ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លុយមែនមីង ចូលប៉ុស្តិ៍លួចទូរស័ព្ទ​ប៉ូលិស​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រី្ត​វ័យ​ចំណាស់​ម្នាក់ ​ជាប់ចោទ​ធ្វើ​សកម្មភាព​វះ​មុង​របស់​លោកនាយរង​ប៉ុស្តិ៍​កន្ទោក ដែល​កំពុង​សម្រាក​លង់លក់​ឥត​អាសូរ​ក្នុង​មុង​ដែល​ដេក​ប្រចាំការ​នៅ​ប៉ុស្តិ៍​ដោយ​លួច​បាន​ទូរស័ព្ទ​៣​គ្រឿង តែ​សំណាងល្អ​លោកនាយ​រង​ដឹងខ្លួន​ទាន់ ក៏​ដេញចាប់​បាន​យក​ទៅ​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង បែរជា​ស្ត្រី​រូប​នេះ​ដោះ​អាវ​បម្រុង​ចងក​សម្លាប់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​ទៅ​ទាន់ កុំ​អី​មានរឿង​ឈឺក្បាល​មិន​ខាន…

រាជធានី​ភ្នំពេញ ៖ ស្រី្ត​វ័យ​ចំណាស់​ម្នាក់ ​ជាប់ចោទ​ធ្វើ​សកម្មភាព​វះ​មុង​របស់​លោកនាយរង​ប៉ុស្តិ៍​កន្ទោក ដែល​កំពុង​សម្រាក​លង់លក់​ឥត​អាសូរ​ក្នុង​មុង​ដែល​ដេក​ប្រចាំការ​នៅ​ប៉ុស្តិ៍​ដោយ​លួច​បាន​ទូរស័ព្ទ​៣​គ្រឿង តែ​សំណាងល្អ​លោកនាយ​រង​ដឹងខ្លួន​ទាន់ ក៏​ដេញចាប់​បាន​យក​ទៅ​ដាក់​ក្នុង​បន្ទប់​ឃុំឃាំង បែរជា​ស្ត្រី​រូប​នេះ​ដោះ​អាវ​បម្រុង​ចងក​សម្លាប់​ខ្លួន ត្រូវ​បាន​សមត្ថកិច្ច​ទៅ​ទាន់ កុំ​អី​មានរឿង​ឈឺក្បាល​មិន​ខាន ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ មីនា ស្ថិត​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កន្ទោក ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន​ជ័យ ។ ស្ត្រី​សង្ស័យ​ហ៊ាន​ចូល​លួច​ទូរស័ព្ទ​របស់​សមត្ថកិច្ច ដែល​កំពុង​ដេក​នៅ​ក្នុង​ប៉ុស្តិ៍​នេះ​ឈ្មោះ គន្ធ ធា អាយុ​៤០​ឆ្នាំ មុខរបរ​និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ចំណែក​ម្ចាស់​ទូរស័ព្ទ ជា​មន្ត្រី​ប៉ូលិស ទី​១-​លោក ឃុន សុភ​ក្តី អាយុ​៣៦​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​កន្ទោក ទី​២-​លោក អង សុ​ខិម អាយុ​៤៩​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​កន្ទោក ។

តាម​មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ខណៈ​ដែល​កម្លាំង​នគរបាល​ប៉ុស្តិ៍ វិល​ត្រឡប់​មក​ពី​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​វិញ ក៏​បាន​ចូល​សម្រាក​នៅ​ប៉ុស្តិ៍ ស្រាប់តែ​នៅ​វេលា​រំលង​អធ្រាត្រ​ចោរ​ស្រី​ទំនង​មិន​ដេក​ទេ​បាន​លបចូល​ទៅ​ក្នុង​បរិវេណ​ប៉ុស្តិ៍ ហើយ​ធ្វើ​សកម្មភាព​វះ​មុង​ដែល​ប៉ូលិស​កំពុង​ដេក​ស្រ​ម៉ុ​ក​លួច​យក​ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​សិច​ភ្លើ​ស សាំ​សុង និង​ណូ​គៀ បាន​សម្រេច​ហើយ​រត់គេច​ខ្លួន ។ចំណែក​ប៉ូលិស​ដែល​ជា​ម្ចាស់​ទូរស័ព្ទ ដោយសារ​មូស​ចូល​មុង​តាម​ស្នាម​វះ​ខាំ​ច្រើន​ពេក ទះមូស​ក៏​ដឹងខ្លួន​ស្ទុះ​ងើប ឃើញ​ស្រី​ម្នាក់​រត់​ចេញ​ក៏​បាន​ដេញចាប់​បាន ទើប​ដឹង​ថា ចោរលួច​ទូរស័ព្ទ ។ បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ហើយ ស្ត្រី​សង្ស័យ​នេះ​មិន​ព្រម​សារភាព​ថា​ខ្លួន​បាន​ប្រព្រឹត្ត ដូច​ការ​ចោទប្រកាន់​របស់​សមត្ថកិច្ច​ឡើយ ។

ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ដោយ​មាន​ភស្តុ​តាង​ជាក់ស្តែង យក​ទៅ​សួរនាំ​និង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម នីតិវិធី ។ ខណៈ​ពេល​ឃុំខ្លួន​ស្ត្រី​សង្ស័យ​​នៅ​ក្នុង​បន្ទប់​រង់ចាំ​បញ្ជូន​យក​ទៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រាប់តែ​ស្ត្រី​សង្ស័យ​នេះ​បាន​ដោះ​អាវ​យក​ទៅ​ចង​នឹង​ចំរឹង​បង្អួច​បម្រុង​នឹង​ចង​.​ក​សម្លាប់​ខ្លួន ត្រូវ​ប៉ូលិស​ឃើញ​ទាន់​ក៏​ចូល​ទៅ​រារាំង​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ