ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ដាច់​កង់​ក្រោយ​ទាំង​២​តែ​ម្ដង

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ រថយន្ត​ទំនើប​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AD-៥៣៦៩ ពណ៌​ស បើកបរ​ដោយ​ជនជាតិ​ចិន និង​មាន​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់ បាន​រេ​ចង្កូត​ត្រង់​ចំណុច​ផ្លូវ​កោង​ធ្លាក់​ចេញ​ឆ្ងាយ​ពី​ទ្រូងផ្លូវ​ហើយ​បុក​ចំ​មាត់​លូ…

ខេត្តកោះកុង ៖ រថយន្ត​ទំនើប​មួយ​គ្រឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AD-៥៣៦៩ ពណ៌​ស បើកបរ​ដោយ​ជនជាតិ​ចិន និង​មាន​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់ បាន​រេ​ចង្កូត​ត្រង់​ចំណុច​ផ្លូវ​កោង​ធ្លាក់​ចេញ​ឆ្ងាយ​ពី​ទ្រូងផ្លូវ​ហើយ​បុក​ចំ​មាត់​លូ បណ្ដាល​ឲ្យ​ដាច់​កង់​ក្រោយ​ទាំង​២ និង​ខូចខាត​គ្រឿង​ក្រោម​ស្ទើរ​ទាំងស្រុង​តែ​មិន​ក្រឡាប់ និង​មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ធ្ងន់ធ្ងរ​ឡើយ ។ ហេតុ​ការ​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៥​រសៀល ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ស្ថិត​ក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង ។

តាម​នគរបាល​ចរាចរណ៍​ស្រុក​បាន​បញ្ជាក់​ថា រថយន្ត​ខាងលើ​បើកបរ​ដោយ​ជនជាតិ​ចិន​មាន​អ្នក​រួម​ដំណើរ​៤​នាក់ ក្នុង​ទិស​ដៅ​ពី​ស្រុកស្រែ​អំបិល​មក​កាន់​ទីរួមខេត្ត លុះ​មក​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៨៩ ផ្លូវ​មាន​សភាព​កោង​ខ្លាំង ដោយ​សាត​រថយន្ត​មាន​ល្បឿន​លឿន​ពេក​បត់​មិន​ទាន់ ក៏​ជ្រុល​ចង្កូត​ធ្លាក់​ចេញពី​ទ្រូងផ្លូវ​ហើយ​បាន​បុក​រះ​ចំ​របាំង​លូ​ទឹក​ខ្ទេច​មាត់​លូ និង​ហួស​ទៅ​បុក​បង្គោល​ខ្សែ​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​បាក់​២-៣​កំណាត់​ទៀត ទើប​រថយន្ត​អស់​ល្បឿន ប៉ុន្តែ​អ្នក​ជិះ​ក្នុង​រថយន្ត​រង​របួស​តិចតួច​ប៉​ណ្ណោះ ។

នគរបាល​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ បាន​ប្រហែល​មួយ​ម៉ោង​ក្រុម​ជន​រង​គ្រោះ​ចិន​ទាំងនោះ​ក៏​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​១២​កៅអី​មូ​យ​គ្រឿង​ផ្សេង​ទៀត​ពី​ទីរួមខេត្ត​មក​ទទួល​បន្តដំណើរ​ទៅ​មុខ​ទៀត ចំណែក​រថយន្ត​រងគ្រោះថ្នាក់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​ជា​បណ្ដោះអាសន្ន​សិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ