ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សិច​ចង់​និយាយ​ការ​ពិតពី​ទំនាក់ទំនង​ជាមួយ​លោក​ត្រាំ

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក ៖ អតីត​តារា​សិច​នាង STORMY DANIELS ចង់​និយាយ​ការ​ពិត​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ។ កាលពី​ថ្ងៃ​ទី​៦ មីនា…

សហរដ្ឋ​អា​មេ​រិ​ក ៖ អតីត​តារា​សិច​នាង STORMY DANIELS ចង់​និយាយ​ការ​ពិត​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ។

កាលពី​ថ្ងៃ​ទី​៦ មីនា តារា​សិច​រូប​នេះ​បាន​ដាក់​ពាក្យ​ប្តឹង​លោក​ត្រាំ ពី​បទ​ប៉ុនប៉ង​ធ្វើ​ឱ្យ​មោឃៈ​ដល់​ការ​ព្រមព្រៀង​គ្នា​ជា​សម្ងាត់​ដែល​នាង​បាន​ចុះហត្ថលេខា​ជាមួយ​លោក​មុន​ពេល​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦​បន្តិច ។ យោង​តាម​កិច្ចព្រមព្រៀង​នេះ​តារា​រូប​នោះ​ដែល​ក្នុង​ជីវិត​ស៊ី​វិល​ដាក់​ឈ្មោះ​ខ្លួនឯង​ថា STEPHANIE CLIFFORD សុខចិត្ត​ទទួល​ប្រាក់​១៣០.០០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​បិទ​មាត់​របស់​នាង ។

មេធាវី​របស់​អតីត​តារា​រូ​​ប​នេះ លោក MICHAEL AVENATTI និយាយ​តាម​ទូរទស្សន៍​ABC ថា ជំហរ​របស់​យើង​គឺថា កិច្ចព្រមព្រៀង​ទាំងមូល​ក្លាយជា​ពុំ​បានការ ព្រោះ​លោក​ត្រាំ ថា ពុំ​បាន​ចុះហត្ថលេខា​ឡើយ ហើយ​កូនក្តី​របស់​គាត់​នឹង​ប្រគល់​ប្រាក់​នោះ​ឱ្យ​វិញ ប្រសិនបើ​ចាំបាច់ ។ នាង​ចង់ឱ្យ​សាធារណជន​ដឹង​ពី​ការ​ពិត​លើ​ទំនាក់ទំនង​ផ្លូវភេទ​ដែល​មានការ​ស្រុះស្រួល​គ្នា​នេះ ។

មេធាវី​រូប​នេះ​អះអាង​ថា លោក​ជឿជាក់​ដែល​លោក​ត្រាំ ដឹង​រឿង​តថ្លៃ​គ្នា​រឿង​ផ្តល់​ប្រាក់​នេះ ។ លោក​អំពាវនាវ​ដល់​ប្រធានាធិបតី​ឱ្យ​ឆ្លើយ​តប​សំណួរ​សាមញ្ញ​ៗ​បំផុត តើ​លោក​មាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដែរ​ទេ? តើ​លោក​ដឹង​ពី​កិច្ចព្រមព្រៀង និង​ការ​ប្រគល់​ប្រាក់​ទេ? រឿង​នេះ​កើត​មាន​មិនយូរ​ប៉ុន្មាន​ឡើយ ហើយ​លោក​ពិតជា​អាច​ឆ្លើយ​តប​ដោយ​រហ័ស​យ៉ាង​ហោច​ណាស់​តាម TWITTER ដែរ ។

តាម​ពិត​រឿង​លើ​គ្រែ​នេះ​កើត​មាន​តាំងពី​ឆ្នាំ​២០០៦ ហើយនឹង​អាច​នៅ​ក្នុង​ឆ្នាំ​២០០៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ