ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​កម្មករ​-​កម្មការិនី​កាស៊ីណូ​តវ៉ា​ទាមទារ​ប្រាក់​បៀ​វត្សរ៍

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ​ឡាយ អ៊ិ​ន​ស៊ី​ធី ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​លេខ​៥០០ ឆ្នេរ​អូរ​ឈើទាល​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ក្រុម​១៧…

ខេត្ត​ព្រះ​សីហ​នុ ៖ បុគ្គលិក​ធ្វើការ​នៅ​កាស៊ីណូ​ឡាយ អ៊ិ​ន​ស៊ី​ធី ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​វិ​ថី​លេខ​៥០០ ឆ្នេរ​អូរ​ឈើទាល​នៅ​វេលា​ម៉ោង​៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៦ ខែ​មិ​នា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ក្រុម​១៧ ភូមិ​០៤ សង្កាត់​លេខ​០៤ ក្រុង​- ខេត្ត​ព្រះ​សីហ​នុ ។ ដែល​បុគ្គលិក​កាស៊ីណូ​មាន​ចំនួន​៧៣​នាក់ មាន​ប្រុស​ស្រី បាន​មក​ប្រមូលផ្តុំ​គ្នា នៅ​ខាង​មុខ​កាស៊ីណូ តវ៉ា​ជាមួយ​ថៅកែរ​កាស៊ីណូ ក្នុង​គោលបំណង​ទាមទារ​ប្រាក់​បៀ​វត្ស​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៨ ដែល​ថៅកែ​មិន​បាន​បើក​ឲ្យ​បុគ្គលិក​កម្មករ​-​កម្មការិនី ក្រោយ​ពី​មានការ​ប្រមូលផ្តុំ​ខាងលើ​ថៅកែរ​កាស៊ីណូ​បាន​រត់គេច​ខ្លួន​បាត់ ។

នៅ​ក្នុង​ហេតុការណ៍​ខាងលើ​សង្កេត​ឃើញ​មាន​វត្តមាន​លោក យ៉ូ​វ ខេ​ម​រ៉ា ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវ​ចុះ​អន្តរាគមន៍​ស្វែងរក​ដំណោះស្រាយ​ជូន​ដល់​បុគ្គលិក​កម្មករ​-​កម្មការិនី ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​លទ្ធផល​ជូន​ដល់​បុគ្គលិក​កម្មករ​-​កម្មការិនី​នៅឡើយ​ទេ ។ សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​នៅ​តែ​បន្ត​កិច្ច​ការពារ​យាមល្បាត​មិន​ឲ្យ​មាន​ករណី​ហិង្សា​កើតឡើង​ផង​ដែរ ។

លោក​យ៉ូ​វ ខេ​ម​រ៉ា ប្រធាន​មន្ទីរ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវ​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៧​ខែ​មិ​នា ឆ្នាំ​២០១៨​កន្លង​មកនេះ លោក​បាន​ទទួល​ពាក្យ​បណ្តឹងសុំ​ជួយ​អន្តរាគមន៍​០១​ច្បាប់ ចុះ​ថ្ងៃ​ទី​០៦ ខែ​មិ​នា នេះ​របស់​បុគ្គលិក​កម្មករ​-​កម្មការិនី​កាស៊ីណូ​ខាងលើ បាន​ប្តឹង​នាយក​គ្រប់គ្រង​កាស៊ីណូ ដែល​បាន​រត់គេច​ខ្លួន និង​មិន​បាន​ទូទាត់​ប្រាក់​បៀរវត្ស​ប្រចាំខែ​កុម្ភៈ ឆ្នាំ​២០១៨ ជូន​ដល់​បុគ្គលិក​កម្មករ​-​កម្មការិនី​ក្នុង​កាស៊ីណូ​ខាងលើ ។

 

លោក​បាន​បន្ត​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​លោក និង​អនុវត្ត​ទៅ​តាម​មាត្រា​១១៧​ច្បាប់​ស្តី​ពី​ការ​បើកប្រាក់​ឲ្យ​បុគ្គលិក កម្មករ​- កម្មការិនី​របស់​និយោជក​ដោយ​គ្មាន​សម​ហេតុផល ធិ​ការ​ការងារ​ត្រូវ​ដាក់​កំហិត​ដល់​និយោជក ឲ្យ​បើកប្រាក់​ឈ្នួល​ឲ្យ​ទៅ​បុគ្គលិក​កម្មករនិយោជិត​ដោយ​កម្រិត​រយៈពេល​ដែល​ត្រូវ​បើកប្រាក់​ឈ្នួល​នោះ ។

ហើយ​កាលណា​ប្រាក់​ឈ្នួល​នោះ មិន​បាន​បើក​ក្នុង​រយៈពេល​ដែល​បាន​កំណត់​នោះ អធិការ​ការងារ​ត្រូវធ្វើ​កំណត់ហេតុ ហើយ​បញ្ជូន​សំណុំរឿង​នេះ ដោយ​ឥត​គិត​សោហ៊ុយ​ទៅ​តុលាការ​មាន​សមត្ថកិច្ច​ដែល​អាច​ចាត់​គ្រប់​វិធាន​ការណ៍ រក្សាទ្រព្យ​សម្បត្តិ​ទុកជា​ប្រយោជន៍​កម្មករ និយោជិត ព្រមទាំង​ចាត់តាំង​អភិបាល​បណ្តោះអាសន្ន​មួយ​រូប​ផង បន្ទាប់​មក​អធិការ​ការងារ​អាច​ប្តឹង​ចោទប្រកាន់​គ្រប់​បែប​យ៉ាង​ឲ្យ​និយោជក បំពេញ​កាតព្វកិច្ច​ចំពោះ​បុគ្គលិក​កម្មករនិយោជិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ