ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការបរទេស​ ៖ រៀបចំ​​ទិវា​នារី​អន្តរជាតិ​ ​ ប្រធានបទ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព​ ដើម្បី​អភិ​វឌ្ឍ​​ជាតិ»

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ប្រធានបទ​ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​» ​នេះ​ជា​ប្រធាន​បទ​នៃ​ទិវា​នារី​អន្តរជាតិ​ខួប​លើក​ទី​១០៧​ ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ​ដោយ​មានការ​ចូលរួម​អធិបតីភាព​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ​ប្រាក់…

រាជធានី​ភ្នំពេញ ​៖ ​ប្រធានបទ​ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​» ​នេះ​ជា​ប្រធាន​បទ​នៃ​ទិវា​នារី​អន្តរជាតិ​ខួប​លើក​ទី​១០៧​ ដែល​រៀបចំ​នៅ​ទីស្តីការ​ក្រសួង​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ​ដោយ​មានការ​ចូលរួម​អធិបតីភាព​ដោយ​លោក​ទេស​រដ្ឋមន្ត្រី ​ប្រាក់ សុ​ខុន រដ្ឋ​ម​ន្ត្រី​ការ​បរទេស ​និង​ភរិយា ​និង​មាន​ស្ត្រីជា​មន្ត្រីរាជការ​ជា​ច្រើន​នាក់​បាន​ចូលរួម​កាលពី​រសៀល​ថ្ងៃ​ទី​៧ ​ខែមីនា ​ឆ្នាំ​២០១៨​។

ថ្លែង​ក្នុង​ពិធី​នោះ​លោក​ទេស​រដ្ឋមន្ត្រី​ ប្រាក់ សុ​ខុន បាន​លើក​ឡើង​ថា ​ក្រសួងការបរទេស​រៀប​ចំ​វិធី​នេះ​ឡើង​ ដើម្បី​អបអរសាទរ ​និង​រំលឹក​ប្រវត្តិ​នៃ​ការ​តស៊ូ​ និង​ជោគជ័យ​របស់​ស្ត្រី​ក្នុង​ការ​ទាមទារ​ដណ្តើម​យក​មក​នូវ​សិទ្ធិ​ខាង​សេដ្ឋកិច្ច សង្គម​ និង​នយោបាយ​មាន​ជាង​១០០​ឆ្នាំ​មុន​នេះ ​សិទ្ធិ​ទាំងនោះ​ពុំ​ត្រូវ​បាន​ប្រគល់​ជូន​ស្ត្រី​ឡើយ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ ពី​ប្រធានបទ​ដែល​ក្រសួង​កិច្ចការ​នារី​បាន​លើក​ឡើង​ប្រធានបទ​ «​ស្ត្រី​រួម​គ្នា​រក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ​»ថា​ ស្ត្រី​ទាំងអស់​ត្រូវ​រួម​គ្នា​មិនមែន​ស្ត្រី​ខ្លួន​ទេ​។ ​រក្សា​សន្តិភាព ​គឺ​មិន​ឲ្យ​បាត់បង់​សន្តិភាព​ដែល​យើង​មាន​ ឬ​ទទួល​បាន​កុំ​ឲ្យ​បាត់បង់​ទៅ​វិញ​។​ លោក​ថា​ ៖ «​សន្តិភាព​មាន​តម្លៃ​ណាស់​សម្រាប់​ជាតិ សម្រាប់​ប្រទេស​ជាតិ សម្រាប់​ប្រជាជន​គ្រប់​រូប​»​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ ៖ ​ជា​ឧទាហរណ៍​នៅ​ថ្ងៃ​១៧ មេ​សា ១៩៧៥​ ប្រជា​ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ បាន​ចេញពីផ្ទះ​យ៉ា​ងពពាក់ពពួន​មក​អបអរសាទរ​ការ​ចូល​មក​របស់​កងទ័ព​ឈុត​ខ្មៅ​ទាំង​មិន​ស្គាល់​ពួក​គេ ​ទាំង​មិនដឹង​ពី​អ្វី ដែល​មេដឹកនាំ​ខ្មែរក្រហម​គ្រោងទុក​សម្រាប់​ពួក​គេ​។​ តែ​ក្រោយមក​វា​បាន​ក្លាយទៅជា​រឿង​មួយ​ផ្សេង​ទៅ​វិញ​។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ​៖ ​ហេតុ​អ្វី? ​គឺ​ព្រោះ​ប្រជាជន​បាន​រង់ចាំ​ស​ង្ឃឹ​​ម​ថា​ ប្រទេស​ជាតិ​មាន​សន្តិភាព​ឡើង​វិញ​ ហើយ​ដែល​ទន្ទឹង​ចាំ​អស់​រយៈ​ពេល​ជា​យូរ​ ព្រោះ​ពួក​គេ​បានដឹង​ពី​តម្លៃ​នៃ​សន្តិភាព​ បន្ទាប់​ពី​បាន​រង​ទុក្ខវេទនា​រយៈពេល​៥​ឆ្នាំ​ក្រោយ​ពេល​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​។

លោក​បាន​បញ្ជាក់​បន្ថែម​ពី​ន័យ​ពាក្យ​បន្ត​ «​ដើម្បី​អភិវឌ្ឍ​ជាតិ» ​ឥឡូវនេះ​នៅ​គ្រប់​វេទិកា​អន្តរ​ជាតិ​ និង​តំបន់​ពាក្យ​ត្រូវ​បាន​គេ​ផ្សា​ភ្ជាប់​គ្នា​ គឺ​សន្តិភាព ​និង​អភិវឌ្ឍ​។​ «​គ្មាន​សន្តិភាព​គឺ​គ្មាន​ការ​អភិវឌ្ឍ​។ ​គ្មាន​ការ​អភិវឌ្ឍ ​ក៏​គ្មាន​សន្តិភាព​ស្ថិតស្ថេរ​បាន​យូរ​ដែរ»​៕

កែសម្រួលដោយ