ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​សម្រេច​បន្ត​ឃុំខ្លួន​លោក​កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ បាន​បើក​សវ​នា​ជំនុំជម្រះ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹ​ម សុខា អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​សម្រេច​បន្ត​ឃុំខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ បាន​បើក​សវ​នា​ជំនុំជម្រះ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹ​ម សុខា អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​បាន​សម្រេច​បន្ត​ឃុំខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ ។

ចៅក្រម​តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​តម្កល់​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដដែល​ដោយ​បដិសេធន៍​ចោល​លើ​បណ្តឹងសាទុក្ខ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​លោក​កឹ​ម សុខា សុំ​នៅ​ក្រៅ​ឃុំ ។ ក្រុម​មេធាវី​បាន​លើក​សំណាង​ហេតុ​ថា លោក​កឹ​ម សុខា មាន​បញ្ហា​សុខភាព​មួយ​ចំនួន ដូច​ជា ជំងឺលើសឈាម ទឹកនោមផ្អែម និង​សម្ពាធ​សរសៃឈាម​ដែល​ទាមទារ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ដើម្បី​ធ្វើការ​ព្យាបាល ។

យ៉ាងណាមិញ​តុលាការ​កំពូល​នៅ​តែ​សម្រេច «​បន្ត​ឃុំខ្លួន​» បន្ទាប់​ពី​តុលាការ​កំពូល​បើក​សវនាការ​បណ្តឹង​សារទុក្ខ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ ដោយ​មិន​មាន​វត្តមាន​ជនជាប់ចោទ​ទេ តែ​មាន​វត្តមាន​ក្រុម​មេធាវី​ការពារ​ក្តី និង​សួរ​ដេញដោល​ពេល​មួយ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមីនា​នេះ ។

សូម​បញ្ជាក់​ថា លោក​កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន និង​ចោទ​ពី​បទ​ស​ន្ទិ​ដិ្ឋ​ភាព​ជាមួយ​បរទេស ឬ ក្បត់ជាតិ ៕

កែសម្រួលដោយ