ជនភៀសខ្លួន10នាក់ត្រូវដំរីជាន់ស្លា.ប់
ប្រទេសបង់ក្លាដែស ៖ អ.ស.ប រាយការណ៍កាលពីថ្ងៃទី៦ មីនា ថា ហ្វូងដំរីដែលដើររកអាហារបានសម្លាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១០នាក់នៅបង់ក្លាដែសក្នុងឧប្បត្តិហេតុ ផ្សេងៗគ្នា ។ អ.ស.ប…
ប្រទេសបង់ក្លាដែស ៖ អ.ស.ប រាយការណ៍កាលពីថ្ងៃទី៦ មីនា ថា ហ្វូងដំរីដែលដើររកអាហារបានសម្លាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១០នាក់នៅបង់ក្លាដែសក្នុងឧប្បត្តិហេតុ ផ្សេងៗគ្នា ។ អ.ស.ប…
ប្រទេសបង់ក្លាដែស ៖ អ.ស.ប រាយការណ៍កាលពីថ្ងៃទី៦ មីនា ថា ហ្វូងដំរីដែលដើររកអាហារបានសម្លាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា១០នាក់នៅបង់ក្លាដែសក្នុងឧប្បត្តិហេតុ
ផ្សេងៗគ្នា ។ អ.ស.ប ក៏ប្រកាសដែរផែនការមួយ ដើម្បីបង្កើតសន្តិសហវិជ្ជមានមួយរវាងហ្វូងដំរី និងបណ្តាជំរំជនភៀសខ្លួន ។
ពួករ៉ូហ៊ីងយ៉ាប្រមាណជា៧០០.០០០នាក់បានរត់ភៀសខ្លួនចេញពីមីយ៉ាន់ម៉ាចាប់ពីខែសីហា ឆ្នាំ២០១៧មកកាន់បង់ក្លាដែសជិតខាងក្រោយយុទ្ធនាការសងសឹករបស់កងយោធាដែល អ.ស.ប បរិហារថា ជាការបោសសំអាតជនជាតិភាគតិចមួយ ។ ការមកដល់យ៉ាងច្រើនបែបនេះនៃជនភៀសខ្លួននាំឱ្យមានការបង្កើតជំរំជាច្រើននៅតំបន់ព្រំដែន COX’S BAZAR ។ លក្ខខណ្ឌរស់នៅរបស់ពួកជនភៀសខ្លួននៅតែជួបការលំបាកខ្លាំង ទោះបីមានជំនួយអន្តរជាតិរួចស្នងការជាន់ខ្ពស់ អ.ស.ប ខាងជនភៀសខ្លួន HCR គូសបញ្ជាក់ថា ការគំរាមកំហែងរបស់ហ្វូងដំរីក្លាយជាប្រភពនៃការព្រួយបារម្ភមួយទៀត។
តំបន់បច្ចុប្បន្នមានជំរំ KUTUP ALOG ចាប់តាំងពីយូរមក ហើយជាជម្រកសំខាន់របស់ហ្វូងដំរីអាស៊ី។ ហ្វូងដំរីនេះដែលមានប្រមាណជា៤០ក្បាលក្នុងតំបន់ តែងចុះឡើងរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ារកចំណី ។ រួចពេលពួកវាឆ្លងកាត់ជំរំត្រូវជួបជាមួយមនុស្ស ហើយវាគ្រោះថ្នាក់ណាស់ ៕
ចែករំលែកព័តមាននេះ