ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ក្មេង​ឈាមរាវ​មែន ចេះ​លេង​ប្រដាប់​ភេទ​ក្មេង​ស្រី​ទៅ​កើត !

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ នៅ​វេលា​ម៉ោង​៧ និង​២៧​នាទី ថ្ងៃអាទិត្យ ៣​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១…

ខេត្តរតនគិរី ៖ នៅ​វេលា​ម៉ោង​៧ និង​២៧​នាទី ថ្ងៃអាទិត្យ ៣​រោច ខែ​ផល្គុន ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្រោមផ្ទះ​ស្ថិត​ក្នុងភូមិ​តា​វែង ឃុំ​តា​វែង ស្រុក​តា​វែង ខេត្តរតនគិរី​។ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល មួយ​បាន​កើតឡើង ដែល​ក្មេង​ប្រុស​ស្ទាវ​វ័យ​១៥​ឆ្នាំ​ម្នាក់ បៀតបៀន​កេរ្តិ៍ខ្មាស់​ក្មេង​ស្រី អាយុ​៧​ឆ្នាំ​ក្នុង​បន្ទប់ទឹក ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​រូបគេ​បាន​ធ្វើ​សកម្មភាព​ដោយ​យក​ម្រាមដៃ​ទៅ​រុកចូល​ប្រដាប់​ភេទ​កុមារី​រង​គ្រោះ​។ ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ ហឿ​ន សុផល​រ៉ាប់ អាយុ​១៥​ឆ្នាំ ជា​សិស្ស​។

ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ ភ​.​ភ អាយុ​៧​ឆ្នាំ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ជាមួយ​គ្នា​។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ សកម្មភាព​លួងលោម​ចាប់​ក្មេង​ស្រី​រង​គ្រោះ​ទៅ​នៅ​ក្នុង​បន្ទប់ទឹក​ក្រោយ​ផ្ទះ រួច​ធ្វើ​សកម្មភាព​ដោយ​យក​ចង្អុលដៃ​ខាងឆ្វេង លូក​ប្រដាប់​ភេទ​ក្មេង​រង​គ្រោះ​រហូត​ចេញ​ឈាម​។ ក្រោយ​កើតហេតុ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច បាន​ធ្វើការ​ឃាត់ខ្លួន បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​តា​វែង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ