ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ យកពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នី​ញ៉ូ​ម​ដែល​អាច​ផ្ទុះ​សង្គ្រាម

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ នៅ​សេត​វិមាន​កាលពីថ្ងៃ​ទី​៨ មីនា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ការ​យកពន្ធ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នី​ញ៉ូ​ម​មក​កាន់សហរដ្ឋ​អា​មេ​រិ​ក ដោយ​ពុំ​អើពើ​ការ​ព្រមាន​ផ្ទួន​ៗរបស់​សម្ព័ន្ធមិត្ត​ជា​ច្រើន…

សហរដ្ឋ​អា​មេ​រិ​ក ៖ នៅ​សេត​វិមាន​កាលពីថ្ងៃ​ទី​៨ មីនា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​ការ​យកពន្ធ​នាំ​ចូល​ដែកថែប និង​អា​លុយ​មី​នី​ញ៉ូ​ម​មក​កាន់សហរដ្ឋ​អា​មេ​រិ​ក ដោយ​ពុំ​អើពើ​ការ​ព្រមាន​ផ្ទួន​ៗរបស់​សម្ព័ន្ធមិត្ត​ជា​ច្រើន ពិសេស​របស់​សហភាពអឺរ៉ុប លើ​គ្រោះថ្នាក់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​មួយ ដែល​អាច​មាន​ផលវិបាក​នឹក​ស្មាន​ពុំ​ដល់ ។

ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ប្រធានាធិបតី​អា​េ​ម​រិ​កបាន​ចុះហត្ថលេខា​លើ​ឯកសារ​ដ៏​ចម្រូងចម្រាស់​ដែល​កំណត់​ពី​ការ​ងាក​យ៉ាង​ច្បាស់​ទៅ​រក​ការ​គាំពារ​និយម ១៣​ខែ​ក្រោយ​លោក​ឡើង​កាន់​អំណាច ។ ការ​សម្រេច​នេះ​ធ្វើ​ឡើង​នា​ថ្ងៃ​ដែល​ប្រទេស​១១​នៅ​ជាប់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក នា​ប្រទេស​ស៊ី​លី​ចុះ​កិច្ច​ព្រមព្រៀង​ផ្លាស់​ប្តូរ​សេរី​ឆ្លងកាត់​ប៉ា​ស៊ី​ហ្វិ​ក TPP ដែល​គេ​គិត​ថា ស្លាប់​ទៅ​ហើយ​១​ឆ្នាំ​ក្រោយ​ការ​ដកខ្លួន​ថយ​របស់សហ​រដ្ឋ​អា​មេ​រិ​ក​ពី​កិច្ច​ព្រមព្រៀង​នេះ ។

ច្បាប់​យកពន្ធ​២៥%​លើ​ការ​នាំ​ចូល​ដែកថែប និង​១០%​លើ​ការ​នាំ​ចូល​អា​លុយ​មី​នី​ញ៉ូ​ម​នឹង​ចូល​ជា​ធរមាន​រយៈពេល​១៥​ថ្ងៃក្រោយ​ការ​ចុះហត្ថលេខា ។ ទោះបី​យ៉ាងណា ប្រទេស​​កា​ណា​ដា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​មួយ និង​ជា​អ្នក​នាំ​ដែកថែប​ចូល​សហរដ្ឋ​អា​មេ​រិ​ក​ធំ​ជាងគេ​សម្រាប់​ពេល​នេះ​នៅ​រួច​ពន្ធ ក៏​ដូច​ជា​ប្រទេស​ម៉ិចស៊ិក​ដែរ ។ ការ​មិន​យកពន្ធ​សម្រាប់​ប្រទេស​ទាំង​២​នេះ​នៅ​ជាប់​ព្រំដែន​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក ក្នុង​រយៈពេល​មធ្យម​​មួយ​នឹង​ពឹងផ្អែក​ជា​ពិសេស ក្រោយ​ការ​ចរចា​ដែល​កំពុង​ធ្វើ​លើ​កិច្ចព្រមព្រៀង​ផ្លាស់​ប្តូរ​សេរី​អា​មេ​រិ​ក​ខាងជើង ALENA ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​អា​េ​ម​រិ​កមួយ​រូប​ថា គ្រប់​ប្រទេស​ដែល​ទាក់ទិន​អាច​ចាប់​ផ្តើម​ពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​ចរចា​គ្នា ហើយ​ពួក​គេ​ក៏​អាច​រួច​ពន្ធ​ដែរ ។

រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បារាំង​លោក BRUNO LE MAIRE គូសបញ្ជាក់​នា​ថ្ងៃ​ទី​៨ មីនា ថា បារាំង​សោកស្តាយ​ចំពោះ​ការ​ប្រកាស​របស់​លោក​ត្រាំ ដែល​ចុះហត្ថលេខា​លើ​ការ​យកពន្ធ​នេះ ។ លោក​ថា សង្គ្រាម​ពាណិជ្ជកម្ម​នឹង​គ្រាន់តែ​នាំ​ឱ្យ​មានការ​ខាតបង់ ។ ជាមួយ​បណ្តា​ដៃគូ​អឺរ៉ុប យើង​នឹង​វាយតម្លៃ​លើ​បណ្តា​ផលវិបាក​របស់​បណ្តា​សហគ្រាស​យើង ហើយនឹង​ចេញ​ការ​ឆ្លើយ​តប​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ