ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បង្គោល​ភ្លើង​សូ​ឡា​បំភ្លឺ​គល់​ស្ពាន និង​ផ្លូវ ជា​កាដូ​ថ្ងៃ​សិទ្ធ​នារី​៨​មីនា

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ នេះ លោក ហាក់ ឡេ​ង អភិបាលស្រុក​មណ្ឌល​សីមា…

ខេត្តកោះកុង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ នេះ លោក ហាក់ ឡេ​ង អភិបាលស្រុក​មណ្ឌល​សីមា ខេត្តកោះកុង បាន​រៀបចំ​ចាប់ផ្តើម​ដំឡើង​បង្គោល​ភ្លើង​សូ​ឡា​ចំនួន​មួយ​ដើម​ជា​និម្មិតរូប​ដើម្បី​ដាក់​បំភ្លឺ​ផ្លូវ​នៅ​ពេល​យប់​ត្រង់​ចំណុច​គល់​ស្ពានដែក ឆ្ពោះទៅ​កាន់​ឆ្នេរសមុទ្រ​ប៉ាក់​ខ្ល​ង ស្ងិ​ត​ក្នុង​ឃុំ​ប៉ាក់​ខ្ល​ង ។

លោក​អភិបាលស្រុក បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយសារ​តែ​នៅ​ត្រង់​ចំណុច​គល់​ស្ពាន​នេះ ជា​ចំណុច​ដាច់​ស្រយាល​ពេក ក្នុង​ចំងាយ​ផ្លូវ​ប្រមាណ​៨​គីឡូម៉ែត្រ ពី​សាលាស្រុក​ទៅ​ដល់​សាលាឃុំ ជា​ពិសេស​នៅ​ពេល​យប់​តែងតែ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។ ដូច្នេះ​ទើប​លោក​ចាប់ផ្តើម​ដាក់​ពី​ចំណុច​គល់​ស្ពាន​មួយ​ដើម​សិន ដើម្បី​រក្សា​សុវត្ថិភាព​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ ហើយ​ត្រូវ​ចំណាយ​ថវិកា​ផ្ទល់​ខ្លួន​មុន​សិន ។

លោក​អភិបាល​បាន​បញ្ជាក់​បន្ថែម​ថា រូប​លោក​មាន​គំរោង​ដាក់​បង្គោល​ភ្លើង​សូ​ឡា​ចាប់ពី​ចំណុច​ស្ពានដែក​ទៅ​កាន់​ឆ្នេរសមុទ្រ​ប៉ាក់​ខ្ល​ង​ចំនួន​១៣​ដើម​បន្ថែម​ទៀត​ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​នៅ​មុន​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ ។ ហើយ​គំរោង​នេះ​ត្រូវ​ចំណា​ថវិកា​របស់​សប្បុរសជន រួម​និង​ថវិកា​ផ្ទាល់ខ្លួន ។ លោក​អភិបាល​បាន​បញ្ជាក់​ថា ការ​ដាក់​បង្គោល​ភ្លើង​សូ​ឡា​តាម​ដងផ្លូវ និង​ស្ពាន​នា​ពេល​នេះ គឺជា​កាដូ​របស់​លោក​ផ្ទាល់​ជាមួយ​សប្បុរសជន​ទាំងអស់​ក្នុង​នាម​អាជ្ញាធរ​ស្រុក សម្រាប់​ថ្ងៃ​ទិវា​សិទ្ធ​នារី ៨ មីនា ២០១៨ នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ