ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪ​ក្មេក​ទ្រាំ​មិន​បាន​ទាញ​គល់​ឫស្សី​សំពង​កូនប្រសា​ស្លា.ប់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ «​វាយ​សម្លាប់​កូនប្រសា​» ដោយ​ទ្រាំ​មិន​បាន​នឹង​អំពើ​ហិង្សា​មក​លើ​កូនស្រី​របស់​ខ្លួន​រាល់ថ្ងៃ​ពេក អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ដោយ​យក​គល់​ឫស្សី​វាយ​ទៅ​លើ​កូនប្រសារ​របស់​ខ្លួន​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមីនា…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ «​វាយ​សម្លាប់​កូនប្រសា​» ដោយ​ទ្រាំ​មិន​បាន​នឹង​អំពើ​ហិង្សា​មក​លើ​កូនស្រី​របស់​ខ្លួន​រាល់ថ្ងៃ​ពេក អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ដោយ​យក​គល់​ឫស្សី​វាយ​ទៅ​លើ​កូនប្រសារ​របស់​ខ្លួន​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​១០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​១ (​អូរ​ខ្វេះ​) ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី ។

ប្រភព​ពី​មន្ត្រី​អធិការ​នគ​បាល​ស្រុក​កូន​មុំ បានឱ្យ​ដឹង​ថា ជន​ស​ង្ស​យ័​មានឈ្មោះ ប្រាក់ ភា​រុន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​យក​គល់​ឫស្សី​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវជា​កូនប្រសារ​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ ។

ជន​រង​គ្រោះជា​កូនប្រសា​ដែល​ត្រូវ​ឪពុកក្មេក​វាយ​នឹង​ដំបង​គល់​ឫស្សី​រហូត​ដល់​ស្លាប់​នោះ ឈ្មោះ សេង ចាន់​ដឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​គ្នា ។

តាម​ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បានឱ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​នេះ​ផ្តើម​ចេញពី​ជន​រង​គ្រោះ​បង្ក​ឡើង​ដោយ​ដើរ​ផឹកស៊ី​ស្រវឹង​រករឿង​ឈ្លោះ និង​ប្រើ​អំពើ​ហិង្សា​ដល់​ប្រពន្ធ​កូន​ជា​រៀងរាល់ថ្ងៃ តែងតែ​ជេរ​បញ្ចោរ​ដៀល​ពូជ​រៀលដាល​ដល់​ឪពុកក្មេក​ម្តាយក្មេក​ជា​រើ​យ​ៗ ស្ទើរ​ឪពុកក្មេក​ទ្រាំ​លែង​បាន​ម្តង​ៗ ។

ប្រភព​បន្ត​ថា ក្នុង​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​នោះ​បាន​បង្កទំនាស់​យ៉ាង​ខ្លាំង និង​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​យក​កាំបិត​ខ្វែវ​ដេញ​កាប់​ឪពុកក្មេក​តែ​ត្រូវ​ឪពុកក្មេក​ឆក់​បាន​គល់​ឫស្សី​វាយ​សំពង​បាន​មុន​រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង​ទៅ ។

ក្រោយ​កើតហេតុ កម្លាំង​កងរាជអាវុធហត្ថ និង​អធិការដ្ឋាន​ស្រុក​កូន​មុំ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ