ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាយុ​កាន់តែ​ច្រើន គួរ​ចៀសវាង​អាហារ​អ្វីខ្លះ

6 ឆ្នាំ មុន

ធម្មតា​កាលណា​មនុស្ស​យើង​នៅ​ក្មេង រាល់​សរី​រាង​ក្នុង​ខ្លួន​ក៏​នៅ​ក្មេង ហើយ​ក៏​ធ្វើការ​បាន​កាន់តែ​ល្អ​លើ​សកម្មភាព ផ្សេង​ៗ ជា​ពិសេស​ការ​យកឈ្នះ​នឹង​ជំងឺ​តែ​ម្តង ។ ប៉ុន្តែ​ដល់​ពេល​ដែល​មនុស្ស​អាយុ​កាន់តែ​ច្រើន ជា​ពិសេស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ សរី​រាង​ក្នុង​ខ្លួន​ចាប់ផ្តើម​ថយ​ចុះ​ប្រសិទ្ធភាព​របស់​វា​ហើយ…

ធម្មតា​កាលណា​មនុស្ស​យើង​នៅ​ក្មេង រាល់​សរី​រាង​ក្នុង​ខ្លួន​ក៏​នៅ​ក្មេង ហើយ​ក៏​ធ្វើការ​បាន​កាន់តែ​ល្អ​លើ​សកម្មភាព ផ្សេង​ៗ ជា​ពិសេស​ការ​យកឈ្នះ​នឹង​ជំងឺ​តែ​ម្តង ។ ប៉ុន្តែ​ដល់​ពេល​ដែល​មនុស្ស​អាយុ​កាន់តែ​ច្រើន ជា​ពិសេស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ សរី​រាង​ក្នុង​ខ្លួន​ចាប់ផ្តើម​ថយ​ចុះ​ប្រសិទ្ធភាព​របស់​វា​ហើយ ។ ដូច្នេះ​យក​ល្អ​គួរតែ​ព្យាយាម​ចៀសវាង​អាហារ​មួយ​ចំនួន បើសិនជា​អ្នក​ចង់​ឲ្យ​មាន​សុខភាព​កាន់តែ​ល្អ​រយៈពេល​យូរ​ទៅ​មុខ​ទៀត ។ តើ​អាហារ​ដែល​គួរ​ចៀសវាង​ទាំងនោះ​មាន​អ្វី​ខ្លះទៅ ?

បន្លែ​ឆៅ
បើសិនជា​អ្នក​ឧស្សាហ៍​ធ្វើទុក្ខ​ពោះ ពុក​ធ្មេញ ឬ​បាក់​ធ្មេញ បន្លែ​ឆៅ​ប្រហែលជា​មិនមែន​ជា​អាហារ​ដ៏​ល្អ ដែល​អ្នក​គួរ​ទទួលទាន​ទៀត​ឡើយ ។ ប៉ុន្តែ​ដើម្បី​ទទួល​បាន​ជីវជាតិ​ដែល​វា​មាន យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​វា​ដោយ​ចម្អិន​វិញ​ទើប​ជា​រឿង​ល្អ ។ បន្លែ​ដែល​គួរ​ញ៉ាំ​ជា​ស៊ុប​នោះ​មាន​ដូច​ជា ល្ពៅ ឬ​ការ៉ុត ហើយ​គួរតែ​ញ៉ាំ​កុំ​ដាក់​អំបិល​ថែម​អី ។

សណ្តែក
មនុស្ស​មួយ​ចំនួន​ចៀសវាង​ការ​ញ៉ាំ​សណ្តែក​ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ផោម​ច្រើន និង​ឈឺ​ក្រពះ ។ ក្រៅពី​ជា​ប្រភព​នៃ​ជាតិ​សរសៃ​ដ៏​ឆ្លាត​វៃ វា​ក៏​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ជាតិ​ដែក​ខ្ពស់​ដែរ ព្រមទាំង​មាន​ជាតិ​ខ្លាញ់​ទាប​ទៀត ។ ដើម្បី​ទទួល​បាន​ជីវជាតិ​ពី​អាហារ​មួយ​នេះ​ល្អ​គួរតែ​ញ៉ាំ​វា តិច​ៗ បាន​ហើយ ។

គ្រឿង​ស្រវឹង
ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ប្រហែលជា​ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំង​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន ។ ប៉ុន្តែ​ដល់​ពេល​អាយុ​កាន់តែ​ច្រើន គ្រឿង​ស្រវឹង​អាច​មាន​ប្រសិទ្ធភាព​ខុស​គ្នា​វិញ ទោះបីជា​អ្នក​ញ៉ាំ​វា​ជាមួយ​អាហារ​ពេល​យប់​ក៏​ដោយ ។ គ្រឿង​ស្រវឹង​អាច​រំខាន​ដល់​ការ​គេង និង​បង្កើន​សម្ពាធ​ឈាម​ទៀត ។ គ្រឿង​ស្រវឹង​ក៏​អាច​ធ្វើ​ឲ្យ​ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ដែរ ។

អាហារ​ធ្វើ​ពី​ទឹកដោះគោ
អ្នក​ប្រហែលជា​មាន​បញ្ហា​លើ​ការ​រំលាយ​ជាតិ​ទឹកដោះគោ ឬ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​នៅ​ពេល​អាយុ​កាន់តែ​ច្រើន ។ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ត្រូវ​លះបង់​វា​ចោល​ទាំងអស់​ឡើយ ដោយសារ​តែ​វា​អាច​ផ្តល់​ជាតិ​កាលស្យូម និង​ប្រូតេអ៊ីន​ដល់​រាង​កាយ ។ មនុស្ស​ភាគច្រើន​អាច​ញ៉ាំ​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​តិចតួច​បាន​ដោយ​មិន​មាន​ឈឺក្រពះ​អ្វី​ទាំងអស់ ។

ជាតិ​កាហ្វេ​អ៊ី​ន
ថ្វីបើ​ជាតិ​កាហ្វេ​អ៊ី​ន​ប្រហែលជា​មិន​បង្ក​បញ្ហា​ដល់​មនុស្ស​គ្រប់​គ្នា​ក៏​ដោយ តែ​វា​អាច​ធ្វើ​ឲ្យ​អ្នកខ្លះ​មាន​អារម្មណ៍​តក់ស្លុត​បាន ។ ជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​បង្កើន​ចង្វាក់បេះដូង និង​ធ្វើ​ឲ្យ​មាន​បញ្ហា​នៃ​ការ​គេង​ថែម​ទៀត ។ បើសិនជា​អ្នក​កំពុង​តែ​ព្យាយាម​កាត់​បន្ថយ​វា​ហើយ យក​​ល្អ​គួរតែ​ធ្វើ​បន្តិច​ម្តង​ៗ ។ ការ​បញ្ឈប់​ការ​ញ៉ាំ​លឿន​ពេក​អាច​ធ្វើ​ឲ្យ​ឈឺក្បាល ចង្អោ ឬ​ក្អួត​បាន ។

សាច់
មនុស្ស​ដែល​ចង់​មាន​សុខភាព​ល្អ​គឺ​កាត់​បន្ថយ​ការ​ញ៉ាំ​សាច់ ព្រោះ​វា​ជា​អាហារ​ដែល​ពិបាក​ទំពា​បំផុត ។ ខណៈ​ពេល​ដែល​ហេម​ប៊័រ​ហ្គ័​រ​គឺ​ផ្តល់​ភាព​ងាយស្រួល​ដល់​ការ​ទំពា តែ​វា​ច្រើន​តែ​មិនសូវ​មាន​ជីវជាតិ​ឡើយ ។ វា​អាច​មាន​ជាតិ​ខ្លាញ់​ពី​២០​ទៅ​៣០​ភាគរយ​ទៅ​ហើយ ។ ផ្ទុយ​ទៅ​វិញ អ្នក​គួរតែ​ជ្រើស​អាហារ​ណា​ដែល​ផ្តល់​សុខភាព​ល្អ​ជាង​នេះ និង​ស្រួល​ទំពា នោះ​គឺ​ត្រី ។

អាហារ​ប្រៃ
បើសិនជា​អ្នក​អាយុ​ចាប់ពី​៥១​ឆ្នាំ​ឡើង ឬ​មានការ​ប្រឈម​នឹង​ជំងឺ​ខ្ពស់ គ្រូពេទ្យ​បាន​ណែ​នាំ​ថា ត្រូវ​កាត់​បន្ថយ​ការ​ញ៉ាំ​ប្រៃ មក​ត្រឹម​២៣០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ។ បើ​សិនជា​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​ប្រឈម​នឹង​ជំងឺ​ទៀត​នោះ ចូរ​ប្រាកដ​ថា មិន​ត្រូវ​ញ៉ាំ​ជាតិ​ប្រៃ​ច្រើន​ជាង ១៥០០​មី​លី្ល​ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើយ ។ ការ​ដែល​ញ៉ាំ​ប្រៃ​ច្រើន​ពេក​អាច​បង្កើន​សម្ពាធ​ឈាម និង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ