ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ CPP ៖ ក្បាល​អ្នក​ណា​សក់​អ្នក​នោះ !

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​នៅ​កម្ពុជា​មាន​ស្ថាន​ការ​នយោបាយ​ឡើង​កម្ដៅ​ដូច​អ្វី​ដែល​គេ​លើក​ឡើង​នេះ​ទេ គឺ​មាន​តែ​អ្នក​ធ្វើ​ខុស ត្រូវ​ទទួលទោស​តាម​ច្បាប់ មិន​ថា​អ្នកនយោបាយ…

រាជធានី​ភ្នំពេញ ៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​នៅ​កម្ពុជា​មាន​ស្ថាន​ការ​នយោបាយ​ឡើង​កម្ដៅ​ដូច​អ្វី​ដែល​គេ​លើក​ឡើង​នេះ​ទេ គឺ​មាន​តែ​អ្នក​ធ្វើ​ខុស ត្រូវ​ទទួលទោស​តាម​ច្បាប់ មិន​ថា​អ្នកនយោបាយ ឬ​ជន​សមាញ្ញ​នោះ​ទេ ដែល​ដូច​ពាក្យស្លោក​ខ្មែរ «​ក្បាល​អ្នក​ណា​សក់​អុ្ន​ក​នោះ​» ។

ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​នេះ បន្ទាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ព្រួយបារម្ភ​អំពី​ការ​ឡើង​កម្ដៅ​នយោបាយ​នៅ​កម្ពុ​ជាមួយ​រយៈពេល​នេះ ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ​២០១៨ ថា ក្រោម​ដំបូល​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ ប្រជាជន​កម្ពុជា បាន​នឹង​កំពុង​ទទួល​បាន​នូវ​មនុញ្ញផល​នៃ​ការ​កសាង និង​អភិ​វ​ឌ្ឈ​ន៍​ប្រទេស​មានការ​រីក​ចម្រើន​សម្បូរ​រុងរឿង កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឲ្យ​ប្រ​រ​សើរ​ឡើងជា​លំដាប់ មិនមែន​កម្ដៅ​នោះ​ទេ ។ ព្រោះ​ប្រជាជន​ទូទៅ​សប្បាយ​រីករាយ​នឹង​ទទួល​បាន​ពី​ផ្លែផ្កា នៃ​ការ​កសាង​អភិ​វ​ឌ្ឈ​ន៍ និង​ការ​ប្រែប្រួល​នៃ​ជីវភាព​រស់នៅ ។ ប្រជាជន​កម្ពុជា មិន​ខ្វល់ខ្វាយ​នឹង​អ្នក​ប្រព្រឹត្ត​ល្មើសច្បាប់ ត្រូវ​ជាប់​ពន្ធនាគារ និង​ឃុំឃាំង​នោះ​ទេ ។

លោក​បញ្ជាក់​ថា «​បើ​អ្នក​ណា​ល្មើសច្បាប់ អ្នក​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ បាន​សេចក្តី​ថា អ្នក​ណា​ប្រព្រឹត្ត អ្នក​ត្រូវ​ជាប់​ទោស​ផ្ទាល់​ខ្លួនឯង គ្មាន​អ្នក​ដទៃ​ណា​មក​ជាប់​ទោស​ជំនួស​ទេ ។ នេះ​ហើយ​ដែល​ហៅ​ថា ក្បាល​អ្នក​ណា​សក់​អ្នក​នោះ តួយ៉ាង អ្នក​ក្បត់ជាតិ ត្រូវ​ជាប់​ទោស​តាម​បទ​ក្បត់ជាតិ ។ អ្នក​ជួញដូរ​គ្រឿងញៀន ត្រូវ​ជាប់​ទោស​រឿង​ជួញដូរ​គ្រឿងញៀន ។ អ្នក​ប្លន់​គេ ត្រូវ​ជាប់​ទោស​ពី​បទ​ប្លន់ ។ អ្នក​លួច ត្រូវ​ជាប់​ទោស​ពី​បទ​លួច ។ អ្នក​ប្រព្រឹត្ត​ពុក​រលួយ ត្រូវ​ជាប់​ទោស​ពី​បទ​ពុក​រលួយ ។ អ្នករត់ពន្ធ ត្រូវ​ជាប់​ទោស​ពី​បទ​រត់ពន្ធ ។ ល ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា «​ដូច្នេះ ដើម្បី​ឲ្យ​រួច​ផុត​ពី​ការ​ជាប់​ទោស​ទាមទារ កុំ​ប្រព្រឹត្ត​ល្មើសច្បាប់ កុំ​ក្បត់ជាតិ កុំ​រត់ពន្ធ​គ្រឿងញៀន កុំ​ជក់​គ្រឿងញៀន កុំ​លួច ឆក់ ប្លន់ កុំ​រត់ពន្ធ កុំ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។ ល ។ បញ្ហា​សំខាន់​ដើម្បី​ចៀស​ផុត​ពី​ទទួលទោស​ទណ្ឌ​ផ្សេង​ៗ ត្រូវ​តែ​ភ្ញាក់រឭក និង​ត្រូវ​ជួយ​អប់រំ​គ្នា រំឭក​ដាស់តឿន​គ្នា កុំ​ឲ្យ​មានការ​ថ្លោះធ្លោយ កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អំពើ​ខុសច្បាប់​ដែល​ទាំងនេះ​គឺជា​ការ​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​កសាង​សង្គម​កម្ពុជា​យើង​ទៅ​ជា​អារ្យ​ប្រទេស​ដូច​បណ្ដា​ប្រទេស​ជឿនលឿន​នៅ​លើ​ពិភពលោក ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សេ​ចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​ឡើង​កម្ដៅ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​កាន់តែ​អាក្រក់​ទៅ​ៗ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លែ​ថ្នូរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ។

ថ្លែងការណ៍​ដដែល​បាន​បន្ត​ថា ដើម្បី​បន្ធូរបន្ថយ​បរិយាកាស​នយោបាយ​យើង​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ដោះ​លែង​លោក កឹ​ម សុខា និង​អ្នកទោស​នយោបាយ​ដទៃ​ផ្សេង​ទៀត ឲ្យ​មាន​សេរីភាព​ឡើង​វិញ ។ ជាមួយ​គ្នា​នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏​បាន​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​បង្ក​បរិយាកាស​អំ​ណាយ​ផល នឹង​បើក​សិទ្ធិ​សេរីភាព​ដល់​អ្នក​សារព័ត៌មាន ដើម្បី​បំពេញ​តួនាទី យក និង​ផ្តល់ ព័ត៌មាន​ជូន​ដល់​សាធារណៈជន​ដោយ​មិនមែន​ភាព​ភ័យ​ខ្លាច និង​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ប្រកបដោយ​សេរី និង​យុត្តិធម៌ ជា​ពិសេស​ត្រូវ​មានការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ឲ្យ​បាន​ពេញលេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ