ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​មើល​គេ​រាំ បែរជា​ជួប​រឿង​អកុសល​ទៅ​វិញ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បាន​បើក​បុក​បុរស​វ័យ​ចំណាស់​ម្នាក់ ដើរ​តាម​ចិញ្ចើមថ្នល់ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង រួច​រថយន្ត​បង្ក​បន្ថែម​ល្បឿន​បន្តដំណើរ​ទៅ​មុខ​ទៀត បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមីនា…

ខេត្តកណ្តាល ៖ រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បាន​បើក​បុក​បុរស​វ័យ​ចំណាស់​ម្នាក់ ដើរ​តាម​ចិញ្ចើមថ្នល់ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង រួច​រថយន្ត​បង្ក​បន្ថែម​ល្បឿន​បន្តដំណើរ​ទៅ​មុខ​ទៀត បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ស្ថិត​ក្នុងភូមិ​លើ ឃុំ​ព្រែក​អ​ញ្ជា​ញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ​ម៉ៅ ចាន់ អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ -​ឃុំ​កើតហេតុ​បាន​អះអាង​ថា ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ ដែល​ឈ្មោះ មុំ មាន​អាយុ​៥៨​ឆ្នាំ មានកូន​ចំនួន​៤​នាក់ ក្នុង​នោះ​ស្រី​៣​នាក់ ។ ស្ត្រី​រូប​នោះ​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​រូប​គាត់ និង​ប្តី​បាន​ទៅ​មើល​គេ​រាំ​កម្សាន្ត​នៅ​កន្លែង​បុណ្យ​ដា​លាន​ក្នុងភូមិ ។ លុះដល់​វេលា​ម៉ោង​ប្រហែល​ជាង​៩​យប់ ក៏​បបួល​គ្នា​មក​ផ្ទះ​វិញ ។ ប៉ុន្តែ​រូប​គាត់​ជា​ប្រពន្ធ​បាន​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ក្មួយ ហើយ​បាន​ហៅ​ប្តី​ឲ្យ​ជិះ​ដែរ តែ​ជន​រង​គ្រោះ​មិន​ព្រម​ជិះ​ទេ ដោយ​គាត់​បាន​ប្រាប់​ប្រពន្ធ​ថា ជិះ​ទៅ​មុន​ទៅ​ចាំ​គាត់​ដើរ​តាម​បណ្តោយ​ចិញ្ចើមថ្នល់​លេង​ៗ​តាម​ក្រោយ ។ ស្រាប់តែ​រូប​គាត់​ជា​ប្រពន្ធ​ទៅ​ដល់​ផ្ទះ​មាន​គេ​ទៅ​ប្រាប់​ថា ប្តី​គាត់​ត្រូវ​រថយន្ត​បុក​ស្លាប់​ហើយ ពេល​ឮ​ដូច្នេះ​ធ្វើ​ឲ្យ​រូប​គាត់​រន្ធត់​ចិត្ត​ស្ទើ​តែ​មិន​ជឿ​ពេល​មក​ដល់​ឃើញ​ប្តី​ត្រូវ​រថយន្ត​មិន​ស្គាល់​បុក​ស្លាប់​មែន ។

ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បញ្ជាក់​បន្ថែម​ថា ប្តី​គាត់​ហូប​ស្រា​ដែរ តែ​គាត់​ហូប​មិន​ច្រើន​ទេ ស្រាស​អស់​តែ​៥០០​រៀល គឺ​គាត់​ស្រវឹង​ហើយ មុន​ពេល​ជួប​គ្រោះថ្នាក់ គឺ​ប្តី​របស់​គាត់​បាន​ដើរ​តាម​ចិញ្ចើមថ្នល់​ទិស​ដៅ​ពី​ស្ពាន​ព្រែក​តា​ម៉ាក់ ទៅ​ព្រែក​លៀប ខណៈ​ដើរ​ជិត​ដល់​ផ្ទះ​ក៏​ត្រូវ​រថយន្ត​មិន​ម៉ាក បើកបរ​ស្រប​ទិស​គ្នា បើក​មក​បុក​ទាំង​កំរោល​តែ​ម្តង ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី ។ រីឯ​សព​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ