ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អ្នកកាសែត​25​នាក់​ជាប់​ទាក់ទិន​ការ​ធ្វើ​រដ្ឋប្រហារ

6 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី DOGAN ថា តុលាការ​តួ​ក​គី​មួយ​កាលពី​ថ្ងៃ​ទី​៨ មីនា បាន​កាត់ទោស​អ្នកកាសែត​២៥​នាក់ ដាក់គុក​រហូត​មាន​ដល់​៧​ឆ្នាំ​កន្លះ​ពី​បទចោទប្រកាន់​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ពុំសម្រេច​កាលពី​ខែកក្កដា ឆ្នាំ​២០១៦…

ប្រទេស​តួ​ក​គី ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​តួ​ក​គី DOGAN ថា តុលាការ​តួ​ក​គី​មួយ​កាលពី​ថ្ងៃ​ទី​៨ មីនា បាន​កាត់ទោស​អ្នកកាសែត​២៥​នាក់ ដាក់គុក​រហូត​មាន​ដល់​៧​ឆ្នាំ​កន្លះ​ពី​បទចោទប្រកាន់​ជាប់​ទាក់ទិន​នឹង​ការ​ធ្វើ​រដ្ឋប្រហារ​ពុំសម្រេច​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ។

ភាគច្រើន​នៃ​មនុស្ស​ត្រូវ​កាត់ទោស​ទាំងនេះ​ជា​អ្នក​រួម​សហការ​ជាមួយ​បណ្តា​សារព័ត៌​មាន​ស្និទ្ធ​ចលនា​របស់​គ្រូ​ប្រដៅ​សាសនា លោក FETHU-LLAH GULEN ដែល​ក្រុង​អង់កា​រ៉ា​ចោទថា ជា​អ្នក​រៀបចំ​ការ​ធ្វើ​រដ្ឋប្រហារ ក៏​ប៉ុន្តែពួក​គេ​សុទ្ធតែ​បដិសេធ​រាល់​ការ​ចូល​ឡូ​កឡំក្នុង​ការ​ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​តួ​កគី ។

ក្នុង​ចំណោម​ជនជាប់ចោទ​ទាំងនេះ​មាន​ជា​ពិសេស​តារាចម្រៀង និង​ជា​អ្នកកាសែត លោក ATHILLA TAS ដែល​ត្រូវ​កាត់ទោស​ដាក់គុក​ជាង​៣​ឆ្នាំ និង​អ្នកកាសែត​លោក MURAT AKSOY ដែល​រង​ការ​កាត់ទោស​ដាក់គុក​ជាង​២​ឆ្នាំ ។ អ្នក​ទាំង​២​នាក់​នេះ ដែល​នឹង​នៅ​មាន​សេរីភាព​ក្រោម​លក្ខខណ្ឌ​រង់ចាំ​ការ​កាត់ក្តី​នៅ​សាលាឧទ្ធរណ៍​ជាប់​ការ​ចោទ​ប្រកាន់​ជា​ពិសេស​ថា​បាន​ជួយ​អង្គការ​ភេរវកម្ម​មួយ ដោយ​ពួក​គេ​ពុំ​មែន​ជា​សមាជិក។

ប្រទេស​តួ​ក​គី​រង​ការ​រិះគន់ ព្រោះតែ​ការ​ដាក់ទោស​លើ​មនុស្ស​យ៉ាងច្រើន​ក្រោយ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ។ មនុស្ស​ជាង​៥០.០០០​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​ជាង​១៤០.០០០​នាក់ ត្រូវ​ដកហូត​ចេញពី​តំណែង ឬ​ព្យូ​រ​តំណែង ។

បើ​តាម​ចំណាត់ថ្នាក់​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន RSF ថា តួ​ក​គី​មាន​ចំណាត់ថ្នាក់​ទី​១៥៥ ក្នុង​ចំណោម​ប្រទេស​១៨០ ក្នុង​ចំណាត់ថ្នាក់​ពី​សេរីភាព​សារព័ត៌មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ