​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​ ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ថៃ​ឃុន ផែន​ សងសឹក​ ​រឿង សោ​ភ័​ណ្ឌ


រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នៅ​ខេត្តកណ្ដាល​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១ មីនា ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តម្រូវ​ឱ្យ​មាន​រហូត​ដល់​ទៅ​៩​ប្រភេទ​កីឡា​ចូលរួម​នោះ គេ​មានការ​ចាប់​អារម្មណ៍​ជាងគេ​ទៅ​លើ​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​ដោយសារ​កីឡា​មួយ​នេះ​កំពុង​តែ​មានការ​ពេញ​និយម​បំផុត​ក្នុង​ស្រទាប់​មហាជន​ខ្មែរ ។

ជាមួយ​គ្នា​នោះ​ដែរ គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​បុណ្យ​ទន្លេ បាន​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​ថៃ​ឃុន ផែន ដែល​ធ្លាប់​ចាញ់​កីឡាករ​កម្ពុជា​រឿង សោ​ភ័​ណ្ឌ បាន​ឡើង​ប្រកួត​សងសឹក​គ្នា​ម្ដងទៀត​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​មាន​ប្រសាសន៍​​ថា ក្នុង​ចំណោម​កីឡា​ទាំង​៩​ប្រភេទ​គឺ​បាន​ចែក​ទីតាំង​គ្នា​ប្រកួត ។ ដោយឡែក ទីតាំង​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ប៉ែក​ខាងកើត​ស្ពាន​ព្រែក​សំរោង ជាប់​គល់​ស្ពាន​តែ​ម្ដង​គឺ​នៅ​ថ្ងៃ​ស្រុក​ទី​៩ មីនា និង​ថ្ងៃអាទិត្យ​ទី​១១​មីនា ។

យោង​តាម​កម្មវិធី​ប្រកួត ថ្ងៃ​សុក្រ​ទី​៩ មីនា​មាន​ទាំងអស់​៧​គូ​គឺ កីឡាករ ពេញ វ៉ា​ន់​ថន មក​ពី​ក្លិប​កុមារ​ទេព​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ អេ វិ​រៈ​ខាំ​ឈី​ត​ភូ​ថង ។ កីឡាករ ភឹ​ក
ទី​ន មក​ពី​ក្លិប​គុហារ​ព្រហ្ម​មាន​ជ័យ ប្រកួត​ជា​មួយ​កីឡាករ អាន ទាវ មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ។ កីឡាករ ឡូញ វ៉ា​ន់​ឌី​មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សំ ភក្ដី មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក ។ កីឡាករ សោម វិ​ឆ័​យ មក​ពី​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។

កីឡាករ ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ មាស សា​រ៉ា​ក់​មក​ពី​ក្លិប​អាណាចក្រ​គុន​ខ្មែរ និង​គូប្រកួត​ចុង ក្រោយ​កីឡាករ ហ៊ឹ​ម សា​រ៉ា​ន់ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ ឡៅ ផា​នាថ មក​ពី​ក្លិប​មកុដ​រាជសីហ៍​។

ចំណែក​ថ្ងៃអាទិត្យ​ទី​១១ មីនា វិញ​មាន​កីឡាករ ថន ធា​រ៉ា មក​ពី​ក្លិប​នាគរាជ​មាន​ជ័យ​ប្រកួត​​ជាមួយ​កីឡាករ សៅ រង្សី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ។ កីឡាករ ប្រាក់ ឌី​ណា មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ សរ សូ មក​ពី​ក្លិប​ឃ្លាំង​មឿង​កីឡា ។ កីឡាករ លី ភឿ​ត មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ គឿ​ម សុវណ្ណ​នឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ លន បញ្ញា មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ប្រកួត​ជាមួយ​កីឡាករ លាភ សំណាង​ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ សង គង់ មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ខេ​ម ចាន់ មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ និង​កីឡាករ រឿង សោ​ភ័​ណ្ឌ​មក​ពី​ក្លិប​មកុដ​រាជ​សីហ៍ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឃុន ផែន ក្នុង​នាម​ជា​គូ​សងសឹក ។ គូ​នេះ​ប្រកួត​គ្នា​៤​លើក​រួច​មក​ហើយ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី ដោយ​ក្នុង​នោះ​រឿង សោ​ភ័​ណ្ឌ
បាន​យកឈ្នះ​៣​លើក និង​ស្មើ​១​លើក ។ ការ​វិល​ត្រឡប់​មក​សងសឹក​របស់​កីឡាករ​ថៃ​ឃុន ផែន​លើក​នេះ​មិនដឹង​ថា​បាន​សម្រេច​ឬ​យ៉ាងណា​នោះ​ទេ ដូច្នេះ​សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ