ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងពលតូច​លេខ​៧០ ៖ សម រ​ង្ស៊ី សូម​ដើរ​ឲ្យ​ឆ្ងាយ​ពី​គន្លង​ខ្មោច​ឪ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក សម រ​ង្ស៊ី ដែល​កំពុង​តែ​គេចខ្លួន​នៅ​ក្រៅប្រទេស​ផ្ញើ​សារ​អំពាវនាវ​ជា​ថ្មី​ឲ្យ កងទ័ព និង​កម្លាំង​សមត្ថកិច្ច​ដទៃ​ទៀត​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​លោក សម រ​ង្ស៊ី ដែល​កំពុង​តែ​គេចខ្លួន​នៅ​ក្រៅប្រទេស​ផ្ញើ​សារ​អំពាវនាវ​ជា​ថ្មី​ឲ្យ កងទ័ព និង​កម្លាំង​សមត្ថកិច្ច​ដទៃ​ទៀត​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​នាំ​ឲ្យ​មានការ​ប្រតិកម្ម​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​មេទ័ព កងទ័ព ព្រមទាំង​អតីត យុទ្ធ​ជន​ផង​ដែរ ។

មេបញ្ជាការ​កងពលតូច​លេខ​៧០ លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ បាន​ចាត់​ទុក​ការ អំពាវនាវ​របស់​លោក សម រ​ង្ស៊ី គឺជា​ចេតនា​ដ៏​ពិសពុល ក្នុង​ការ​បំផ្លាញ​ជាតិ និង​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ ដើម្បី​តែ​មហិច្ឆតា​ក្នុង​ការ​ឈាន​ទៅ​ការ​ក្តោប​ក្តាប់​អំណាច ។ លោក​ឧត្តមសេនីយ៍​មេបញ្ជាការ​រូប​នេះ​ព្រមទាំង​កងទ័ព​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​កងពលតូច​លេខ​៧០ បាន​ចាត់​ទុក​ទ​ង្វើ​របស់​លោក សម រ​ង្ស៊ី មិន​ខុស​ពី​ទ​ង្វើ​របស់​ឪពុក​របស់​លោក គឺ​លោក សម សារី​នោះ​ឡើយ តែ​ទីបំផុត​មហិច្ឆតា​មិន​ត្រឹមតែ​មិន​បាន​សម្រេច ថែម​ទាំង​អន្តរាយ​ដល់​ខ្លួន និង​ក្រុម​គ្រួសារ​ថែម​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ បន្ត​ថា «​ទ​ង្វើ​របស់​វា​នេះ គឺ​ពិសពុល​ណាស់​មិន​ខុស​ពី​ឪពុក​របស់​វា​ឡើយ ។ ទ​ង្វើ​របស់​វា​មាន​ទិស​ដៅ​តែ​មួយ​គត់ គឺ​សម្រេច​ឲ្យ​បានការ​ក្តោប​ក្តាប់​អំណាច​ដោយ​មិន​ខ្វល់​ពី​ការ​វិនាស​របស់​ជាតិ និង​ទុក្ខ​លំបាក​របស់​ប្រជាជន​នោះ​ឡើយ​» ។

ទន្ទឹម​ជាមួយ​ការ​ប្រតិកម្ម​ជាមួយ​ពាក្យពេចន៍​ខឹងសម្បា​ធ្ងន់​ៗ ហើយ​នោះ​មេបញ្ជាការ​កងពលតូច​លេខ​៧០ និង​កងទ័ព​ទាំងអស់​បាន​បង្ហាញ​ពី​ស្មារតី​ស្មោះត្រង់ និង​គោរព​ជា​និច្ច​នូវ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​មេបញ្ជាការ​ផុត​លេខ​ផ្កាយ​មាស​៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ