ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ឃើញ​ស្លា.ប់​ចង់​ជួយ ត្រូវ​គេ​រិះគន់​ពេញ​ហ្វេ​ស​ប៊ុ​ក

6 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​អាយុ​២០​ឆ្នាំ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​នៅ​លើ​បណ្តាញ​សង្គម ក្រោយ​ពេល​ជួយ​សង្គ្រោះ​ខ្យល់​ដង្ហើម និង​ចលនា​បេះដូង​របស់​បុរស​ចំណាស់​ម្នាក់​។ យុវតី​ឈ្មោះ…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្រី​ស្អាត​ម្នាក់​អាយុ​២០​ឆ្នាំ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ចាស់ដៃ​នៅ​លើ​បណ្តាញ​សង្គម ក្រោយ​ពេល​ជួយ​សង្គ្រោះ​ខ្យល់​ដង្ហើម និង​ចលនា​បេះដូង​របស់​បុរស​ចំណាស់​ម្នាក់​។

យុវតី​ឈ្មោះ Peeraya Saena បាន​ផ្តល់​ការ​ជួយ​សង្គ្រោះ​បឋម​ដល់​បុរស​ចំណាស់​អាយុ​៦០​ឆ្នាំ ដែល​ដេក​ដួល​លើ​ផ្លូវ Chan Road Soi 51 ប្រទេស​ថៃ​។ បុរស​ចំណាស់​ដែល​គេ​ស្គាល់​ថា មានឈ្មោះ Aran Inthirom បាន​ប្រកាច់ រហូត​ទាល់តែ​ជីពចរ​លែង​ដើរ​។

ដោយសារ​តែ​ឃើញ​ដូចនេះ Saena បាន​ហក់​ទៅ​ជួយ​ធ្វើ​ចលនា​ដង្ហើម និង​បេះដូង​ទាំង​ខ្លួន​កំពុង​ស្លៀកសំពត់​ខ្លី លេច​ដល់​គល់ភ្លៅ​។ នាង​បាន​ធ្វើ​បែប​នេះ​រហូត​ទល់​តែ​បុរស​នោះ​ដល់​មន្ទីរពេទ្យ​។

ក្រោយ​ពី​វី​ដេ​អូ​នៃ​ការ​ជួយ​សង្គ្រោះ​របស់​នាង​បាន​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម មនុស្ស​មួយ​ចំនួន​បាន​រិះគន់​ថា នាង​ធ្វើ​បែប​នេះ​មិន​សម​។ ទី​មួយ​គេ​ចោទ​នាង​ថា ហក់​ចុះ​ហក់​ឡើង​ពេល​ធ្វើ​ចលនា​បេះដូង​។ ទី​ពីរ​គេ​ថា ដោយសារ​តែ​នាង​ស្លៀក​ខ្លី ទើប​វា​មិន​សម​រម្យ។

សម្រាប់​រូប​នាង Saena ផ្ទាល់ គឺ​នាង​មិន​ប្រកាន់​មនុស្ស​ទាំងនោះ​ទេ​។ នាង​នៅ​តែ​ប្រកាន់​ខ្ជាប់​ថា ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ទាន់​ពេលវេលា គឺជា​រឿង​សំខាន់​បំផុត​។ បើ​រវល់​តែ​គិត​ពី​សម្លៀក​បំពាក់​នោះ គឺ​ជីវិត​មនុស្ស​មិន​អាច​ជួយ​ទាន់​ពេលវេលា​ទេ​។

«​ទោះបីជា​អ្នក​ធ្វើ​ល្អ​គ្រប់​ដប់ ក៏​នៅ​តែ​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​ទាំងអស់​លើ​លោក​បាន​ដែរ​»​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ