​ឈ្លោះគ្នាពេលរួមភេទ​រហូតឡើង​​​តុលាការ​ ​ព្រោះតែ​​ខាងស្រី​​ខឹង​


តាម​ប្រភព​​ The Sun បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ត្រូវ​បាន​ខាង​ស្រី​ចោទប្រកាន់​ថា ​យកដៃ​រុក​គូថ​នាង​ពេល​កំពុង​រួម​ភេទ ត្រូវ​តុលាការ​សម្រេច​ថា ​មិន​ជាប់​ទោសទេ ​។ លោក​ Scott Howard ត្រូវ​បាន​តុលា​ការ Leeds Crown Court សម្រេច​មិន​ផ្តន្ទាទោស លើ​រឿង​យក​ម្រាមដៃ​រុក​គូទ​ខាង​ស្រី​ពេល​រួម​ភេទ ដោយសារ​សម្អាង​ថា នេះ​ជា​ការ​ព្រមព្រៀង​ទាំង​សងខាង​ ។

បុរស​វ័យ​២៦​ឆ្នាំ​រូប​នេះ ជាប់​ការ​ចោទប្រកាន់​ពី​បទ​បំពាន​ផ្លូវភេទ កាលពី​ខែមីនា​ឆ្នាំ​មុន​ ។ នេះ​ក៏​ដោយសារ​តែ​ខាង​ស្រីប្រកែក​ថា ​នាង​មិន​យល់ព្រម​ឲ្យ​យកដៃ​រុក​គូទ​​នាង​ឡើយ ​។ ខាង​ព្រះរាជអាជ្ញា​លោក Richard Woolfall បាន​មាន​ប្រសាសន៍​ថា​៖ “​នាង​យល់ព្រម​ក្នុង​ការ​រួម​ភេទ​ជាមួយនឹង Scott​។ នៅ​ពេល​រួម​ភេទ Scott បាន​យក​ម្រាមដៃ​រុកចូល​ទ្វារ​ក្រោយ​របស់​ខាង​ស្រី​។ តែ​នាង​ប្រកែក ហើយ​ប្រាប់​ឲ្យ​ឈប់​ធ្វើ​បែប​នេះ ព្រោះ​ឈឺចាប់​ខ្លាំង​។​”ឆ្លងកាត់​តាម​ការ​សួរ​ចម្លើយ នៅ​ពេល​នេះ តុលាការ​សម្រេចចិត្ត​បញ្ចប់​ក្តី​ដោយ​ឲ្យ Scott រួចខ្លួន ព្រោះតែ​វា​ជា​ការ​យល់​ព្រមទាំង​សងខាង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដៃគូ​រួម​ភេទ​ខាងលើ​មិនមែន​ជា​សង្សារ ហើយ​ក៏​មិន​ដែល​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​ដែរ​​ ពួក​គេ​គ្រាន់តែ​រួម​ភេទ​ដើម្បី​សប្បាយ​តែ​ប៉ុណ្ណោះ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ