ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ទាំង​2​ឈាន​ដល់​ព្រមព្រៀង​គ្នា លោក​គី​ម ជុន​អ៊ុ​ន បង្ហាញ​ជំហរ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ថា ប្រមុខ​ការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង លោក CHUNG EUI YONG…

ប្រទេស​កូរ៉េ​ទាំង​២ ៖ យោង​តាម YONHAP ថា ប្រមុខ​ការិយាល័យ​សន្តិសុខ​ជាតិ​កូរ៉េ​ខាងត្បូង លោក CHUNG EUI YONG ដែល​លាតត្រដាង​បណ្តា​លទ្ធផល​នៃ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​លោក​នៅ​កូរ៉េ​ខាងជើង​ឱ្យ​ដឹង​នា​ថ្ងៃ​ទី​៦ មីនា ថា កូរ៉េ​ខាងត្បូង និង​កូរ៉េ​ខាងជើង​បាន​ព្រមព្រៀង​គ្នា​រៀបចំ​ធ្វើ​នា​ខែមេសា​ខាង​មុខនេះ​នូវ​ការ​ជួប​គ្នា​កំពូល​មួយ​រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំង​២ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក CHUNG EUI YONG បញ្ជាក់​ថា ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣​រវាង​ប្រធានាធិបតី​លោក MOON JAE IN និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន នឹង​ធ្វើ​នៅផ្ទះ​សន្តិ​ភាព​ជាទី​តាំងរបស់​កូរ៉េ​ខាងត្បូង ក្នុង​តំបន់​សន្តិសុខ​រួម​ហៅ​ភូមិ​ប៉ាន​មុន​ហ្សូ​ម ។

ប្រសិនបើ​ការ​ជួប​គ្នា​កំពូល​នេះ​ពិតជា​កើត​មាន​នោះ​នឹង​ជា​លើក​ដំបូង ហើយ​ដែល​មេដឹក​នាំ​កូរ៉េ​ខាងជើង​មួយ​រូប​មក​ជាន់​ដី​កូរ៉េ​ខាងត្បូង​ចាប់តាំងពី​បញ្ចប់សង្គ្រាម​កូរ៉េ​មក ។

លោក CHUNG និង​បេសកជន​ពិសេស​របស់​លោក​ប្រធានាធិបតី MOON JAE IN ៤​រូប​ទៀត​បាន​មក​បំពេញ​ទស្សនកិច្ច​២​ថ្ងៃ​នៅ​ក្រុង​ព្យុ​ង​យ៉ាង​ដែល​នៅ​ទីនោះ ពួក​គេ​បាន​ជួប​ដោយ​មានការ​រាក់ទាក់​បំផុត​ជាមួយ​លោក​គី​ម ជុង​អ៊ុ​ន ។

លោក CHUNG ថ្លែង​ថា កូរ៉េ​ទាំង​២​បាន​សម្រេច​បង្កើត​ខ្សែ​ទាក់ទង​ទូរស័ព្ទ​ដោយ​ផ្ទាល់​រវាង​មេដឹកនាំ​ដើម្បី​អាច​ពិគ្រោះ​ពិភាក្សា​គ្នា​ដោយ​ជិត​ស្និទ្ធ ហើយ​កាត់​បន្ថយ​ភាព​តាន​តឹង​ខាង​យោធា ហើយ​ក៏៏​ព្រមព្រៀង​គ្នា​ដែរ ធ្វើការ​សន្ទនា​តាម​ទូរស័ព្ទ​លើក​ដំបូង​មុន​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​លើក​ទី​៣ ។

លោក​បន្ត​ថា កូរ៉េ​ខាងជើង​ក៏​អះអាង​ជា​ថ្មី​ដែរ​ពី​ឆន្ទៈ​ផាត់​ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ កូរ៉េ​ខាងជើង​អះអាង​យ៉ាង​ច្បាស់​ពី​ការ​សន្យា​ចំពោះ​ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​និយាយ​ថា ខ្លួន​គ្មាន​ហេតុផល​ណាមួយ​ចង់បាន​អាវុធ​នុយក្លេអ៊ែរ​ទេ ប្រសិនបើ​សន្តិសុខ​នៃ​របប​របស់​ខ្លួន​ត្រូវ​បាន​ធានា ហើយ​បណ្តា​ការ​គំរាមកំហែង​ខាង​យោធា​ប្រឆាំង​កូរ៉េ​ខាងជើង​ត្រូវ​បាន​លុប​បំបាត់​ចោល ។ កូរ៉េ​ខាង​ជើង​ក៏​និយាយ​ដែរ​ចង់​ធ្វើការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​សហរដ្ឋអាមេរិក​ស្តី​ពី​បណ្តា​មធ្យោបាយ​ឱ្យ​សម្រេច​បានការ​រំសាយ​នុយក្លេអ៊ែរ ហើយ​ធ្វើ​ឱ្យ​មាន​ប្រក្រតី​ភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​២ ។

យោង​តាម​លោក CHUNG ថា មេដឹកនាំ​កូរ៉េ​ខាងជើង​យល់ព្រម​ដាក់​បញ្ហា​រំសាយ​នុយ​ក្លេអ៊ែរ​របស់​ខ្លួន​លើ​តុ​ចរចា​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​កដោយ​គ្មាន​លក្ខខណ្ឌ ។

លោក​បន្ត​ថា លោក​គី​ម ជុង​អ៊ុ​ន ថ្លែង​ថា បញ្ហា​រំសាយ​នុយក្លេអ៊ែរ​អាច​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ការ​ចរចា​កូរ៉េ​ខាងជើង​-​សហរដ្ឋ​អា​េ​ម​រិ​ក ។ លោក​គី​ម ជុង​អ៊ុ​ន ឱ្យ​ដឹង​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​យកចិត្តទុកដាក់​ជា​ពិសេស​ចំពោះ​ការ​ពិត ហើយ​លោក​និយាយ​យ៉ាង​ច្បាស់​ថា ការ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ គឺជា​ការ​ណែនាំ​មួយ​របស់​បិតា​លោក គឺ​លោក​គី​ម ជុង​អុ​ី​ល រួច​ពុំ​មានការ​ផ្លាស់​ប្តូ​រលើ​ចំណុច​នេះ​ឡើយ ។

កូរ៉េ​ខាងជើង​ក៏​អះអាង​ដែរ​ថា នឹង​ពុំ​មាន​ការ​បង្កហេតុ​ខាង​យោធា​ថែម​ទៀត​ឡើយ ដូច​ជា​ការ​សាកល្បង​នុយក្លេអ៊ែរ​មួយ​ឬ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​កមួយ បើ​ដរាបណា​ការ​ពិភាក្សា​​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េ​ខាងជើង​នឹង​កំពុង​ប្រព្រឹត្ត​ទៅ ។ លើស​ពី​នេះ​ទៀត កូរ៉េ​ខាងជើង​សន្យា​ពុំ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ព្រមទាំង​អាវុធ​ធម្មតា​ផង​ដែរ​ប្រឆាំង​កូរ៉េ​ខាង​ត្បូង ។

ប្រធានាធិបតី​អា​​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ទី​៦ មីនា បាន​ស្វាគមន៍​ដល់​បណ្តា​សញ្ញា​បើកចំហ​របស់​កូរ៉េ​ខាងជើង​លើ​ការ​ចរចា​ជាយថាហេតុ​មួយ​ជាមួយ​សហរដ្ឋ​អា​េ​ម​រិ​ក តែ​ដោយ​អំពាវនាវ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​រង់ចាំ​មើល​អ្វី​ដែល​កើត​មាន​ជាក់ស្តែង ។
ពេល​សួរ​លោក​ពី​ជំហរ​គួរ​ឱ្យ​ភ្ញាក់ផ្អើលរ​នេះ​របស់​កូរ៉េ​ខាងជើង ក្រោយ​រយៈពេល​ច្រើន​ខែ​នៃ​ការ​ដំឡើង​វោ​ហោ​សាស្ត្រ​ដាក់​គ្នា​រហូត​ដល់​នាំ​ឱ្យ​មានការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​យោធា លោក​ត្រាំ យល់​ថា បណ្តា​សេចក្តីថ្លែងការណ៍​មក​ពី​កូរ៉េ​ខាងត្បូង​ក៏​ដូច​ជា​មក​ពី​កូរ៉េ​ខាងជើង​មាន​លក្ខណៈ​វិជ្ជមាន​បំផុត ។ នេះ​នឹង​ជា​រឿង​ល្អ​សម្រាប់​ពិភពលោក ក៏​ដូច​ជា​សម្រាប់​កូរ៉េ​ខាងជើង ព្រមទាំង​ឧបទ្វីប​កូរ៉េ ក៏​ប៉ុន្តែ​យើង​ត្រូវ​រង់ចាំ​មើល តើ​នឹង​មាន​អ្វី​កើត​មាន​ទៀត ។ លោក​បន្ត​ថា លោក​ចាត់​ទុក​ថា ជា​ការ​ស្មោះស្ម័គ្រ​សំណើ​ចរចា​របស់
ក្រុង​ព្យុ​ង​យ៉ាង ។

ទោះបី​យ៉ាងណា ប៉ុន្មាន​ម៉ោង​ក្រោយមក​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ប្រកាស​ពី​ទណ្ឌកម្មសេដ្ឋកិច្ច​ថ្មី​ៗ​ប្រឆាំង​ក្រុង​ព្យុ​ង​យ៉ាង​ក្រោយ​ពី​កំណត់​ថា របប​កូរ៉េ​ខាងជើង​បាន​ប្រើ​សារធាតុពុល VX ចាត់ទុកជា​អាវុធ​សម្លាប់​រង្គាល ដើម្បី​សម្លាប់​លោក​គី​ម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ លោក​គី​ម ជុង​អ៊ុ​ន នៅ​ម៉ា​ឡេ​ស៊ី​កាលពី​ឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ