ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើល​តាម​កា​មេ​រ៉ា​សុវត្ថិភាព ឈាន​ដល់​ការ​ចាប់ខ្លួន​បាន(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ ២០១៨ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន និង​អាវុធហត្ថ​រា​ធានី…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃ​ទី​៩ ខែ​មិ​នា ឆ្នាំ ២០១៨ កម្លាំង​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន និង​អាវុធហត្ថ​រា​ធានី បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហូ ម៉េ​ង​ហ​រ័ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ មានស្រុក​កំណើត​ភូមិ​កូ​ហេ ឃុំ​ព្រែក​កុយ ស្រុក​កងមាស ខេត្តកំពុងចាម ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល ម្តុំ​ប៉ុស្តិ៍​រការ​ធំ ខេត្តកំពង់ស្ពឺ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ៖ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បាន​តាម​រយៈ​កា​មេ​រ៉ា​សុវត្ថិភាព ហើយ​ក៏​ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​តែ​ម្តង ។

ពាក់​ព​ន្ធ័​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់ )​កាលពី​ថ្ងៃ​ទី​២៣​ខែកុម្ភៈ ២០១៨ នៅ​ចំណុច​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ឈ្មោះ​ហាង វី​ង ការ​ហ្វេ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កងរាជអាវុធហត្ថ ខណ្ឌ​ជ្រោយចង្វា​រហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ