ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​លង្កា​ប្រកាស​អាសន្ន​ទប់ទល់​ការ​បះបោរ​

6 ឆ្នាំ មុន

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​នា​ថ្ងៃ​ទី​៦ មីនា បាន​ចេញ​ការ​ប្រកាស​អាសន្ន​រយៈពេល​១០​ថ្ងៃក្រោយ​ការ​បះបោរ​សំដៅ​ប្រឆាំង​ជនជាតិភាគតិច​អ៊ិ​ស្លា​ម ព្រមទាំង​អំពើ​ហិង្សា​នានា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ និង​ការ​បំផ្លិចបំផ្លាញ​ផ្ទះ​ចំនួន​ប្រមាណ​១០០​ខ្នង ព្រមទាំង​ហាង​ទំនិញ​ទាំងឡាយ​នៅ​តំបន់​មួយ​នា​ភាគ​កណ្តាល​ប្រទេស ។ រដ្ឋាភិបាល​បញ្ជាក់​ថា…

ប្រទេស​ស្រី​លង្កា ៖ ប្រទេស​ស្រី​លង្កា​នា​ថ្ងៃ​ទី​៦ មីនា បាន​ចេញ​ការ​ប្រកាស​អាសន្ន​រយៈពេល​១០​ថ្ងៃក្រោយ​ការ​បះបោរ​សំដៅ​ប្រឆាំង​ជនជាតិភាគតិច​អ៊ិ​ស្លា​ម ព្រមទាំង​អំពើ​ហិង្សា​នានា​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២​នាក់ និង​ការ​បំផ្លិចបំផ្លាញ​ផ្ទះ​ចំនួន​ប្រមាណ​១០០​ខ្នង ព្រមទាំង​ហាង​ទំនិញ​ទាំងឡាយ​នៅ​តំបន់​មួយ​នា​ភាគ​កណ្តាល​ប្រទេស ។

រដ្ឋាភិបាល​បញ្ជាក់​ថា ការ​សម្រេចចិត្ត​បែប​នេះ​ជា​លើក​ដំបូង​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ ធ្វើ​ឡើង​ក្រោយ​បរាជ័យ​របស់​ប៉ូលិស​ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​តំបន់ KANDY ។ កង​យោធា និង​កងកម្លាំង​ពិសេស​របស់​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បីស្តារ​សណ្តាប់ធ្នាប់​ឡើង​វិញ​ក្នុង​តំបន់​នេះ ដែលពួក​បះបោរ​បាន​រំលោភ​បំពាន​បម្រាម​គោ​ចរណ៍​ដែល​ប្រកាស​កាលពី​ថ្ងៃ​ទី​៥ មីនា ។

នៅ​មុខ​សភានាយក​រដ្ឋមន្ត្រី​ស្រី​លង្កា លោក RANIL WICKREMESINGHE ថ្លែង​ថា រដ្ឋាភិបាល​ចាត់​រាល់​វិធានការ​ដើម្បី​ការពារ​ប្រជាជន​ពិសេស​បណ្តាជន​អ៊ិ​ស្លា​ម ។ លោក​គូសបញ្ជាក់​ថា ការ​ស៊ើបអង្កេត​ត្រូវ​បាន​បើក​ធ្វើ​លើ​បរាជ័យ​ក្នុង​សកម្មភាព​របស់​ប៉ូលិស​ដែល​អាច​ឱ្យ​ពួក​បះបោរ​សិង្ហ​ហ្គា​ឡេ​ដុត​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ទាំងឡាយ ដុត​ផ្ទះ ព្រមទាំង​ហាង​ទំនិញ​នានា​របស់​ពួក​អ៊ិ​ស្លា​ម ។

សាកសព​បុរស​អ៊ិ​ស្លា​ម​អាយុ​២៤​ឆ្នាំ​ម្នាក់​ត្រូវ​បាន​រក​ឃើញ​នា​ថ្ងៃ​ទី​៦ មីនា ក្នុងផ្ទះ​របស់​គេ​ដែល​រង​ការ​ដុត​បំផ្លាញ ។ ប៉ូលិស​បញ្ជាក់​ថា ពួក​បះបោរ​ជាង​២០​នាក់ ត្រូវ​ចាប់ខ្លួន ។

អំពើ​​ហិង្សា​នៅ​តំបន់​ដាំ​តែ​នោះ​ផ្ទុះ​ឡើងក្រោយ​ការ​ស្លាប់​ជន​សិង្ហ​ហ្គា​ឡេ​កាន់​ពុទ្ធ​សាសនា​ម្នាក់ ដោយសារ​ការ​វាយប្រហារ​របស់​ហ្វូង​មនុស្ស​កាលពី​ស​ប្តា​ហ៍​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ