ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ប្រទេស​ចិន​ស្នើ​ធ្វើ​កំណែទម្រង់​កាត់​បន្ថយ​បរិយាកាស​កខ្វក់

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ និង​ជា​ទីប្រឹក្សានយោបាយ​ជាតិ​របស់​ប្រទេស​ចិន បាន​ស្នើ​ធ្វើ​កំណែទម្រង់​វិស័យ​ឧស្សាហកម្ម ការ​ប្រើប្រាស់​ថាមពល និង​ការ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស ដើម្បី​កាត់​បន្ថយ​បរិយាកាស​កខ្វក់ ខណៈ​ប្រទេស​នេះ​ងាក​ទៅ​កាន់ការ​លូតលាស់​មានគុណ​ភាព​ខ្ពស់…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មក អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​សន្និសីទ​ប្រឹក្សា​យោបល់​នយោបាយ និង​ជា​ទីប្រឹក្សានយោបាយ​ជាតិ​របស់​ប្រទេស​ចិន បាន​ស្នើ​ធ្វើ​កំណែទម្រង់​វិស័យ​ឧស្សាហកម្ម ការ​ប្រើប្រាស់​ថាមពល និង​ការ​ដឹក​ជញ្ជូន​ក្នុង​ប្រទេស ដើម្បី​កាត់​បន្ថយ​បរិយាកាស​កខ្វក់ ខណៈ​ប្រទេស​នេះ​ងាក​ទៅ​កាន់ការ​លូតលាស់​មានគុណ​ភាព​ខ្ពស់ ។ នេះ​បើ​យោង​តាម​ការ​ចេញពី​គេហទំព័រ chinadaily.com.cn​។

លោក Wang Guoqing បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​ថា ៖« ការ​អភិវឌ្ឍ​ប្រទេស​ជាមួយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បណ្តាល​ឲ្យ​បរិស្ថាន​កខ្វក់​ខ្លាំងក្លា គឺ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ​ផង​ដែរ ។ វា​មិនមែន​ជា​ការ​អភិវឌ្ឍ​ដែល​ពួក​យើង​ចង់បាន​ឡើយ » ។

លោក Wang បន្ត​ថា ៖« ទឹកថ្លា និង​ភ្នំ​ក្រាស់​ៗ​មាន​តម្លៃ​ស្មើនឹង​មាស​-​ប្រាក់ ។ ការ​គ្រប់គ្រង​បរិយាកាស​កខ្វក់ គឺ​មិន​ប៉ះពាល់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ទេ » ។

លោក​និយាយ​ថា ៖« នៅ​ពេល​មាន​ស្ថានភាព​បរិយាកាស​មិនល្អ​កាលពី​ប៉ុន្មាន​ថ្ងៃមុន ពួក​យើង​ទាំងអស់​គ្នា​គិត​ថា គុណភាព​បរិយាកាស​នេះ​បាន​ក្លាយទៅជា​បញ្ហា​អាក្រក់​ម្តងទៀត » ។

គួរ​បញ្ជាក់​ថា មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​បរិយាកាស​កខ្វក់ គឺ​គំរូ​អភិវឌ្ឍន៍​គ្មាន​ប្រសិទ្ធភាព និង​ការ​រស់នៅ​ដោយ​បំពុលបរិស្ថាន ។ បញ្ហា​ទាំងនេះ​មិន​ទាន់​បាន​ដោះស្រាយ​ទាំងស្រុង​ទេ ។

លោក Wang បន្ថែម​ថា ៖« ការ​គ្រប់គ្រង​បរិយាកាស​កខ្វក់ គឺជា​គម្រោង​ស្មុគស្មាញ​មួយ​ដែល​ត្រូវការ​រយៈពេល​យ៉ាង​យូរ​ដើម្បី​ដោះស្រាយ ប៉ុន្តែ​ឲ្យ​តែ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ជាមួយ​វា​នោះ ពួក​យើង​មាន​ជំនឿ​ចិត្ត​ថា នឹង​អាច​ការពារ​ផ្ទៃមេឃ​ពណ៌​ខៀវ​របស់​យើង​បាន » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ