ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម​រាំង​ដ៏​ធំ​មួយ​គល់ ត្រូវ​សមត្ថកិច្ច​ទប់ស្កាត់​ទាន់​ពេលវេលា

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ពារាំង​ស្ទាក់​ចាប់​បាន កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៨ ត្រង់​ចំណុច​ខាង លិច​គល់​ស្ពាន​ស្នាយ​ពល ស្ថិត​ក្នុងភូមិ​ពារាំង…

ខេត្តព្រៃវែង ៖ ដើម​រាំង​ដ៏​ធំ​មួយ​ដើម​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ពារាំង​ស្ទាក់​ចាប់​បាន កាលពី​យប់​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៨ ត្រង់​ចំណុច​ខាង លិច​គល់​ស្ពាន​ស្នាយ​ពល ស្ថិត​ក្នុងភូមិ​ពារាំង ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង​។ ខណៈ​ដែល​ក្រុម ឈ្មួញ​បាន​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​បម្រុង​លោតឆ័ត្រ​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។ បើ​តាម​លោក ស៊ឹ​ម កុសល អធិការ​នគរបាល​ស្រុក​ពារាំង​បាន​ឲ្យ​ដឹង​ថា គល់រាំង​ដែល​ស្ទាក់​ចាប់​បាន​នេះ គឺ​ត្រូវ​បាន​ក្រុម ឈ្មួញ​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក ចេញពី​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល ហើយ​ឆ្លងកាត់​តាម​បណ្តោយ​ផ្លូវជាតិ លេខ​០៨ ដែល​គោលបំណង​បម្រុង​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​។

ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​របស់​លោក ស្ទាប់​ចាប់​ឃាត់​ទាន់​ពេលវេលា​ទាំង​យប់​នៅ​ចំណុច​ខាងលើ ហើយ​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​។ ដោយឡែក​អ្នកបើកបរ​រ៉ឺ​ម៉ក​ពេល​ដែល​ឃើញ​កម្លាំង​សមត្ថកិច្ច​នៅ​ពីមុខ រូបគេ​បាន​ឈប់​រ៉ឺ​ម៉ក រួច​លោត​ចុះ​រត់​ចូល​ព្រៃ​គេចខ្លួន​បាត់​ស្រមោល​ទាំង​យប់​ផង​ដែរ​។ លោក​អធិការ​បញ្ជាក់​ថា លុះដល់​ថ្ងៃ​ទី​០៧ មីនា​នេះ ទើប​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ ប្រគល់​ឲ្យ​មន្ត្រី​ជំនាញ​ជលផល​ចាត់ការ​បន្ត​តាម​នីតិវិធី​។

ចំណែក​លោក មុត ខេមរា នាយ​សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ពារាំង​បាន​ប្រាប់​ថា ចំពោះ​ដើម​រាំង​មួយ​គល់​ដ៏​ធំ​ដែល មន្ត្រី​នគរបាល​ស្រុក​ពារាំង​ឃាត់​នោះ ពី​បទ ដឹក​ជញ្ជូន​ឈើ​ប្រភេទ​ឈើ​ព្រៃ​លិច​ទឹកជា លក្ខណៈ​ពាណិជ្ជកម្ម គ្មាន​លិខិតអនុញ្ញាត​។ ហើយ​បន្ទាប់​ពី​ឃាត់​បាន​សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​មក សង្កាត់​រដ្ឋបាល រួច​លោក​បាន​ជួល​ឡាន​ទៅ​ស្ទូច​យក​មក​ដាក់​ដាំ​នៅ​ក្នុង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង នៅ​ល្ងាច​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០១៨​នេះ​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ