ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Thiago Alcantara ៖ «មានតែ Messi ទេ ដែលអស្ចារ្យសម្រាប់រូបខ្ញុំ»

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អា​ល្លឺ​ម៉​ង់ Bayern Munich សរសើរ​ថា មាន​តែ Messi…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់​ក្លិប​អា​ល្លឺ​ម៉​ង់ Bayern Munich សរសើរ​ថា មាន​តែ Messi ទេ ដែល​អស្ចារ្យ​សម្រាប់​រូបគេ ។ ខ្សែបម្រើ​ជនជាតិ​អេ​ស្ប៉ា​ញ Thiago Alcantara ដែល​ធ្លាប់​ជា​មិត្ត​រួម​ក្រុម​ជាមួយ Messi ត្រូវ​បាន​គេ​សួរ​សំនួរ​នៅ​ក្នុង​បទ​សម្ភាសន៍​ថា «​តើ​លោក​មាន​ពេញចិត្ត​សរសើរ​កីឡាករ ឬ​ក្រុម​ណាមួយ​ដែរ​ឬ​អត់​នៅ​ក្នុង​រដូវ​កាល​នេះ?​» ។

លោក​បាន​ឆ្លើយ​ប្រាប់​ទៅ​កាន់ EPSN ថា «​ក្លិប Man City លេង​បាន​ល្អ​នៅ​រដូវ​កាល​នេះ​តែ​ខ្ញុំ​មិន​កោតសរសើរ​អ្វី​ដូច Messi នោះ​ទេ ។ មាន​ក្រុម​ជា​ច្រើន​ដូច​ជា Barcelona, Real Madrid និង Man City ដែល​ចង់​ឲ្យ​ខ្ញុំ​ប្រកួត​ជាមួយ តែ​គ្មាន​ក្រុម​ណា​ដែល​អាច​ឲ្យ​ខ្ញុំ​សរសើរ​បាន​ទេ ។ កីឡា​ករ​ក្នុង​ក្រុម​ទាំងនោះ​សុទ្ធតែ​ជា​កីឡាករ​ដូច​ពួក​យើង​រាល់គ្នា​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Thiago ដែល​ទើបតែ​ជា​ពីរ​បួស​បាន​ចូល​ប្រកួត​ឱ្យ​ក្លិប Bayern ១៨​ប្រកួត​ហើយ ជាមួយនឹង​ការ​រក​គ្រាប់​បាន​៣​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ