ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​រថយន្ត​ម៉ាស៊ីន​4 ម៉ាស៊ីន​6 Half និង ​Full Option

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ទំព័រ​រថយន្ត និង​បច្ចេកវិទ្យា​ថ្ងៃនេះ យើង​សូម​លើកយក​ពី​របៀប​មើល​រថយន្ត Hightlander ដែល​មាន​ច្រើន​ប្រភេទ ទាំង​ម៉ាស៊ីន​៤ ម៉ាស៊ីន​៦ Half…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ទំព័រ​រថយន្ត និង​បច្ចេកវិទ្យា​ថ្ងៃនេះ យើង​សូម​លើកយក​ពី​របៀប​មើល​រថយន្ត Hightlander ដែល​មាន​ច្រើន​ប្រភេទ ទាំង​ម៉ាស៊ីន​៤ ម៉ាស៊ីន​៦ Half Full Option និង Full Option ដើម្បី​ជា​ចំណេះដឹង​មួយ​សម្រាប់​អ្នក​ដែល​ចង់​ទិញ​រថយន្ត​ម៉ាក Hightlander មក​ប្រើប្រាស់ ។

Hightlander ជា​រថយន្ត​ដែល​បាន​ចាប់​ផលិត​នៅ​ឆ្នាំ​២០០១ ក៏​ប៉ុន្តែ​ពេល​នេះ យើង​សូម​លើកយក​រថយន្ត​ដែល​ផលិត​ពី​ឆ្នាំ​២០០១ ដល់​ឆ្នាំ ២០០៥ ព្រោះ Hightlander ដែល​ផលិត​នៅ​ឆ្នាំ​នោះ វា​មាន​ម៉ាស៊ីន​៤ និង​ម៉ាស៊ីន​៦ ។

រថយន្ត Hightlander ដែល​មាន​ម៉ាស៊ីន​៤ មាន​កម្លាំង​ម៉ាស៊ីន ស្មើនឹង​កម្លាំង​រថយន្ត​បា​ឡែ​ន គឺ​១៥៥​សេស ឬ​គេ​ហៅ​ថា ម៉ាស៊ីន​២,៤​លី​ត្រ ។ លក្ខណៈ​សម្គាល់​រថយន្ត​ប្រភេទ​នេះ ត្រង់​ចំណុច​មួយ​ចំនួន​ដូច​ជា កៅអី​រថយន្ត វា​មិន​មាន​ប្រើ​ប្រព័ន្ធ​ភ្លើង​នោះ​ទេ គឺ​ប្រើ​ដៃ​សុទ្ធ តួយ៉ាង កៅអី​សម្រាប់​ដំឡើង​ចុះឡើង ជាដើម ។ មួយទៀត​ពូក​កៅអី​ហ្ស៊ី​ន​របស់​វា​ជា​ពូក​ក្រណាត់ ហើយ​ម៉ាស៊ីនត្រជាក់​វិញ គឺ​មាន​តែ​នៅ​តា​ប្លូ​ខាង​មុខ​ប៉ុណ្ណោះ ។

បើ​តាម​របាយការណ៍​ពី​រោងចក្រ រថយន្ត​នេះ វា​ស៊ី​កម្រិត​សាំង​១០​លី​ត្រ​ក្នុង​១០០​គីឡូ​ម៉ែត្រ ចំពោះ​ស្ថានភាព​នៅ​ក្នុង​ទីប្រជុំជន និង​៨​លី​ត្រ​ក្នុង​១០០​គីឡូម៉ែត្រ​ចំពោះ​ការ​ជិះ​នៅ​តាម​ផ្លូវ​ទូលាយ ដូច​ជា ផ្លូវ​ហា​យ​វ៉េ ជាដើម ។ ក៏​ប៉ុន្តែ​វា​អាច​ប្រើ​ប្រួល​ផ្សេង​ៗ​ទៀត ទៅ​តាម​ស្ថានភាព​ផ្លូវ​ស្ទះ​ខ្លាំង​ឬ​តិច ឬ​អាស្រ័យ​ទៅ​លើ​បច្ចេកទេស​អ្នកបើកបរ ។

លក្ខណៈ​សម្គាល់​មួយទៀត​របស់​រថយន្ត Hightlander ម៉ាស៊ីន​៤ ត្រង់​ផ្នែក​ខាង​មុខ គឺ​វា​មាន​អង់​តែ​ន​មួយ​វែង​ជា​សម្គាល់ បើ​ទោះបីជា​ម្ចាស់​រថយន្ត​នោះ​យក​ទៅ​កែកុន​យ៉ាងណា​ក៏​ដោយ ក៏​គេ​អាច​សម្គាល់​បាន​តាម​រយៈ​នោះ​ផង​ដែរ ។ ចំណែក​នៅ​ផ្នែក​ខាងក្រោយ​វិញ វា​មិន​មាន​ដាក់​អក្សរ V4 ដូច​រថយន្ត Hightlander ម៉ាស៊ីន​៦​ទេ ។

ដោយឡែក Hightlander ម៉ាស៊ីន​៦ ឬ V6 វិញ វា​មាន​ប៉ុង​១ និង​ប៉ុង​២ ហើយ​កម្រិត​ម៉ាស៊ីន​៣​លី​ត្រ ដែល​មាន​កម្លាំង​២២០​សេស ។ រថយន្ត​ប្រភេទ​នេះ វា​ប្រើ​កៅអី​ចុច បញ្ជា​ដោយ​ប្រព័ន្ធ​ភ្លើង និង​ពូក​កៅអី ធ្វើ​ពី​ស្បែក ហើយ​វា​ក៏​អាច​បើក​ដំបូល​បាន តែ​ក៏​មាន​រថយន្ត​ខ្លះ​មិន​អាច​បើក​ដំបូល​បាន​ដែរ ។

កម្រិត​ស៊ីសាំង​របស់ Hightlander V6 ដែល​មាន​ប៉ុង​១ គឺ​១២,៥​លី​ត្រ​ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​ចំពោះ​ផ្លូវ​នៅ​ទីប្រជុំជន ហើយ​បើសិន​ផ្លូវ​ទូលាយ វា​ស៊ី​១០,៥​លី​ត្រ​ប៉ុណ្ណោះ តែ​ចំពោះ​ប៉ុង​២ វា​ស៊ី​ខុស​គ្នា​តិចតួច ។ បើ​មើល​លក្ខណៈ​ខាងក្រៅ​វិញ គេ​អាច​សម្គាល់​រថយន្ត Hightlander V6 តាម​រយៈ​អក្សរ V6 នៅ​ផ្នែក​ខាងក្រោយ តែ​បើសិនជា​រថយន្ត​នោះ​មាន​ប៉ុង​២ គេ​បន្ថែម​អក្សរ 4WD នៅ​ពីក្រោយ​អក្ស​V4​។ មួយវិញទៀត រថយន្ត HightlanderV6 គេ​អាច​សម្គាល់​មួយទៀត គឺ​កញ្ចក់​នៅ​ទ្វារ​ក្រោយ ទាំងអស់​ជា​កញ្ចក់​រ៉េ​ស៊ី​ស្តង់ ដែល​កញ្ចក់​នេះ​មាន​តួនាទី​សំខាន់​ផង​ដែរ ។

សូម​ងាក​សង្កេត​មើល​រថយន្ត Hightlander Limited Half Full Option និង Limited Full Option វិញ​ម្ដង ។ រថយន្ត Hightlander Limited Full Option គេ​អាច​សម្គាល់​ទៅ​លើ​ពូក​ខាងក្នុង​ជា​ស្បែក​សុទ្ធ ហើយ​ទ្វារ​ចំហៀង​ក៏​ដូច​គ្នា​ដែរ គឺ​គេ​ប្រើ​ស្បែក ។ ម្យ៉ាងទៀត ម៉ាស៊ីនត្រជាក់​របស់​រថយន្ត​ដែល​មាន Limited Full Option ក៏​មាន​ផ្នែក​ខាងក្រោយ​ដែរ ហើយ​ចំណែក​ឧបករណ៍​សំឡេង​(​ធុងបាស់​)​ក្នុង​រថយន្ត​វិញ គឺ​គេ​ដាក់ JBL តែបើ​មិនមែន​ជា Limited Full Option វា​គ្រាន់តែ​បាស់​ធម្មតា​ៗ ប៉ុណ្ណោះ ។

លក្ខណៈ​សម្គាល់​ស្រ​ដៀង​គ្នា​សម្រាប់​រថយន្ត Limited Half Full Option និង Limited Full Option គឺ​វា​មាន​កៅអី​ចុច​ដូច​គ្នា មាន​ពួក​ស្បែក​ដូច​គ្នា កញ្ចក់​រ៉េ​ស៊ី​ស្តង់ បាស់ JBL ដូច​គ្នា ហើយ​អាច​បើក​ដូច​គ្នា​បាន ។ តែ​សម្រាប់ Limited Full Option គឺ​វា​មាន​ពោង​៤ ហើយ​ដំបូល​ត្រូវ​តែបើ​កបាន ។

នៅ​មាន​លក្ខណៈ​សម្គាល់​ជា​ច្រើន​ទៀត សម្រាប់​រថយន្ត Hightlander ក៏​ប៉ុន្តែ​វា​ហាក់​ដូចជា​មាន​លក្ខណៈ​ស្មុគស្មាញ ដូចនេះ​ហើយ​ទើប​យើង​លើកយក​តែ​លក្ខណៈ​សម្គាល់​ដែល​ងាយស្រួល​បំផុត​មក​ចែក​ជូន​បងប្អូន​អ្នក​អាន​ទាំងអស់ ។

គួរ​បញ្ជាក់​ថា រាល់​ការ​លើក​ឡើង​នេះ គឺ​បាន​ដកស្រង់​ចេញពី​អ្នកជំនាញ​ផ្នែក​ត្រួតពិនិត្យ​រថយន្ត​មួយ​រូប ដែល​បាន​ទទួលស្គាល់​ពី​អ្នក​ដែល​ស្វែងរក​ទិញ​រថយន្ត​នានា​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ