ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ឡុ​ង​ដ៍ និង​ក្រុង​រី​យ៉ា​ដ​គ្រោង​ធ្វើ​ដៃគូ​ពាណិជ្ជកម្ម​​ទឹកប្រាក់ 65​ពាន់​លាន​ផោន

6 ឆ្នាំ មុន

ប្រទេស​អង់គ្លេស​-​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត ៖ ប្រទេស​អង់គ្លេស និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​៧ មីនា បញ្ជាក់​ពី​មហិច្ឆតា​បង្កើត​ភាព​ជា​ដៃគូ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដែល​អាច​មាន​ទឹកប្រាក់​ដល់​៦៥​ពាន់​លាន​ផោន…

ប្រទេស​អង់គ្លេស​-​ប្រទេស​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត ៖ ប្រទេស​អង់គ្លេស និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត កាលពី​ថ្ងៃ​ទី​៧ មីនា បញ្ជាក់​ពី​មហិច្ឆតា​បង្កើត​ភាព​ជា​ដៃគូ​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដែល​អាច​មាន​ទឹកប្រាក់​ដល់​៦៥​ពាន់​លាន​ផោន (៧២,៨​ពាន់​លាន​អឺ​រ៉ូ​) ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

រដ្ឋាភិបាល​អង់គ្លេស​យល់​ថា ទស្សនវិស័យ​នេះ​គឺជា​សញ្ញា​នៃ​ការ​ជឿ​ទុកចិត្ត​ចំពោះ​សេដ្ឋកិច្ច​អង់គ្លេស​មុន​ពេល​ប្រទេស​នេះ​ចាកចេញ​ផុត​ពី​សហភាព​អឺរ៉ុប ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​រវាង​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី THERESA MAY និង​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ទ្រង់ MO-
HAMED BEN SALMAN ដែល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អង់គ្លេស ។

អ្នក​នាំ​​ពាក្យ​ម្នាក់​របស់​នាយក​រដ្ឋមន្ត្រី​អង់​គ្លេ​ស​និយាយ​ថា ការ​ជួប​ពិភាក្សា​គ្នា​នេះ​នាំ​ទៅ​ដល់​ការ​សន្យា​មួយ​កំណត់​ពី​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​មានទឹក​ប្រាក់​រង្វង់​៦៥​ពាន់​លាន​ផោន​នា​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ក្នុង​នោះ​រួ​​ម​មានការ​វិនិយោគ​ដោយ​ផ្ទាល់​នៅ​អង់គ្លេស និង​ការ​ទិញ​ថ្មី​ៗ​របស់​បណ្តា​សហគ្រាស​រដ្ឋ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ពី​បណ្តា​សហ​គ្រាស​អង់គ្លេស ។ បែប​នេះ​បង្ហាញ​ពី​ភាព​រុងរឿង​របស់​អង់គ្លេស ហើយ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ទំនុក​ចិត្តរឹង​មាំ​របស់​អន្តរជាតិ​ចំពោះ​សេដ្ឋកិច្ច​របស់​យើង ខណៈ​យើង​កំពុង​រៀបចំ​ខ្លួន​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

មេដឹកនាំ​ទាំង​២​ក៏​សម្តែង​ផង​ដែរ​ពី​ការ​យល់​ស្របគ្នា​លើ​ភាព​ចាំបាច់​ត្រូវ​ធ្វើការ​រួម​គ្នា​ដើម្បី​ទប់​ឥទ្ធិពល​ក្នុង​តំបន់​របស់​អ៊ី​រ៉​ង់ ។

អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត និង​អ៊ី​រ៉​ង់​កំពុង​តែ​ប្រជែង​គ្នា​ដណ្តើម​ឥទ្ធិពល​តាម​រយៈ​សង្គ្រាម​តំបន់​នៅ​ស៊ី​រី អ៊ីរ៉ា​ក់ និង​យេ​ម៉ែ​ន​ដែល​នៅ​ទីនោះ​អា​រ៉ា​ប៊ី សា​អ៊ូឌី​ត កំពុង​តែ​ធ្វើ​អន្តរាគមន៍​ខាង​យោធា ក្នុង​ការ​តស៊ូ​ប្រឆាំង​ពួក​ជីវពល​ស៊ី​អ៊ីត​ហ៊ូ​ធី សម្ព័ន្ធមិត្ត​អ៊ី​រ៉​ង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ