ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ពិការ​ជើង​ដែល​ខំ​ចិញ្ចឹម​កូន​ដល់​ធំ​បាន​សប្បុរសជន​ផ្តល់​អំណោយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ អំពី​ដំណើរ​ជីវិត​របស់​អ៊ំ​ស្រី​ម្នាក់​ឈ្មោះ ឃិ​ន អ៊ី​ម អាយុ​៦០​ឆ្នាំ…

ខេត្តកោះកុង ៖ បន្ទាប់​ពី​ការ​ចុះ​ផ្សាយ​របស់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ អំពី​ដំណើរ​ជីវិត​របស់​អ៊ំ​ស្រី​ម្នាក់​ឈ្មោះ ឃិ​ន អ៊ី​ម អាយុ​៦០​ឆ្នាំ ជា​ជន​ពិការ​ស្វិតជើង​ទាំង​២ ដែល​ធ្លាក់ខ្លួន​ជា​ស្រី្ត​មេម៉ាយ តាំងពី​ឆ្នាំ​១៩៩៤​មក​ម្ល៉េះ និង​រស់នៅ​យ៉ាង​វេទនា​ចិញ្ចឹម​កូនប្រុស​២​នាក់ រហូត​ដល់​មានគ្រួសារ ហើយ​មានមុខរ​បរជា​កម្មករ​សំណង់ រួច​ចិញ្ចឹម​អ្នក​មានគុណ​វិញ​។

ដោយ​ឃើញ​ឆាកជីវិត​អណ្តែតត្រសែត​កម្សត់កម្រ​របស់​អ៊ំ​ស្រី​ខាងលើ នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែមីនា​នេះ ក៏​មាន​សប្បុរសជន​បាន​ចូលរួម​ផ្តល់​អំណោយ​ជា​អង្ករ និង​ថវិកា​មួយ​ចំនួន​ដល់​អ៊ំ​ស្រី ដែល​សព្វថ្ងៃ​កំពុង​រស់នៅ​ក្នុង​ចំណុច​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេ​មរះ​ភូមិន្ទ ខេត្តកោះកុង ។

ដែល​ម្ចាស់​អំណោយ​រួម​មាន ទី​១ – លោក គង់ រឿង ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុ​ទ្ឋ​ជន និង​យុវ​និ​តិ​សម្បទា​ខេត្ត បាន​ឧបត្ថម្ភ​នូវ​អង្ករ​៥០​គីឡូក្រាម មុង​១ ក្រមា​១ ភួយ​១ និង​ថវិកា​៥​ម៉ឺន​រៀល ទី​២- លោក ហាក់ ឡេ​ង អភិបាលស្រុក​មណ្ឌល​សីមា បាន​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​២០ ម៉ឺន​រៀល ទី​៣- ខាង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកោះកុង បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​៥០​គីឡូក្រាម​ផង​ដែរ ។

តាម​រយៈ​កោះសន្តិភាព​នេះ​ដែរ អ៊ំ​ស្រី ខាងលើ​ក៏​សូម​បួងសួង សូម​ឲ្យ​ទេវតា​ឆ្នាំ​ថ្មី​តាម​បីបាច់​ថែរក្សា​អស់លោក​ម្ចាស់​អំណោយ​ទាំងអស់ ឲ្យ​ទទួល​បាន​ជោគជ័យ និង​ឈ្នះ​អស់​មាស​ត្រូវ​ទាំងពួង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ