ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​លោក​អភិបាល​រាជធានី​ភ្នំពេញ ​៖ នារី​មិនមែន​បង្វិល​កន្ទុយ​ចង្ក្រាន​មិន​ជុំ ឬ​ចេះ​ត្រឹម​ការងារ​ផ្ទះ​នោះ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកស្រី ជា ស៊ី​ណា ឃួ​ង ស្រេង ភរិយា​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ទស្សន​ថា នារី​បង្វិល​កន្ទុយ​ច​ង្គ្រា​ន​មិន​ជុំ…

រាជធានី​ភ្នំពេញ ៖ លោកស្រី ជា ស៊ី​ណា ឃួ​ង ស្រេង ភរិយា​អភិបាល​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​ទស្សន​ថា នារី​បង្វិល​កន្ទុយ​ច​ង្គ្រា​ន​មិន​ជុំ ឬថា ស្ត្រី​ចេះ​ត្រឹម​ធ្វើការ​ផ្ទះ គឺ​លែង​មាន​ន័យ​ទៀត​ហើយ ដោយសារ​ពេល​បច្ចុប្បន្ន​នេះ នារី​ក្លាយជា​ដៃគូរ​មិន​អាច​ខ្វះ​បាន ជាមួយ​បុរស និង​បាន​ចូលរួម​ចំណែក​យ៉ាង សំខាន់ ក្នុង​ដំណើរការ​អភិវឌ្ឍន៍​ជាតិ​មាតុភូមិ​ដែល​បាន​ស្តែង​ឡើង តាម​រយៈ​សមត្ថភាព​ដឹកនាំ​របស់​នារី ជា ថ្នាក់ដឹកនាំ​នៅ​តាម​បណ្តា​ក្រសួង ស្ថា​ប​ន័ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អង្គភាព​រដ្ឋ និង​ឯកជន ។

ជា​ពិសេស​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​ស្ត្រី និង​កាកបាទក្រហមកម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​មហាក្សត្រី​ន​រោ​ត្ត​មុនី នាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ គង់​ជា​ព្រះប្រធាន​កិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា បាន​បំពេញការងារ​ជា​ច្រើន រួមចំណែក​លើកកម្ពស់​សិទ្ធិ​នារី និង​កុមារ ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន យកចិត្តទុកដាក់​លើ​ទុរគត​ជន ក្មេង​កំព្រា ព្រមទាំង​សកម្មភាព​មនុស្សធម៌​ជា​ច្រើន​ទៀត ។

លោកស្រី ជា ស៊ី​ណា ឃួ​ង ស្រេង ជា​ភរិយា​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​នារី​ជា​បុគ្គលិក កម្មករ ក្រោម​ឧ​ឱវាទ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិ​នា​នេះ នៅ​មន្ទីរ​សា​ធារ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អន្តរជាតិ​នារី​៨​មិ​នា ខួប​លើក​ទី​១០៧ ។

លោកស្រី​ជា ស៊ី​ណា ឃួ​ង ស្រេង បាន​កោតសរសើរ​ចំពោះ​បងប្អូន​នារី​ដែល​បម្រើ​ការងារ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បាន​បំពេញការងារ​ច្រើន​ណាស់​កន្លង​មក ដើម្បី​ចូលរួម​អភិវឌ្ឍ​រាជធានី​ភ្នំពេញ ។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា បន្ថែម​លើ​ការងារ​ស្នូល​នៅ​ក្នុង​អង្គភាព មន្ត្រីរាជការ​និយោជិត​ជានា​រី​ក៏​ត្រូវ​ទទួល​បន្ទុក​នៅ​ឯ​គេហដ្ឋាន​ក្នុង​ឋានៈ ជា ភរិយា​, ជា​ម្តាយ​,​ជា​បងស្រី​, ជា​ប្អូនស្រី​ប្រកបដោយ​ភាព​អំណត់​ខិតខំ​អប់រំ​ណែនាំ ថែបំប៉ន​ទាំង​ស្មារតី និង សកម្មភាព ដើម្បី​គ្រួសារ​មាន​សុភមង្គល ។ លោក​បន្ត​ថា មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ គឺជា​មន្ទីរ​ដែល​មាន​បុគ្គលិក​កម្មករ​ជានា​រី​ច្រើ​ង​ជាងគេ ដែល​ភាគច្រើន បងប្អូន​ទាំងនោះ​បំពេញ​ក្រោម កម្តៅ ថ្ងៃ ក្រោម​ភ្លៀង​ក្នុង​បុព្វហេតុ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ដូច​ជា ៖ កសាង​ថែទាំ​សួនច្បារ ,​ផ្លូវថ្នល់​, ប្រ​ព​ន្ធ័​លូ ,​អគ្គិសនី​បំភ្លឺ​សាធារណៈ​ជាដើម មិន​ចាញ់​បុរស​ឡើយ ។

ក្នុង​ពិធី​សំណេះសំណាល​នោះ លោកស្រី ជា ស៊ី​ណា ឃួ​ង​ស្រេង ក៏​បាន​ផ្តល់​វត្ថុ​អនុស្សាវរីយ៍​ដល់​បងប្អូន​នារី​នៅ​មន្ទី​សាធារណការ​ចំនួន​២៦១​នាក់ ក្នុង​ម្នាក់​ទទួល​បាន​ក្រណាត់​សឹ​ង្ហ​១​ដុំ និង​ថវិកា​២​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ