ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ឆ្លាម​យក្ស​មាន​មាត់​អាច​លេប​នាវា​មួយ​បាន

6 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ អ្នកប្រមាញ់​រូបថត​ម្នាក់ លោក TOM CANNON រៀបរាប់​កាលពី​ថ្ងៃ​ទី​៧ មីនា ប្រាប់​កាសែត​អង់គ្លេស THE…

ប្រទេស​អូស្ត្រាលី ៖ អ្នកប្រមាញ់​រូបថត​ម្នាក់ លោក TOM CANNON រៀបរាប់​កាលពី​ថ្ងៃ​ទី​៧ មីនា ប្រាប់​កាសែត​អង់គ្លេស THE MIRROR ថា ត្រី​ឆ្លាម​យក្ស​មួយ​ដែល​មាន​មាត់​យ៉ាង​​ធំ​បាន​ហែល​ពីក្រោម​នាវា​មួយ​ដែល​មាន​ពួក​អ្នកទេសចរ​ជិះ​ក្នុង​ដែនទឹក​នៃ​ឆ្នេរ​សមុទ្រ​ខាងលិច​របស់​អូស្ត្រាលី ។

អ្នក​ថតរូប​នេះ​និយាយ​ថា ឆ្លាម​យក្ស​បង្ហាញខ្លួន​ត្រឹមតែ​ប៉ុន្មាន​ជំហាន​ពី​ពួក​អ្នកទេសចរ ហើយ​ទុក​ពេល​ឱ្យ​គេ​អាច​មើលឃើញ​រូប​វា​រយៈពេល​ស្ទើរតែ​១​ម៉ោង​ឯណោះ ។ លោក TOM ពោល​ថា លោក​ពុំ​ខ្លាច​ឡើយ ព្រោះ​តាម​ពិត​ទៅ​បណ្តា​អ្នកទេសចរ​ពី​គ្រប់​ទិស​ទី​នៃ​ពិភពលោក​មក​ទី​នេះ ដើម្បី​បាន​មើល​ត្រី ហើយ​ថត​យក​រូបភាព ។

ត្រី​ឆ្លាម​យក្ស​នេះ​ពិតជា​អស្ចារ្យ ហើយ​វា​ស្ថិត​នៅ​ក្បែរ​នាវា​រយៈពេល​ដល់​ប្រមាណ​ជា​៥០​នាទី ។ ជា​រឿង​កម្រ​បំផុត​ដែល​ត្រី​ឆ្លាម​មួយ​នៅ​លេង​យូរ​បែប​នេះ ជិត​នាវា​មួយ ។

ឆ្លាម​-​បា​ឡែ​ន​នេះ​ជា​ឆ្លាម​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ដែល​អាច​មាន​ប្រវែង​ដល់​ទៅ​១២​​ម៉ែត្រ និង​មាន​ទម្ងន់​ប្រមាណ​ជា​២០​តោន​ឯណោះ ។ ជា​ពូជ​ឆ្លាម​យក្ស​កំពុង​រង​ការ​ការ​​បាត់បង់ ។ តាម​ធម្មតា​ឆ្លាម​យក្ស​ក្នុង​ជីវិត​ពួក​វា​តែង​លាក់ខ្លួន​ក្នុង​ទឹក​យ៉ាង​ជ្រៅ ឆ្ងាយ​ពី​មនុស្ស​ម្នា ។ ទោះបី​យ៉ាងណា គេ​អាច​ឃើញ​វា​ក្នុង​ដំណាក់កាល​រវាង​ខែមីនា និង​ខែ​កក្កដា នៅ​ម្តុំ​ជិត​ថ្ម​ប៉ប្រះ​ទឹក NINGALOO ក្នុង​ដែនទឹក​នៃ​ឆ្នេរសមុទ្រ​ខាងលិច​អូស្ត្រាលី​ក្នុង​សមុទ្រ CORAIL ព្រមទាំង​នៅ​ដែនទឹក​នៃ​ទីក្រុង EXMOUTH អូស្ត្រាលី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ