ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកនាយ​ប៉ុស្តិ៍​ព្រែក​ព្នៅ​ត្រូវ​បាន​ត​ភ្ជាប់​ដៃ​វិញ​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​វេលា​ម៉ោងជាង​៤​នេះ លោកនាយ​ប៉ុស្តិ៍​ស្តីទី​ព្រែក​ព្នៅ ត្រូវ​បាន​ពេទ្យ​ត​ភ្ជាប់​ដៃ​វិញ​ហើយ ដែល​ត្រូវ​បាន​ជន​ញៀន​ថ្នាំ​កាប់​ដៃ​របស់​គាត់កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​០៧ មីនា ស្ថិត​ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ខណៈ​វេលា​ម៉ោងជាង​៤​នេះ លោកនាយ​ប៉ុស្តិ៍​ស្តីទី​ព្រែក​ព្នៅ ត្រូវ​បាន​ពេទ្យ​ត​ភ្ជាប់​ដៃ​វិញ​ហើយ ដែល​ត្រូវ​បាន​ជន​ញៀន​ថ្នាំ​កាប់​ដៃ​របស់​គាត់កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​០៧ មីនា ស្ថិត​ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ លើ​ផ្លូ្វវ​ជាតិ​លេខ​៥ ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​អាច​កម្រើក​បាន​នៅឡើយ​ទេ គ្រាន់តែ​បាន​ត​ភ្ជាប់​ហើយ ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា នៅ​ព្រឹក​មិ​ញ​នេះ​ដែរ លោក​អធិការ​ខណ្ឌ​ព្រែក​ព្នៅ ព្រមទាំង​អភិបាល និង​មន្ត្រី​នគរបាល​បាន​មក​សួរសុខទុក្ខ ហើយ​នាំ​ថវិការ​មួយ​ចំនួន​ជួយ​ដល់​លោកនាយ​ប៉​ស្តិ៍​ព្រែក​ព្នៅ​ផង​ដែរ ។

រំលឹក​ថា ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​លោក​មេ​ប៉ុស្តិ៍​នគរបាល​ព្រែក​ព្នៅ​ម្នាក់ បណ្តាល​ឱ្យ​ដាច់​.​កដៃ​ម្ខាង ខណៈ​លោក​ចូល​ទៅ​អន្តរាគមន៍ ក្នុង​ពេល​ជន​នេះ​ចង់​បង្ក​ហិង្សា​ក្នុង​គ្រួសារ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​០៧ មីនា ស្ថិត​ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ លើ​ផ្លូ្្វ​ជាតិ​លេខ​៥ ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​អំ ដា​លី​ន អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​អ៊ឹម រិ​ទ្ធី អាយុ​៣៦​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍​ព្រែក​ព្នៅ​ស្តីទី មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ (​ដាច់​.​កដៃ​ខាងឆ្វេង​) ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ គឺជា​មនុស្ស​ញៀន​ថ្នាំ​ម្នាក់ ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មណ្ឌល​កែ
ប្រែ ។ ប្រភព​បន្ត​ថា ក្រោយមក ជនសង្ស័យ​រូប​នេះ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ឈឺ ឱ្យ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រាប់តែ​បាន​រត់គេច​ខ្លួន​បាត់ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ជន​នេះ​បាន​មក​រករឿង​ក្រុម​គ្រួសារ​យ៉ាង​ខ្លាំង ហើយ​ក៏​មាន​អ្នក​ជិតខាង​ជួយ​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច ទើបត្រូវ​លោក​មេ​ប៉ុស្តិ៍​ដែល​ជា​ជន​រង​គ្រោះ ដឹកនាំ​កម្លាំង​ចុះ​ទៅ​អន្តរាគមន៍​នៅផ្ទះ​កើតហេតុ ។ គ្រាន់តែ​ក្រឡេក​ឃើញ កម្លាំង​សមត្ថកិច្ច​ភ្លាម ជន​នោះ​ក៏​ទាញ​កាំបិត​ដេញ​កាប់​រហូត​ត្រូវ​ជន​រង​គ្រោះ​រង​របួស​តែ​ម្តង ។

ក្រោយ​បង្កហេតុ ជនសង្ស័យ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ចាប់ និង​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ព្រោះ​ទ្រាំ​នូវ​ទ​ង្វើ​ដ៏​អាក្រក់​របស់​ជនសង្ស័យ​មិន​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ