ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺថ្លើម​​ប្រភេទ C មាន​ថ្នាំ​ព្យា​បាល​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តា​ម​ការ​ស្រាវជ្រាវ​​របស់​អ្នក​ឯក​ទេស​​បាន​ឱ្យ​ដឹង​ថា ជំងឺថ្លើម​ប្រភេទ​ C អាច​​កើត​មាន​ប្រហែល​​ជា​២​ភាគ​រយ​ក្នុង​ចំណោម​​ប្រជា​ជន​ធម្ម​តា ។ ​ទោះ​បី​ជា​​វា​មាន​ភាគ​រយ​តិច​ក៏​ពិត​មែន តែជំងឺ​​ថ្លើម​ប្រភេទ​​ C នេះ គឺជា​ជំងឺ​​​ម្យ៉ាង​ដែល​បា​ន​បង្ក​នូវ​ផល​វិបាក​​ដល់​អ្នក​ជំងឺ​យ៉ាង​ធ្ងន់​ធ្ងរ ​ព្រោះ​​ជំងឺ​​​នេះ​មិន​​មាន​លេច​ចេញ​នូវ​រោគ​​សញ្ញា​​អ្វីទាំង​​អស់​ដែល​​អាច​ឱ្យ​អ្នក​​ជំងឺ​​​គាត់សម្គាល់​​បាន​នោះ​ទេ ។

លោក​វេជ្ជ​បណ្ឌិត​​ អ៊ុង ​ចក្រាវុធ ​ប្រធាន​​ផ្នែក​ជំងឺ​ថ្លើម​ ក្រពះ ពោះវៀន ​និង​ជំងឺ​​​​ឬ​ស​ដូង​បាត ​នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បាន​មាន​ប្រសាសន៍​​​ប្រាប់​កោះ​សន្តិ​ភាព​ឱ្យ​ដឹងថា ជាការ​ពិត​​ណាស់​​ជំងឺ​ថ្លើម​​ប្រភេទ C គឺជា​ជំងឺ​​ម្យ៉ាង​ដែល​បង្ក​ឡើង​ពី​វីរូស​ប្រភេទ C ​ហើយ​ជំងឺ​ប្រភេទ​នេះ​មិន​មាន​រោគ​សញ្ញា​​អ្វីទាល់​តែ​សោះ ដែល​ភាគ​ច្រើន​អ្នក​​ជំងឺ​​បាន​ដឹង​ច្រើនតែ​ហួស​ពេល នៅពេល​ដែល​ជំងឺ​បាន​វិវត្តន៍​​ខ្លួន​កាន់​តែ​ធ្ងន់​ធ្ងរ​​​អាច​​បង្ក​ឱ្យ​កើត​​ទៅ​ជា​​ជំងឺ​​​​ក្រិន​ថ្លើម​ និង​​មហា​រីកថ្លើម​​ជាដើម ។ តែ​មិន​មែន​ជំងឺ​ថ្លើម​ប្រភេទ C នេះអាច​វិវត្តន៍​​ឱ្យ​កើត​​មាន​ជំងឺ​នេះ​បាន​ទាំង​អស់​នោះ​ទេ វា​អាច​កើត​មាន​ត្រឹម​​តែ​៣០ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ​​ដែល​បណ្តាល​ឱ្យ​កើត​មាន​ជំងឺ​ក្រិន​​ថ្លើម និង​​មហា​រីក​ថ្លើម ។

​​ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕​