ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បែន​ដឹក​ថ្ម​បុក​ជាប់​បង្កាន់ដៃស្ពាន​បាក់​អស់​ចំនួន​៤​ប្រឡោះ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​ពី​ស្រុក​កំពង់​សីលា សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ជិត​០៨​យប់ ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ក្អោ​ង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៧-១៣៨…

ខេត្ត​ព្រះ​សីហ​នុ ៖ ព័ត៌មាន​ពី​ស្រុក​កំពង់​សីលា សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​ជិត​០៨​យប់ ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​ស្ពាន​ក្អោ​ង ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៧-១៣៨ ស្ថិត​ក្នុងភូមិ​ចំការ​ហ្លួង ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្ក​ដោយ​ខ្លួនឯង គឺ​រថយន្ត​បែន​ដឹក​ថ្ម​ម៉ាក FUSO ក្បាល​ពណ៌​ត្រួយ​ចេក មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៤A-២០១៥ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់​បាត់​) ពេល​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​នេះ​បាន​គេច​នឹង​រថយន្ត​តូច​មួយ​ផ្សេង​ទៀត ដែល​មាន​ទិស​ដៅ​បញ្ច្រាសទិស​គ្នា យក​ចង្កូត​មក​វិញ​មិន​ទាន់​ក៏​បុក​នឹង​ខឿន​ស្ពាន បណ្ដាល​ឲ្យ​ក្បាល​រថយន្ត​ទៅ​បុក​ជាប់​បង្កាន់ដៃស្ពាន​បាក់ ចំនួន​៤​ប្រឡោះ ហើយ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ។ ចំពោះ​មុខ​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៤០២ សហ​ការណ៍​ជាមួយ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា នៅ​ការពារ​កន្លែង​កើតហេតុ និង​ជួយ​សម្រួល​ចរាចរ​លើ​ដងផ្លូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ