​កម្សាន្ត​មួយ​ចំនួន​​នៅ​ទីនោះមិន​ខាន ​ព្រោះ​វា​ជា​តំបន់​ប្រវត្តិ​សាស្ត្រ​ទេសចរណ៍វប្បធម៌ ​ដែល​មាន​ភាព​ទាក់ទាញ​អស្ចារ្យ​ ។

១​-ផ្ទះ​ក្រហម ( red square)
ជា​ផ្ទះ​ក្រហម ​ដែល​សាងសង់​ដោយ​ជនជាតិ​ហូ​ឡង់ ដែល​អ្នកទេសចរ​អាច​ផ្តិត​រូបភាព​យ៉ាង​ស្រស់​ស្អាត​ជាមួយ​ផ្ទះ​ព​ណ៍​ក្រហម​នេះ មើលទៅ​ពិតជា​ប្លែក​។ វា​ជា​កន្លែង​ទេសចរណ៍​ល្បី​មួយ​នៅ​រដ្ឋ Melaka ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

២-សា​រមន្ទីរ Kompleks Muzium Maritime
ពេល​ភ្ញៀវ​ទេសចរ​ បាន​ទៅ​ដល់​តំបន់​នេះ អ្វី​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​ជាងគេ​គឺ​សំពៅ​ឈើ​ដ៏​ធំ ដែល​មាន​
ព​ណ៌ខ្មៅ​​យ៉ាង​រលើប អម​ជាមួយ​ទេសភាព​ផ្កាក្រដាស​ដែល​គេ​ដាំ​នៅ​ក្បែរ​ៗ​នោះ​ មើលទៅ​ពិតជា​ស្រស់​ស្អាត​ ។ ក្រៅពី​នោះ គេ​អាច​ចូល​មើល​សា​រះ​មន្ទីរ​នៅ​ផ្នែក​ខាងក្នុង​ដែល​តាំង​លម្អ​ពាក់ព័ន្ធ​នឹង​មធ្យោបាយ​ធ្វើ​ដំណើរ​​លើ​សមុទ្រ​ដូច​ជា​សំពៅ កប៉ាល់ និង​សត្វ​សមុទ្រ​ប្លែក​ៗ​ជា​ច្រើន​ផង​ដែរ​។ លើស​ពី​នោះ​ នៅ​ជុំវិញ​មាន​ព្រែក​ដែល​គេ​អាច​ជិះទូក​គយគន់​ទស្សនា​ទេសភាព​ពេល​រាត្រី​បាន​ទៀត​ផង​ ។

៣-ព្រះ​វិហា​រលើ​កំពូលភ្នំ St Paul’s Hill
ពេល​ដែល​អ្នកទេសចរ​ ដើរមក​ដល់​កំពូលភ្នំ​នេះ គេ​អាច​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ថតរូប​បាន​យ៉ាង​សប្បាយ​ជាមួយនឹង​ទ្វារ​កំពែង​បុរាណ​។

៤-ជិះ Menara Taming Sari
បើ​អ្នកទេសចរ​ចង់​ផ្តិត​រូបភាព​ទាំងស្រុង​នៃ​រដ្ឋ​ម៉ា​ឡា​ការ គេ​មិន​ភ្លេច​ទៅ​ជិះ​លេង Menara Taming Sari នេះ​ឡើយ ព្រោះ​មិន​ត្រឹមតែ​សប្បាយ​រីករាយ​នោះ​ទេ តែ​ថែម​ទាំង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ប្លែក​ដោយ​មើល​ពីលើ​អាកាស​ចុះ​មក​ក្រោម​ថែម​ទៀត​ផង​ ៕

អត្ថបទសរសេរ ដោយ