ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ​លោក​កឹ​ម សុខា តុលាការ​កំពូល​បើ​កសវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹងសាទុក្ខ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វេលា​ម៉ោង​៨​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨​នេះ បើ​យោង​តាម​ដីកាកោះ​របស់​តុលាការ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ…

រាជធានី​ភ្នំពេញ ៖ តុលាការ​កំពូល​នឹង​បើក​សវនាការ​បណ្តឹងសាទុក្ខ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​វេលា​ម៉ោង​៨​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨​នេះ បើ​យោង​តាម​ដីកាកោះ​របស់​តុលាការ​ជូន​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​នេះ ។

ចំពោះ​ការ​នាំ​ខ្លួន​ជនជាប់ចោទ​ចូលរួម​សវនាការ ឬ​អត់​តុលាការ និង​មេធាវី​ការពារ​ក្តី​នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ។ លោក​កឹ​ម សុខា​ត្រូវ​បាន​ចោទ​ពី​បទ ស​ន្ទិ​ដិ្ឋ​ភាព​ជាមួយ​បរទេស ឬ​ក្បត់ជាតិ ។
សំណុំរឿង​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​លោក​កឹ​ម សុខា ត្រូវ​បាន​សភា​ស៊ើប​សាលាឧទ្ធរណ៍​បាន​បដិសេធន៍​កាលពី​ពេល​ថ្មី​ៗ​នេះ នៅ​ចំពោះ​មុខ​ជនជាប់ចោទ និង​ក្រុម​មេធាវី​ការពារ​ក្តី​ចំនួន​៧​រូប បន្ទាប់​ពី​សវនាការ​សួរ​ដេញដោល​ជាង​២​ម៉ោង ។

លោក​កឹ​ម សុខា​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​បទ​«​ក្បត់ជាតិ​» និង​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ៣ ត្រពាំង​ថ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ ។​

គួរ​បញ្ជាក់​ថា សំណុំរឿង​ក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ក្រុម​មេធាវី​ការពារ​ក្តី​ប្តឹង​សាទុក្ខ​បន្ត​នីតិវិធី នៅ​តុលាការ​កំពូល​ទៀត ពោល គឺ​ពុំ​ទាន់​បញ្ចប់​ត្រឹម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ នោះ​ទេ ។​លោក​មេធាវី​សំ សុ​គង់ ថ្លែង​ថា ក្រោយ​ពី​ពិភាក្សា​ជាមួយ​លោក​កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រួច​ហើយ ក្រុម​មេធាវី​សម្រេច​ដាក់​បណ្តឹងសាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត ដើម្បី​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំខ្លួន​លោក​កឹ​ម សុខា ។

យោង​តាម​បណ្តាញ​សង្គម​មានឈ្មោះ លោក​កឹ​ម សុខា​បាន​បញ្ជាក់​ថា តុលាការ​កំពូល​នឹង​បើក​សវនាការ​សំណុំរឿង​បណ្តឹងសាទុក្ខ​របស់​លោក​កឹ​ម​សុខា សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ។ លោក​មេធាវី​សំ សុ​គង់ ថ្លែង​ថា «​ក្រុម​មេធាវី​ប្តឹង​នឹង​សេចក្ដីសម្រេច​ទាំងមូល​នៃ​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍ » ។
សូម​បញ្ជាក់​ថា សាលាឧទ្ធរណ៍​កាល​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ នាំ​ខ្លួន​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពី​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង មក​ចូលរួម​សវនាការ​ក្នុង​សំណុំរឿង​សុំ​នៅ​ក្រៅ​ឃុំ ជា​បណ្ដោះអាសន្ន នៅ​វេលា​ម៉ោង ៨​ព្រឹក ។ ការ​នាំ​ខ្លួន​ជន​ជាប់​ត្រូវ​ចោទ​ចេញពី​ពន្ធនាគារ​តាំងពី​៤​ម៉ោង​ព្រឹក មក​កាន់​សវនាការ ហើយ​ជន​ជាប់​បាន​តវ៉ា​ថា ការ​នាំ​ខ្លួន​នេះ​ព្រឹក​ពេក ។

ថ្ងៃ​ទី​១ ខែកុម្ភៈ ២០១៨ ជា​លើក​ទី​មួយ​ហើយ ដែល​តុលាការ​បាន​អនុញ្ញាត​ឱ្យ​មាន​វត្តមាន​លោក កឹ​ម សុខា ចូលរួម​នីតិវិធី​សវនាការ ចំពោះ​មុខ​តុលាការ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ ដោយហេតុ​ថា កន្លង​មក​ក្រុម​មេធាវី​បាន​ស្នើ​សុំ​គ្រប់​មធ្យោបាយ​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​តុលាការ​មិន​ដែល​យល់ព្រម​តាម​សំណើ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​ឡើយ ។

គួរ​បញ្ជាក់​ថា លោក ហែម សុ​ជាតិ មេធាវី​ការពារ​ក្តី​ម្នាក់​ចំណោម​៧​នាក់ ឱ្យ​លោក កឹ​ម សុខា បានឱ្យ​ដឹង​ថា សាលាឧទ្ធរណ៍​មិន​បាន​ដោះ​លែង​លោក កឹ​ម សុខា ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ទេ ។ លោក ហែម សុ​ជាតិ បានឱ្យ​ដឹង​ថា ក្រុម​មេធាវី​បាន​លើក​ពី​មូលហេតុ​ផ្លូវច្បាប់​ជូន​តុលាការ ព្រមទាំង​ស្នើ​សុំ​ឱ្យ​សាលាឧទ្ធរណ៍​រក្សា​ទុក​លោក កឹ​ម សុខា នៅ​ពន្ធនាគារ​ក្នុង​រាជធានី​ភ្នំពេញ វិញ ៕

កែសម្រួលដោយ