ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ប្រឡាយ​ស្លា.ប់​ឯ​ម្នាក់​ទៀត​ជួយ​សង្គ្រោះ​ទាន់​ពេល

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​ម្នាក់​បាន​ស្លាប់​មុន​ពេល​បញ្ជូន​ទៅ​ទៅ​មន្ទីរ និង​កុមារី​ម្នាក់​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​រួច​ផុត​ពី​ការ​ស្លាប់ ក្នុង​ករណី​លង់ទឹក​ស្រះ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ម៉ោង​០៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមីនា…

ខេត្តបន្ទាយមានជ័យ ៖ កុមា​រា​ម្នាក់​បាន​ស្លាប់​មុន​ពេល​បញ្ជូន​ទៅ​ទៅ​មន្ទីរ និង​កុមារី​ម្នាក់​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​រួច​ផុត​ពី​ការ​ស្លាប់ ក្នុង​ករណី​លង់ទឹក​ស្រះ ។ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ម៉ោង​០៣​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ ភូមិ​បន្ទាយឆ្មារ​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

តាម​ការ​ឲ្យ​ដឹង​ពី​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ បាន​ឲ្យ​ដឹង​ថា កុមា​រា​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ រ៉ាត់ មា​និ​ត អាយុ​៨​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ឆ្ម​រ​ខាងជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ។ មុន​ពេល​កើតហេតុ បាន​សុំ​ម្តាយ​ឈ្មោះ អូ​ម ម៉ៅ អាយុ​៤០​ឆ្នាំ ទៅ​លេង​ផ្ទះ​យាយ​នៅ​ភូមិ​បន្ទាយឆ្មារ​លិច ឃុំ​បន្ទាយឆ្មារ ពេល​មក​ដល់​ផ្ទះ​យាយ កុមា​រា រ៉ាត មា​និ​ត បាន​បបួល​កុមារី​ឈ្មោះ ណោ​ត សា​រ៉េ​ន អាយុ​១០​ឆ្នាំ ទៅ​លេង​ទឹក​ប្រឡាយ​នៅ​ចំណុច​ទំនប់​លាវ ខាងលិច​ភូមិ​បន្ទាយឆ្មារ​លិច ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ជាមួយ​គ្នា បណ្ដាល​ឲ្យ​លង់ទឹក​ទាំង​ពីរ​នាក់ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ជួយ​ស្រង់ រួច​ឪពុក​ម្តាយ​បាន​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្មពួក ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​ពី​ជួយ​សង្គ្រោះ​កុមា​រា ឈ្មោះ រ៉ាត់ ម៉ា​និ​ត ដោយ​ករណី​ធ្ងន់ធ្ងរ​ក៏​បាន​ស្លាប់​មុន​មក​ដល់​មន្ទីរពេទ្យ ចំណែក​កុមារី​ឈ្មោះ ណោ​ត សា​រ៉េ​ន ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា រួច​ផុត​ពី​ការ​បាត់​បង់ជីវិត ។ ចំពោះ​សព​កុមា​រា រ៉ាត មា​និ​ត ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយឆ្មារ​ពិនិត្យ រួច​បាន​ប្រគល់​ជូន​ឪពុក​ម្តាយ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ