ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ក្រុម​អ្នក​តវ៉ា​និង​ជា​មេខ្យល់​៨​នាក់​ទៅ​តុលាការ

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្ស​៨​នាក់​ដែល​អាជ្ញាធរ​កំណត់​ថា ជា​មុខសញ្ញា​មេខ្យល់​ក្នុង​ការ​កៀងគ មនុស្ស​មក​ធ្វើការ​តវ៉ា​បិទផ្លូវ​ជាតិ​ក្នុង​រឿង​វិវាទ​ដីធ្លី​ដ៏​តានតឹង​មួយ និង​ត្រូវ​បាន​ចាប់ខ្លួន​គឺ​អាជ្ញាធរ គ្រោង​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ដើម្បី​បន្ត​នីតិវិធី…

ខេត្តក្រចេះ ៖ មនុស្ស​៨​នាក់​ដែល​អាជ្ញាធរ​កំណត់​ថា ជា​មុខសញ្ញា​មេខ្យល់​ក្នុង​ការ​កៀងគ មនុស្ស​មក​ធ្វើការ​តវ៉ា​បិទផ្លូវ​ជាតិ​ក្នុង​រឿង​វិវាទ​ដីធ្លី​ដ៏​តានតឹង​មួយ និង​ត្រូវ​បាន​ចាប់ខ្លួន​គឺ​អាជ្ញាធរ គ្រោង​នឹង​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ដើម្បី​បន្ត​នីតិវិធី ។ នេះ​បើ​តាម​ការ​បញ្ជាក់ ពី​លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តក្រចេះ​លោក ជា សុ​ភ័ក្ត្រ ។

បើ​តាម​លោក ជា សុ​ភ័ក្ត្រ បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ នេះ​ទៀត​ថា នៅ​មាន​ជន ជា​មុខសញ្ញា​មេខ្យល់​ជា​ច្រើន​នាក់​ទៀត​ដែល​បាន​កៀងគ​មនុស្ស​ឲ្យ​មក​កាប់​ទន្ទ្រាន​រើ​រាន​ដី​ព្រៃ​ក្រុមហ៊ុន​កាប់​ខុសច្បាប់​ហើយ​អាជ្ញាធរ​កំពុង​តែ​ស្រាវជ្រាវ​ចាប់ខ្លួន​ផង​ដែរ ។ មនុស​ប្រុស​ស្រី​ចំនួន​៨​នាក់ ដែល​អាជ្ញាធរ​បាន​ចាប់ខ្លួន​ទាំងនេះ​សុទ្ធសឹងតែ​មាន​ទីលំនៅ​ក្នុងស្រុក​ស្នួល ។

ហើយ​ការ​ចាប់ខ្លួន​របស់​ពួក​គេ គឺ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ក្រុម​ជន​ទាំងនេះ​រួម​នឹង​ពលរដ្ឋ​ចំណាកស្រុក​ក្រុម​អ្នក​តវ៉ា​ប្រមាណ​ជាង​២០០​គ្រួសារ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ប្រឆាំង​តវ៉ា​ជាមួយនឹង​អាជ្ញាធរ​ក្នុង​សំណុំរឿង​វិវាទ​រហូត​ឈាន​ឲ្យ​មានការ​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​6A​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​នៅ​ចំនុច​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល កាលពី​ថ្ងៃ​ទី​៨ មីនា ។

សំណុំរឿង​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ចំណាកស្រុក​ចំនួន​ជាង​២០០​គ្រួសារ​ជាមួយនឹង​ក្រុមហ៊ុន​ចម្កា​កៅស៊ូ​មេមត់​ដែល​មាន​ជា​ក្រុមហ៊ុន​មួយ​មានច្បាប់​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ទំហំ​ជិត​១​ម៉ឺន​ហិ​កតា​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល​លាត​ស​ន្ឋឹ​ង​ដល់​ខេត្ត​មណ្ឌល​គី​រី គឺ​បាន កើត​មាន​អត់​ឈប់​ឈរ​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ហើយ​បើ​ទោះបីជា​អ​ជា្ញ​ធរ​ខេត្ត ស្រុក បាន​ព្យាយាម​ចុះ​សម្របសម្រួល​បែប​ណា​ក្តី​ក៏​នៅ​មិន​ធូរស្រាល​នោះ​ដែរ ខណៈ​ដែល​ពលរដ្ឋ​ចំណាកស្រុក មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​នៅ​តែ​ជឿ​តាម​ការ​ញុះញង់​របស់​មេខ្យល់​បាន​សម្រុកចូល​មក​កាប់​ទន្ទ្រាន​ដី​ព្រៃ និង​ដី​របស់​ក្រុមហ៊ុន​មក​ធ្វើ​កម្ម​សិទ្ធ​យ៉ាង​អ​នា​ធិ​ប​ត្យេ ។

អភិបាលស្រុក​ស្នួល​លោក គង់ គឹ​ម​នី បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាព​តានតឹង​ពី ពលរដ្ឋ​ដែល​បាន​មក​ប្រមូលផ្តុំ​គ្នា​ធ្វើ​តវ៉ា​បិទផ្លូវ និង​ប៉ុនប៉ង​បង្ក​ហិង្សា​មក​លើ​អាជ្ញាធរ​ដែល ចុះ​ទៅ​ស​ម្រ​សម្រួល​រហូត​ឈាន​ឲ្យ​មានការ​ផ្ទុះអាវុធ​ពី​កងកម្លាំងប្រដាប់អាវុធ​កាលពី​ថ្ងៃ​ទី​៨ មីនា នោះ​គឺ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នរណា​ម្នាក់​ដូច​តាម​ការ​លើក​ឡើង​នោះ​ទេ​គឺ​គ្រាន់តែ​មាន​របួស​តិចតួច​ទាំង​សងខាង​ដោយសារ​មានការ​ប៉ះទង្គិច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ