ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ប្រមុខរដ្ឋ​ស្ដីទី ជួប​សំណេះសំណាល​ជាមួយ​គណបក្ស​ប្រតិភូ​នារី

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គណបក្ស​ប្រតិភូ​នារី ដើម្បី​អបអរសាទ​ទិវា​អន្តរជាតិ ៨ មីនា ២០១៨ លើក​ទី​១០៧ សម្តេច សាយ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គណបក្ស​ប្រតិភូ​នារី ដើម្បី​អបអរសាទ​ទិវា​អន្តរជាតិ ៨ មីនា ២០១៨ លើក​ទី​១០៧ សម្តេច សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​ជំរុញ​នារី​ជួយ​បន្ត​រក្សា និង​ផ្សព្វផ្សាយ​តាម​គ្រប់​រូបភាព​នៅ​តាម​គ្រួសារ សហគមន៍ ដើម្បី​រួម​គ្នា​លើកកម្ពស់​សីលធម៌​សង្គម ។

ការ​ជំរុញ​របស់​ប្រមុខរដ្ឋ​ស្តីទី​បន្ទាប់​ពី សម្តេច បាន​ឡើង​ថា ទោះបី​មាន​ភាព​រីក​ចម្រើន​គ្រប់​វិស័យ​យ៉ាងណា​ក៏​ដោយ​ក៏​យើង​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត ដែល​ជា​ផល​អវិជ្ជមាន​សាកល​ភា​រូប​នី​យក​ម្មការ​ប្រើប្រាស់​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ដែល​បាន​នាំ​លំហូរ​នៃ​ព័ត៌មាន និង​វប្បធម៌​បរទេស​ដែល​ជះ​ឥ​ទិ្ធ​ពល​ទៅ​លើ​សង្គម​ជាតិ ដូច​ជា​ការ​ផ្សព្វផ្សាយ​រូបភាព​អាសអាភាស តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ការ​ជួញដូរ​គ្រឿងញៀន ភាព​ទំនើង​ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ការ​រំលោភ​បំពាន និង​ការ​កេងប្រវ័ញ្ច​គ្រប់​ប្រភេទ ។

សម្តេច ប្រមុខរដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​នៅ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​គណៈប្រតិភូ​នារី ដែល​មាន​សមាសភាព​អន្តរ​ស្ថាប័ន មន្ទីរ​កិច្ចការ​នារី មេឃុំ ចៅសង្កាត់​ជា​ស្ត្រី និង​សង្គម​ស៊ី​វិល​សរុប​ចំនួន​១០០​នាក់ ដឹកនាំ​ដោយ លោកស្រី អ៊ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី ក្នុង​ពិធី​អបអរសាទរ​ខួប​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨ នៅ​វិមាន​ព្រឹទ្ធសភា ។

សម្តេច​បាន​បញ្ជាក់​ថា បញ្ហា​ទាំង​អស់នេះ គឺជា​កង្វល់​ដ៏​ចម្បង​របស់​ព្រឹទ្ធសភា រដ្ឋសភា ក៏​ដូច​ជា​រដ្ឋាភិបាល​កម្ពុជា ដែល​ត្រូវ​តែ​រួម​គ្នា​គិតគូរ និង​យកចិត្តទុកដាក់​យ៉ាង​ខ្ពស់​បំផុត ។ សម្តេច​ប្រមុខរដ្ឋ​ស្តីទី បាន​វាយតម្លៃ​ខ្ពស់ និង​គាំទ្រ​ចំពោះ​ក្រសួង​កិច្ចការ​នារី ដែល​បាន​កំណត់​យក​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ​” ជា​របៀបវារៈ​សម្រាប់​ខួប​លើក​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ នេះ ។

ប្រធានបទ​នេះ សម​ស្រប​ចំពោះ​ការ​វិវត្តន៍ នៃ​សភាពការណ៍​ពិភពលោក និង​ឆ្លើយ​តប​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត និង​ឆន្ទៈ​នយោបាយ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​សន្តិភាព អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​របស់​កម្ពុជា ទប់ស្កាត់​មិន​ឱ្យ​វិល​ត្រលប់​ទៅ​រក​អតីតកាល​ដ៏​ឈឺចាប់​ការ​បាក់បែក​ជាតិ និង​សង្គ្រាម​ជា​ថ្មី ដែល​បង្ក​នូវ​មហន្តរាយ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សង្គម​ជាតិ ។

សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី ក៏​បាន​គូសបញ្ជាក់​ថា ដោយសារ​ប្រទេស​មាន​សុខ​សន្តិភាព គោលនយោបាយ​សមភាព​យេ​ន​ឌ័​រ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ដាក់​បញ្ចូល​ទៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​១, ទី​២, ទី​៣ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ដែល​ចាត់​ទុក​ស្ត្រី ជា​ឆ្អឹងខ្នង នៃ​សេដ្ឋកិច្ច និង​សង្គម​ជាតិ និង​ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ ដែល​រៀបចំ និង​សម្របសម្រួល ដោយ​ក្រសួង​កិច្ចការ​នារី បាន​ធ្វើ​ឱ្យ​ការ​អនុវត្ត​គោលនយោបាយ និង​កម្មវិធី​សមភាព​យេ​ន​ឌ័​រ ធ្វើ​ឱ្យ​ស្ត្រី​ក៏​ដូច​ជា​សង្គម​ជាតិ​ទទួល​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​លើ​គ្រប់​វិស័យ​រហូត​ដល់​សព្វ​ថ្ងៃនេះ ។ សំឡេង​ស្ត្រី​បាន​បង្កើន​នូវ​គ្រប់​កម្រិត ទាំង​ថា្ន​ក់​ជាតិ ក៏​ដូច​ថ្នាក់​ក្រោម​ជាតិ ដែល​នេះ​ជា​គោលនយោបាយ លើកកម្ពស់​សមភាព​យេ​ន​ឌ័​រ​របស់​រាជរដ្ឋាភិបាល និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បង្ក​លក្ខណៈ​ឱ្យ​ស្ត្រី​មាន​លទ្ធភាព​ចូលរួម​កាន់តែ​ច្រើន​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ។

សម្តេច​ប្រមុខរដ្ឋ​ស្តីទី បាន​បញ្ជាក់​បន្ត​ថា សុខ​សន្តិភាព​មាន​សារៈសំខាន់​ណាស់ ដែល​ជា​បំណងប្រាថ្នា​របស់​បុគ្គល​គ្រប់​រូប គ្រប់​វ័យ ព្រោះ​បើ​មាន​សុខ​សន្តិភាព​គឺ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​លើ​គ្រប់​វិស័យ និង​គ្រប់​ទីកន្លែង ។ ផ្ទុយ​ទៅ​វិញ ជម្លោះ និង​អំពើ​ហិង្សា គឺជា​ឧបសគ្គ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​យើង ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ផ្លូវចិត្ត អារម្មណ៍ និង​រាង​កាយ​បុគ្គល ។ ជា​ពិសេស​អំពើ​ហិង្សា​លើ​ស្ត្រី គឺជា​អំពើ​រំលោភសិទ្ធិ​មនុស្ស ដែល​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ខ្លាំង​ទៅ​លើ​ស្ត្រី និង​កូន​របស់​ពួក​គេ ដែល​បន្សល់​ទុក​នូវ​ផលវិបាក​គ្រប់​ជំនាន់ ។

ជាមួយ​គ្នា​នេះ សម្តេច​ប្រមុខរដ្ឋ​ស្តីទី​បាន​កត់​សម្គាល់ថា ក្រសួង​កិច្ចការ​នារី​បាន​រួមចំណែក​ជាមួយ​ស្ត្រី​ទូ​ទាំង​ពិភពលោក ប្រារព្ធ​ពិធី​អបអរ សាទរ​ខួប​អនុស្សាវរីយ៍​ទី​១០៧ ទិវា​អន្តរជាតិ​នារី ៨ មីនា ២០១៨ ដោយ​យក​ប្រធានបទ “​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ​” ក្នុង​គោលបំណង​បន្ត​រំលេច​ពី​តម្លៃ​នៃ​សន្តិភាព និង​ការ​លើកកម្ពស់​វប្បធម៌ អហិង្សា​ដែល​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​គាំទ្រ ជំរុញ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន រួម​ទាំង​ប្រជាជន​បុរស​ស្ត្រី ដើម្បី​អភិវឌ្ឍ​សង្គម​ឆ្ពោះទៅ​លើកកម្ពស់​សិ​ទិ្ធ ស្ថានភាព ជីវភាព ឋានៈ​តួនាទី​របស់​ស្ត្រី ក៏​ដូច​ជា​សុ ខុ​មា​ល ភាព​សង្គម ។ ក្នុង​នាម​សម្តេច​ប្រមុខរដ្ឋ​ស្តីទី សម្តេច បាន​គាំទ្រ​ចំពោះ​ប្រធានបទ និង​គោលបំណង​ដែល​បាន​លើក​ឡើង ដែល​សម​ស្រប​ទៅ នឹង​សភាព ការណ៍​ពិភពលោក ។ សន្តិភាព​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដែល​កម្ពុជា​ប្តេជ្ញា​រក្សា​ការពារ​ឲ្យ​បានជា​ដាច់ខាត ដើ ម្បី​ឈាន​ទៅ​សម្រេច​គោល ដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ