សុ​ន ស្រី​ពេជ្រ ជំងឺ​ឪពុក និង​ប្អូនប្រុស​តម្រូវ​ឱ្យ​លក់​ផ្ទះ​បន្ទាន់


រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ប្រកាស​លក់​ផ្ទះ​បន្ទាន់​ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​ឪពុក​របស់​នាង គឺ​នាយ​សង់​ស៊ី​ស និង​ប្អូនប្រុស​របស់​នាង​ម្នាក់​ទៀត​ដែល​កំពុង​តែ​ញាំញី​ដោយ​ជំងឺ​ជាង​ដប់​ឆ្នាំ​មក​ហើយ ។

ផ្ទះ​ដែល​សុ​ន ស្រី​ពេជ្រ ប្រកាស​លក់​នា​ពេល​នេះ​ស្ថិត​នៅ​ភូមិ​សុពណ៌ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​២០​ម៉ឺន​ដុល្លារ ដែល​តម្លៃ​នេះ​អាច​ច​ចារ​បាន ។

ដំណឹង​ពី​ការ​លក់​ផ្ទះ​ជា​បន្ទាន់​នេះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​បងប្រុស​បង្កើត​របស់​នាង គឺ​លោក​សង់ សេត ក្នុង​ពេល​ដែល​ផ្ទះ​នោះ​គឺជា​ផ្ទះ​ផ្ទាល់ខ្លួន​របស់​តារាចម្រៀង​សុ​ន ស្រី​ពេជ្រ ។

បើ​តាម​ការ​បញ្ជាក់​ពី​តារា​កំប្លែង​លោក​សង់ សេត ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​កាលពី​ថ្ងៃ​ទី​៧ មីនា ២០១៨​ឲ្យ​ដឹង​ថា ដោយសារ​តែ​មើលឃើញ​ពី​ភាព​ចាំបាច់​ក្នុង​ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​ឪពុក និង​ប្អូនប្រុស​នោះ ក្រុម​គ្រួសារ​របស់​នាង​បាន​សម្រេច​​ប្រកាស​លក់​ផ្ទះ​នេះ​ជា​បន្ទាន់​តែ​ម្តង ។ ផ្ទះ​នេះ​គឺជា​ផ្ទះ​របស់​សុ​ន ស្រី​ពេជ្រ ហើយ​​ការ​ដែល​សម្រេច​លក់​ផ្ទះ​នេះ​គឺ​ដើម្បី​យក​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​ឪពុក និង​ប្អូន​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស ដែល​ការ​ព្យាបាល​នេះ​ត្រូវ​ចំណាយ​ច្រើន ។

បើ​តាម​លោក​សង់ សេត ប្អូនប្រុស​របស់​លោក​មាន​ជំងឺ​ជាតិពុល​ក្នុង​ឈាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​តាម​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ​ក្នុង​ប្រទេស​ថៃ ជំងឺ​នេះ​អាច​ព្យាបាល​បាន តែ​ត្រូវ​ប្រើ​ប្រាក់​ច្រើន ។ ដោយឡែក​ឪពុក​របស់​លោក​ដែល​បាន​កើត​ជំងឺលើសឈាម​មក​ជា​យូរ​ដែរ​នោះ​ក៏​នឹង​ត្រូវ​ទៅ​ព្យាបាល​ក្នុង​ប្រទេស​ថៃ​ដែរ ដោយ​ក្នុង​នោះ​គឺ​ការ​ព្យា​បាល​បំពង់ក ព្រោះ​តាំងពី​ឪពុក​របស់​លោក​មាន​ជំងឺលើសឈាម​មក​គឺ​មិន​អាច​និយាយ​អ្វី​បាន​ឡើយ ។

នាយ​សង់ សេត អះអាង​ថា លោក​មាន​ប្អូនបង្កើត​ទាំងអស់​៨​នាក់ ប្រុស​៣ ស្រី​៥ ហើយ​ប្អូនប្រុស​ទី​៧ ដែល​ឈឺ​ជាង​១០​ឆ្នាំ​មក​នោះ មានឈ្មោះ​សុ​ន ស៊ឺ​ត វ័យ​៣១​ឆ្នាំ ដែល​បច្ចុ​ប្បន្ន​កំពុង​តែ​សម្រាក​ព្យាបាល​នៅ​ក្នុង​ប្រទេស​ថៃ ។ ចំណែក​ឪពុក​របស់​លោក​កំពុង​តែ​បន្ត​ស្នាក់​នៅ​ព្យាបាល​នៅ​ឯ​គេហដ្ឋាន ដោយ​ការ​ចំណាយ​លើ​ការ​ចាយវាយ និង​ការ​ព្យា​បាល​ទាំងមូល​គឺជា​បន្ទុក កូន​ៗ​ទាំងស្រុង ។

លោក​សង់ សេត បញ្ជាក់​ថា បន្ទាប់​ពី​ការ​ប្រកាស​ដាក់​លក់​ផ្ទះ​នោះ​រួច​មក មាន​អតិថិជន​ខ្លះ​បាន​ចាប់អារម្មណ៍​ផង​ដែរ ខណៈ​ពេល​ដែល​ការ​លក់​នេះ​គឺជា​ភារកិច្ច​ផ្ទាល់​របស់​សុ​ន ស្រី​ពេជ្រ ព្រោះ​នាង​ជា​ម្ចាស់​នៃ​ផ្ទះ​មួយ​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ