ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ដែល Barcelona ប្រាប់​ទៅ​កាន់ Neymar មុន​ចាកចេញ​បាន​ក្លាយជា​ការ​ពិត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ពាក្យ​ដែល​ក្លិប​អ្នកមាន​បុណ្យ​បាន​ប្រាប់​ទៅ​កាន់ Neymar កាល​មុន​ពេល​ចាកចេញ​ទៅ PSG ឥលូវ​នេះ​បាន​ក្លាយទៅជា​ការ​ពិត ។ នៅ​មុន​ពេល…

តាម​ប្រភព​ព័ត៌មាន Marca បាន​ឲ្យ​ដឹង​ថា ពាក្យ​ដែល​ក្លិប​អ្នកមាន​បុណ្យ​បាន​ប្រាប់​ទៅ​កាន់ Neymar កាល​មុន​ពេល​ចាកចេញ​ទៅ PSG ឥលូវ​នេះ​បាន​ក្លាយទៅជា​ការ​ពិត ។ នៅ​មុន​ពេល Neymar ចាកចេញ​ទៅ​កាន់ PSG ក្លិប​អ្នកមាន​បុណ្យ​បាន​ប្រាប់ Neymar ជា​ច្រើន​លើក​ច្រើន​សារ ថា ប្រយ័ត្ន​តែ​មិន​ធ្វើ​បាន​ដូច​ចិត្ត ។

Neymar បង្ហើប​ថា គោលបំណង​របស់​រូបគេ​នៅ​ពេល​ចេញ​ទៅ PSG គឺ​ដើម្បី​ជួយ​ក្លិប​ឲ្យ​បាន​ពាន Champions League នៅ​រដូវ​កាល​នេះ តែ​ពេល​នេះ​គឺ​ខ្លួន​ទៅ​វិញ​ទេ ដែល​ត្រូវ​ចូល​ពេទ្យ មិន​បាន​លេង​ជាមួយ​ក្រុម ។

នេះ​អាច​ថា មក​ពី Neymar ចូល​ពេទ្យ​ទើប​ធ្វើ​ឲ្យ PSG មិន​ងាយ​សម្រេច​បំណង​បាន តែ​មុន​ពេល Neymar រង​របួស​រូបគេ​ក៏​មិន​បាន​ជួយ​ក្រុម​ឲ្យ​ឈ្នះ​ការ​ប្រកួត​ជើង​ទី​មួយ​ជាមួយនឹង Real Madrid ដែរ ។ នេះ​រឹតតែ​ធ្វើ​ឲ្យ PSG ពិបាក​នឹង​ដើរ​ដល់​ក្តី​ស្រមៃ​ណាស់ ហើយ​វា​ក៏​រឹតតែ​ឆ្ងាយ​ពី​គោលបំណង​របស់ Neymar ផង​ដែរ ។

នៅ​មុន​ការ​ចាកចេញ​របស់ Neymar មាន​កីឡាករ និង​អ្នកដឹកនាំ​ក្រុម​អ្នកមាន​បុណ្យ​ជា​ច្រើន​នាក់​មក​បញ្ចុះបញ្ចូល​កុំ​ឲ្យ​ទៅ តែ Neymar មិន​ស្តាប់ ។ នេះ​ដោយសារ​តែ​ចង់​អភិវឌ្ឍ​ខ្លួនឯង ទើប Neymar មិន​ស្តាប់​អតីត​មិត្ត​រួម​ក្រុម តែ​ពេល​នេះ​វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ​ណាស់ សម្រាប់​កា​រខក​ខានមិនបាន​ប្រកួត​របស់​គេ​ដែល​ត្រូវ​សម្រាក​យ៉ាងតិច​៣​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ