ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់តែ​អូនបងៗ​ជាមួយ​សង្សារងាកមកខ្ទេចក្បាល​នាគ​ពុះ​ចែកផ្លូវ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​រវល់​តែ​សាសង​តាម​ទូរស័ព្ទ​ជាមួយ​សង្សារ​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​បែក​កង់​មុខ​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២១៧​នៅ​ចំណុច​ស្តុ​ប​វត្ត​ព្រះពុទ្ធ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​រវល់​តែ​សាសង​តាម​ទូរស័ព្ទ​ជាមួយ​សង្សារ​បាន​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​បែក​កង់​មុខ​ទៅ​មុខ​លែង​រួច ហេតុការណ៍​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​២១៧​នៅ​ចំណុច​ស្តុ​ប​វត្ត​ព្រះពុទ្ធ ស្ថិត​នៅ​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​យុវជន​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡេ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AR-១៣៧៥ តាម​បណ្តោយ​ផ្លូវ​២១៧ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ហើយ​រវល់​តែ​និយាយ​ទូរស័ព្ទ​ជាមួយនឹង​សង្សារ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ចំ​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឱ្យ​រថយន្ត​បែក​កង់​ខាងឆ្វេង និង​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងឆ្វេង​ផ្នែក​ខាង​មុខ​រថយន្ត​បើក​ទៅ​មុខ​លែង​រួច រីឯ​ទ្រូងផ្លូវ​វិញ​វៀច​អស់​មួយ​កង់​ទៅ​មុខ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ