ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ឬ​…​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នោះ ?

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា ជន​មិន​ស្គាល់​មុខ​បាន​កាច់​សោក​លួច​យក​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ មីនា ដែល​ទុក​នៅ​ចំណុច​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ​២០…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា ជន​មិន​ស្គាល់​មុខ​បាន​កាច់​សោក​លួច​យក​ម៉ូតូ​១​គ្រឿង កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ មីនា ដែល​ទុក​នៅ​ចំណុច​ផ្សារ​រាត្រី ស្ថិត​ក្នុងភូមិ​២០ ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ម៉ូតូ​ដែល​ត្រូវ​ចោរ​កាច់​សោ​លួច​យក​ទៅ​នោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 2Y-3876 របស់​ឈ្មោះ សួន លី​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។

ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្សារ​រាត្រី ហើយ​ដើរ​ចូល​ក្នុង​ផ្សារ លុះ​បន្តិច​ក្រោយមក​ពេល​ដើរ​ចេញ​មក​វិញ​ក៏​បាត់​ម៉ូតូ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ សូម​បញ្ជាក់​ថា ក្នុង​រយៈពេល​ជាង​១​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ​ចោរ​កាច់​សោក​លួច​ម៉ូតូ និង​អំពើ​ប្លន់​តាម​ដងផ្លូវ​បាន​កើតឡើង ៦​ករណី​ហើយ ដែល​កើតឡើង​នៅ​ក្នុង​ក្រុង​បាត់ដំបង​៥​ករណី និង​នៅ​ស្រុក​បាណ​ន់​១​ករណី​។ នេះ​មិន​ទាន់ គិត​អំពើ​ចោរកម្ម​ដែល​បាន​កើតឡើង​នៅ​តាម​បណ្ដា​ស្រុក​នានា​នោះ​ទេ​។

ក្នុង​ចំណោម​បទល្មើស​ទាំងនេះ មាន​តែ​អំពើ​កាប់​ប្លន់​នៅ​ក្នុង​ក្រុង​បាត់ដំបង តែ​១​ករណី​គត់​ដែល​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្ត​បង្ក្រាប​បាន​ជន​ដៃដល់​ចំនួន​៣​នាក់ ក្រៅពី​នេះ​សូន្យ​តែ​ម្ដង​។ បទល្មើស​លួច ឆក់ និង​ប្លន់ ដែល​កំពុង​កើនឡើង​ស្ទើរ​រាល់ថ្ងៃ​យប់​ដោយ​គ្មាន​ការ​ថមថយ​នេះ កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​បញ្ហា​សន្តិសុខ​ទាំង​ការ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ ទាំង​ការ​ស្នាក់​នៅ​ក្នុង​ក្នុង​មូលដ្ឋាន ខណៈ​សមត្ថកិច្ច​ហាក់​គ្រប់គ្រង​សភាពការណ៍​បទល្មើស ឬ​បង្ក្រាប​ជនល្មើស​ទាំងនេះ​មិន​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ