ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ធ្វើ​ដូច​ម្តេច​នៅ​ពេល​ឈឺធ្មេញ?

6 ឆ្នាំ មុន

ធ្មេញ​ពុក​គឺជា​មូលហេតុ​ដំបូង​ដែល​បណ្តាល​ឲ្យ​ឈឺធ្មេញ​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ​ភាគច្រើន ។ បាក់តេរី​ដែល​រស់នៅ​ក្នុង​មាត់​របស់​អ្នក​នឹង​លូតលាស់​ល្អ​ពេល​ដែល​មាន​ស្ករ និង​សំណល់​នៃ​អាហារ​ដែល​អ្នក​បរិភោគ ។ បាក់តេរី​ទាំងនេះ​បង្កើត​ជា​ទម្រង់​ជា​បន្ទះ​ស្អិត​មួយ​ដែល​តោង​ជាប់​ទៅ​នឹង​ផ្ទៃ​នៃ​ធ្មេញ​របស់​អ្នក ។ ជាតិ​អាស៊ីត​ដែល​ត្រូវ​បាន​ផលិត​ដោយ​បាត់​តេ​រី​នៅ​ក្នុង​បន្ទះ​ស្អិត​នេះ អាច​ស៊ី​ស្រទាប់​ដ៏​រឹង​នៃ​ផ្នែក​ខាងក្រៅ​នៃ​ធ្មេញ​(​ស្រទាប់​ស​ខាងក្រៅ​នៃ​ធ្មេញ​)…

ធ្មេញ​ពុក​គឺជា​មូលហេតុ​ដំបូង​ដែល​បណ្តាល​ឲ្យ​ឈឺធ្មេញ​ចំពោះ​កុមារ និង​មនុស្ស​ពេញវ័យ​ភាគច្រើន ។ បាក់តេរី​ដែល​រស់នៅ​ក្នុង​មាត់​របស់​អ្នក​នឹង​លូតលាស់​ល្អ​ពេល​ដែល​មាន​ស្ករ និង​សំណល់​នៃ​អាហារ​ដែល​អ្នក​បរិភោគ ។ បាក់តេរី​ទាំងនេះ​បង្កើត​ជា​ទម្រង់​ជា​បន្ទះ​ស្អិត​មួយ​ដែល​តោង​ជាប់​ទៅ​នឹង​ផ្ទៃ​នៃ​ធ្មេញ​របស់​អ្នក ។

ជាតិ​អាស៊ីត​ដែល​ត្រូវ​បាន​ផលិត​ដោយ​បាត់​តេ​រី​នៅ​ក្នុង​បន្ទះ​ស្អិត​នេះ អាច​ស៊ី​ស្រទាប់​ដ៏​រឹង​នៃ​ផ្នែក​ខាងក្រៅ​នៃ​ធ្មេញ​(​ស្រទាប់​ស​ខាងក្រៅ​នៃ​ធ្មេញ​) ដោយ​បង្កើត​បានជា​ក្រ​ហោង​ធ្មេញ ។ សញ្ញា​ដំបូង​នៃ​ការ​ពុក​ធ្មេញ​អាច​លេច​ឡើយ​ជា​អារម្មណ៍​ឈឺ​នៅ​ពេល​ដែល​អ្នក​ញុំ​ា​អ្វី​ដែល​ផ្អែម​, ញុំ​ា​អ្វី​ដែល​ត្រជាក់​ពេក ឬ​ក្តៅ​ពេក ។ ការ​ឈឺធ្មេញ​ជា រឿយ​ៗ តែងតែ​ដើរតួ​ជា​សញ្ញា​ដាស់តឿន​ក្នុង​ការ​ស្វែងរក​ការ​ពិនិត្យ​ពី​ពេទ្យធ្មេញ ។

មុន​នឹង​ឈាន​ទៅ​ដល់​ការ​ពិនិត្យ​ដោយ​ពេទ្យធ្មេញ​,​សូម​ព្យាយាម​ដោយ​ការ​ថែទាំ​ដោយ​ខ្លួនឯង​សម្រាប់​ការ​ឈឺធ្មេញ​ដូច​ជា​៖

•​លាង​មាត់​របស់​អ្នក​ជាមួយ​ទឹក​ក្តៅ ឧណ្ហ​ៗ
•​ប្រើប្រាស់​នូវ​សរសៃអំបោះ​សម្រាប់​ដើម្បី​ជំ​រះ​នូវ​កម្ទេចកម្ទី​អាហារ​ដែល​បាន​ជាប់​នៅ​ចន្លោះ​ធ្មេញ

•​សាកល្បង​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​ដើម្បី​បន្ថយ​នូវ​ការ​ឈឺចាប់

•​ប្រើប្រាស់​ថ្នាំ​សម្លាប់​មេរោគ​ដែល​ផ្ទុក​នូវ benzocaine​ដោយ​ផ្ទាល់​ទៅ​លើ​ធ្មេញ និង​​អញ្ចាញ​ដែល​ឈឺ ដើម្បី​បន្ថយ​នូវ​ការ​ឈឺចាប់​ជា​បណ្តោះអាសន្ន ។ benzocaine​អាច​នឹង​បង្ក​ឲ្យ​មាន​ផលវិបាក​ដ៏​កម្រ ប៉ុន្តែ​ដែល​ធ្ងន់ និង​ដែល​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​សារ​វា​បន្ថយ​នូវ​បរិមាណ​អុក​ស៊ី​សែន​ដែល​ឈាម​អាច​ដឹកនាំ ។ ហាម​ប្រើប្រាស់​នូវ benzocaine​ចំពោះ​ក្មេង​ដែល​មាន​អាយុ​ក្រោម​២​ឆ្នាំ ដោយ​គ្មាន​ការ​គ្រប់គ្រង​ពី​អ្នក​ជំនាញ​សុខភាព​មាត់​ធ្មេញ​អោយ​សោះ ដោយសារ​តែ​វ័យ​នេះ គឺជា​វ័យ​ដែល​នឹង​ទទួល​រង​នូវ​ផល​ប៉ះពាល់​បំផុត ។ ប្រសិនបើ​អ្នកជា​មនុស្ស​ពេញវ័យ ហាម​ប្រើប្រាស់ benzocaine លើស​ពី​កម្រិត​ថ្នាំ​ដែល​បាន​ណែនាំ ហើយ​ត្រូវ​ចេះ​ពិគ្រោះ​ជាមួយនឹង​ទន្ត​បណ្ឌិត​ជា​មុន​សិន ។ ការ​ប្រើប្រាស់​ដោយ​ផ្ទាល់​នូវ​ប្រេង​(eugenol) ក៏​អាច​ជួយ​អ្នកផង​ដែរ ។ ហាម​ប្រើប្រាស់​ថ្នាំ​អាស្ពីរីន ឬ​ក៏​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ណា​ផ្សេង​ទៀត ដោយ​ផ្ទាល់​ទៅ​លើ​អញ្ចាញ​របស់​អ្នក ដោយសារ​តែ​វា​អាច​នឹង​ធ្វើ​ឲ្យ​រលាក​នូវ​ជាលិកា​នៃ​អញ្ចាញ​ធ្មេញ​​របស់​អ្នក ។

សូម​ទាក់ទង​ទៅ​នឹង​ទន្ត​បណ្ឌិត​ប្រសិនបើៈ
•​អ្នកមាន​រោគ​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ដូច​ជា​ហើម​, ឈឺ​នៅ​ពេល​ដែល​អ្នក​ខាំ ឬ​ទំពា
•​ការ​ឈឺចាប់​នៅ​តែ​បន្ត​លើស​ពី​១ ឬ​២​ថ្ងៃ
•​អ្នកមាន​គ្រុនក្តៅ​ស្រប​ពេល​ដែល​អ្នក​ឈឺធ្មេញ
•​អ្នកមាន​បញ្ហា​នៃ​ការ​ដកដង្ហើម ឬ​ការលេប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ