ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរសាទរ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៣

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អបអរសាទរ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៣ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ហឿ​ង សុគន្ធ អភិបាលរង នៃ​គណៈ​អភិបាល…

ខេត្តបាត់ដំបង ៖ អបអរសាទរ​ទិវា​ជាតិ​បង្ការ និង​ពន្លត់​អគ្គិភ័យ​លើក​ទី​៣ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក ហឿ​ង សុគន្ធ អភិបាលរង នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង តំណាង​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង នៅ​ភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង វេលា​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ ដោយ​មានការ​ចូលរួម​ពី មន្ត្រី​គ្រប់​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ចំនួន​១.២០០​នាក់​។ លោក​ឧត្តមសេនីយ៍ត្រី ធុ​ច រ៉ា ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ និង​អ​ក្គី​ភ័យ​ខេត្តបាត់ដំបង បាន​ថ្លែង​ថា កម្មវិធី​នេះ​ដោយ​អនុវត្តន៍​តាម​សារា​ចរណ៍​នែ​នាំ លេខ​០០១ ស​.​រ​.​ណ​.​ន របស់​ក្រសួងមហាផ្ទៃ ស្តី​ពី​ការ​រៀបចំ​ចាត់តាំង​ថ្ងៃ​ប្រារ​ព្វ​ទិវា​ជាតិ​បង្ការ និង​ពន្លត់អគ្គីភ័យ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ឲ្យ​មហាជន បាន​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​ដោយ​ការ​ប៉ះ​ស្ទាប កា​រត​ភ្លើង​មិន​ផ្តាច់​ចរន្ត កា​រត​ភ្លើង​ឆក់​ចាប់​សត្វ ការ​រាយ​ខ្សែភ្លើង​បូមទឹក និង​ផ្សេង​ៗ​ទៀត​ដែល​ទាំងអស់​គ្នា កំពុង​ប្រើប្រាស់​ជា​ប្រចាំ​រៀងរាល់ថ្ងៃ​។

ហើយ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ដែល​នាំ​ឲ្យ​កើតជា​អគ្គិភ័យ​កើតឡើង​គ្រប់​ទីកន្លែង និង​គោលបំណង សំខាន់​គឺ ១/​រក្សា​បាន​សន្តិសុខ សុវត្ថិភាព អាយុជីវិត ទ្រព្យសម្បត្តិ​រដ្ឋ ឯកជន អំពី​គ្រោះថ្នាក់​ដែល បណ្តាល​មក​ពី​អគ្គិភ័យ​។ ២/​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​វិនិយោគិន​គ្មាន​ការ​ព្រួយបារម្ភ កង្វល់​អំពី​គ្រោះថ្នាក់​អគ្គិភ័យ និង​ស្ម័គ្រចិត្ត​ចូលរួម​ប្រាស្រ័យ​ជាមួយ​កងកម្លាំង​មាន​សមត្ថកិច្ច បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​អគ្គិភ័យ​។

បន្ទាប់​មក​លោក ហឿ​ង សុគន្ធ អភិបាលរ​រង​ខេត្ត បាន​បញ្ជាក់​ថា សូម​បងប្អូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ទាំងអស់​ត្រូវ​យល់​ដឹង​អំពី​ផល​ប៉ះពាល់ នៃ​គ្រោះថ្នាក់ និង​វិធាន​ការណ៍​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​អគ្គិភ័យ​ពេល​នេះ​បាន​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​យើង​នៅ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ទៀត​ដែល​កងកម្លាំង​សមត្ថកិច្ច បង្ការ និង​ពន្លត់អគ្គីភ័យ ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បានដឹង​រួម​គ្នា ហើយ​អនុវត្តន៍​ការ​បង្ការ និង​ការ​ពន្លត់អគ្គីភ័យ​ឲ្យ​នៅ​មាន​កម្រិត​ទាប ពិសេស​តាម​តំបន់​ជាយ​ទីរួមស្រុក​។ បន្ទាប់​មក​កម្មវិធី​បង្ហាត់​របៀប​បង្ហាញ​សកម្មភាព​ជាក់ស្តែង នៃ​ការ​បង្ការ ពន្លត់អគ្គីភ័យ និង​សង្គ្រោះ ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​កញ្ញា ព្រិ​ន្ទ​បាល​ទោ ថន ដា​លី​ន ដើម្បី​បង្កើន​ការ​យល់​ដឹង​បន្ថែម​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ