ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​វប្បធម៌​សម្តេច​តេ​ជោ​ស្នើ​យកចិត្ត​ទុកដាក់​លើ​យុវជន​ជា​អ្នក​បន្តវេន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ ផ្តល់​នូវ​ការ​ណែនាំ​មួយ​ចំនួន​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២០ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ ផ្តល់​នូវ​ការ​ណែនាំ​មួយ​ចំនួន​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​វប្បធម៌​ជាតិ​៣​មីនា​លើក​ទី​២០ ឆ្នាំ​២០១៨ នៅ​មជ្ឈ​មណ្ឌល​​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​ដើម្បី​ពិនិត្យ​តាមដាន​អំពី​វឌ្ឍនភាព​នៃ​ការងារ​វប្បធម៌​ឲ្យ​បន្ត​ស៊ីសង្វាក់​គ្នា​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​បន្ថែម​ទៀត​ដូច​ខាងក្រោម ។

ទី​១ ទិវា​វប្បធម៌​ជាតិ​គឺជា​ទិវា​បណ្តុះ​ឆន្ទ​:​បង្កើន​សេចក្តី​ស្រឡាញ់​ស្មារតី​ចូលរួម​ក្នុង​ការ​ផ្ទេរ​និង​ទទួលយក​ចំនេះដឹង​ជំនាញ​បច្ចេកទេស​ការ​ការពារ​និង​ថែរក្សា​សី​ល្បៈ​វប្បធម៌​ការ​អភិ​រក្ស​និង​អភិវឌ្ឍ​វិស័យ​វប្បធម៌​ឲ្យ​ស្ថិត​ស្ថិរ​គង់វង្ស​ដែល​សុទ្ធតែ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​សុខ​ដុម​បី​យ​កម្ម​របស់​សង្គម​ជាតិ ។ ដូច្នេះ​យើង​ត្រូវ​យក​ចឹ​ត្ត​ទុកដាក់​លើ​កម្លាំង​សកម្ម​របស់​​សង្គម គឹ​កម្លាំង​គឺ​កម្លាំង​យុវជន​ដែល​ជា​អ្នក​បន្ត​វែ​ន​ចំពោះ​មុខ​។​ដើម្បី​កម្លាំង​ទាំង​នេះ​មាន​ស្មារតី​ស្រឡាញ់​បេតិកភណ្ឌ​វប្បធម៌​ជាតិ គឺ​ចាំបាច់​ត្រូវ​ធ្វើការ​បញ្ជ្រាប​នូវ​ចំណេះ​ដឹង​ដែល​ទាក់ទង​ទៅ​នឹង​សី​ល្ប​:​វប្បធម៌​ជាតិ ជា​ពិសេស​គោលនយោបាយ​ជាតិ​ស្តី​ពី​វប្ប​ធម៌​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ធ្វើ​ទី​បាន ។

ទី​២ ដើម្បី​លើកកំពស់​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​តម្លៃពិត​នៃ​វប្បធម៌​ជាតិ​ដែល​ជា​ប្រភព​ធនធាន​មូលធន​ប្រកបដោយ​សក្តានុពល​និង​មិន​ចេះ​រីងស្ងួត​ដោយ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ។ យើង​ត្រូវ​ខិតខំ​គូស​រំលេច​នូវ​ខ្លឹមសារ​ដែល​ជា​ការ​ដាស់​រំលឹក​ស្មារតី​ឲ្យ​គិតគូរ​អំពី​ការ​ថែរក្សា​ការពារ​វប្បធម៌​ជាតិខ្មែរ​យើង​លើ​រាល់​សេវា​និង​ផលិតផល​វប្បធម៌​ដែល​ផលិត​ឡើង​សម្រាប់​គោលដៅ​ពាណិជ្ជកម្ម​និង​ទេសចរណ៍ ។

ទី​៣ ត្រូវ​ជំរុញ​ឲ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ដោយ​ការ​ទទួលខុសត្រូវ​របស់​យុវជន​ប​ន្តេ​វេន​ក្នុង​កិច្ច​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​។​លើក​ស្ទួយ​ពហុ​វប្បធម៌​ក្នុង​ដ​ង្គ​ម​កម្ពុជា​ឲ្យ​ទទួល​បាន​នូវ​វឌ្ឍនភាព​ប្រកបដោយ​ចីរភាព និង​បង្កើន​ការ​ចូលរួម​និង​សិក្សា​ស្រាវជ្រាវ​ដើម្បី​ចងក្រង​ទុក​ឲ្យ​បាន​គង់វង្ស​ល្អ​រាល់​ឯកសារ​បេ​តិក​ភ័​ណ្ឌ​វប្បធម៌​ជាតិ​គ្រប់​ប្រភេទ​ទាំង​​រូបិយ​និង​អ​រូបិយ ព្រមទាំង​ផ្សព្វផ្សាយ​អប់រំ​ដើម្បី​វប្បធម៌​និង​វប្បធម៌​ដើម្បី​អប់រំ​ឲ្យ​បាន​ទូលំ​ទួ​លាយ ។

ទី​៤ ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បទដ្ឋាន​គតិ​យុ​ត្ត​ដែល​មាន​ស្រាប់​និង​ជំរុញ​ការ​កសាង​បទដ្ឋាន​គតិ​យុ​ត្ត​បន្ថែម​ទៀត​ដើម្បី​រួមចំណែក​អភិរក្ស​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​ប្រកប​ដោយ​​ចីរភាព ។ ក្នុង​ន័យ​នេះ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ​និង​សិទ្ធិ​អ្នក​ប្រហាក់​​ហែល ដើម្បី​ចៀសវាង​ការ​លួច​ចំឡង​ទាំង​ដុល​នូវ​ស្នាដៃ​សី​ល្ប​:​ជាមួយ​ការ​បង្កើត​​ស្នាដៃ​ថ្មី​ៗ​និង​ទាក់ទាញ​វិនិយោគិន​ក្នុង​វិស័យ​ឩ​ស្សា​ហ​កម្ម​វប្បធម៌​របស់​យើង ។

ទី​៥ ក្នុង​ស្មារតី​នេះ រដ្ឋ​ចា​អ្នកគ្រប់គ្រង​គាំពារ ដៃគូរ​ឯកជន​ជា​អ្នក​អនុវត្តន៍​មាន​ន័យ​ថា រដ្ឋ​ជា​អ្នកគ្រប់គ្រង​ផ្នែក​ច្បាប់ ផ្នែក​ជំនាញ ការ​ទទួលខុសត្រូវ​លើ​ក្បួនខ្នាត រចនា​បទ​ការពារ​និង​ពង្រឹង​អត្តសញ្ញាណ​ជាតិ​។​ឯ​ចំណែក​វិស័យ​ឯកជន​ដៃគូរ​អភិវឌ្ឍន៍ អង្គការ​សង្គម ក៏​ដូច​ជា​អ្នក​អនុវត្តន៍​ដោយ​ផ្តា​ល់​ជា​អ្នក​ស្វែងរក​ប្រភព​ទុន​អភិវឌ្ឍ​ន៏​និង​ជួយ​បំពេញ​កន្លែង​ខ្វះខាត​ចន្លោះ​ដែល​រាជរដ្ឋាភិបាល​មិន​មាន​លទ្ធភាព​ធ្វើ​បាន​ចំពោះ​មុខ ។

ដូច្នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ត្រូវ​ចេះ​គៀងគរ​និង​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ។ វិស័យ​ឯកជន​ដែល​កំពុង​ប្រតិបត្តិការ​ក្នុង​វិស័យ​សី​ល្ប​:​វប្បធម៌​រួម​ចំណែក​​ក្នុង​កិច្ច​ការពារ​កសាង​និង​អភិវឌ្ឍន៍​វប្បធម៌​ជាតិ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។

ជា​ថ្មី​ម្តងទៀត ក្នុង​នាម​រាជរដ្ឋាភិបាល​និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្តា​ល់​ខ្ញុំ​សូម​កោតសរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការងារ​ដែល​ក្រសួង​វប្បធម៌​និង​វិចិត្រ​សី​ល្បៈស​ម្រេច​បាន។ ជា​ពិសេស​សូម​លើក​ទឹក​ចឹ​ត្ត​ចំពោះ​មរតក​មនុស្ស​រស់ សិល្បករ​ចាស់ទុំ​ជា​ព្រឹទ្ធា​ចារ្យ​និង​វីរ​សិល្បករ​អ្នកនិពន្ធ​និង​អ្នកជំនាញ​នានា​គ្រប់​ទំរង់​នៃ​សិល្បៈ​វប្បធម៌​ជាតិ​ក៏​ដូច​ជា​មន្ត្រីរាជការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្ប​:​ករ សិល្ប​ការិនី ត​ន្រី្ត​ករ ទាំង​សម័យ​និង​បុរាណ អ្នកចម្រៀង អ្នក​កំប្លែង​នៃ​ស្ថាប័ន​វប្បធម៌​ទាំងអស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​និង​រស់​រវើក​ក្នុង​ការ​អភិរក្ស​និង​អភិវឌ្ឍន៍​សិល្ប​:​វប្បធម៌​ខ្មែរ​យើង​ឲ្យ​បាន​ស្ថិត​ស្ថិរ​គង់វង្ស​យូរអង្វែង​និង​មានការ​រីក​ចម្រើន​គួរ​ជាទី​មោ​ទ​ន​:​និង​រក្សា​បាន​នូវ​សុខដុម​នី​យ​កម្ម​លើ​វិស័យ​សិល្បៈ​វប្បធម៌​ក្នុង​សង្គម​ជាតិខ្មែរ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ