ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករាយការណ៍​សិទ្ធិ​មនុស្ស​អ​.​ស​.​ប​ ៖ ព្រួយបារម្ភ​ចំពោះ​មាត្រា​ច្បាប់​កម្ពុជា​ក្នុង​ការ​រិ​ត​បណ្តឹង​សិទ្ធិ​មនុស្ស​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​កែវ រ៉េ​មី បាន​ថ្លែង​នៅ​ព្រឹក​ទី​៧ ខែមីនា​ឆ្នាំ​២០១៨ ថា ក្នុង​ជំនួប​ជាមួយ​លោកស្រី រ៉ូ​ត​ណា ស្មី​ត…

​រាជធានី​ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​កែវ រ៉េ​មី បាន​ថ្លែង​នៅ​ព្រឹក​ទី​៧ ខែមីនា​ឆ្នាំ​២០១៨ ថា ក្នុង​ជំនួប​ជាមួយ​លោកស្រី រ៉ូ​ត​ណា ស្មី​ត លោក​បាន​ជម្រាប​ពី​បេសកកម្ម​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បន្ត​លើកតម្កើង​សិទ្ធិ​មនុស្ស ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​សិទ្ធិ​មនុស្ស ចុះ​ស្រាវជ្រាវ​នៅ​តាម​ពន្ធនាគារ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស ។​

​ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​លោក​បាន​ជួប​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅ​ស្នាក់​គណៈកម្មាធិការ​សិទ្ធិ​មនុ​ស្ ស​។ លោក​កែវ រ៉េ​មី បាន​លើក​ឡើង​ថា លោក​បាន​ជម្រាប​លោកស្រី រ៉ូ​ត​ណា ស្មី​ត ពី​ការ​យកចិត្តទុកដាក់​របស់​ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​អ្នក​សារព័ត៌មាន​ប្រចាំឆ្នាំ ដែល​នេះ គឺជា​ការ​បង្ហាញ​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ។ លោក​បាន​លើក​ឡើង​ពី​ការ​ជួប​របស់​សម្តេច​តេ​ជោ ជាមួយ​កម្មករ​-​កម្មការិនី បង្កើន​ការ​ប្រកបការងារ​កាន់តែ​ប្រសើរ​ឡើង ។​

​លោក​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​លើក​ឡើង​ថា ប្រមុខ​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​សម្រាប់​សម្រួល​ដល់​កម្មការិនី​ដែល​មាន​ផ្ទៃពោះ និង​សម្រាប់​សម្រាលកូន​ក៏​ដូច​ជា ការ​ចេញ​មុន​ម៉ោង ការ​ព្យាបាល​មិន​គិតថ្លៃ ការ​ជិះ​រថយន្តក្រុង​មិន​គិតថ្លៃ​ជាដើម ។ ក្នុង​នោះ​កម្មករ​-​កម្មការិនី​ដែល​បាន​ធ្វើ​ការងារ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ទៅ នឹង​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​ផង​ដែរ ដែល​នេះ​ជា​ការ​វិវត្តន៍​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។​

​លោក​កែវ រ៉េ​មី បន្ត​ថា លោក​ក៏​បាន​ជម្រាប​ជូន​ទៅ​ភាគី​ម្ខាង​ទៀត​ថា ស្ថេ​រ​ភាព និង​សន្តិភាព​ជា​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស ព្រោះ​មនុស្ស​ត្រូវ​ទទួល​បាន​សិ​ទ្ ធិ​។ លោក​ថា តាម​ប្រទេស​អា​រ៉ាប់​ដោយសារ តែ​បាត់បង់​សន្តិភាព​បាន​ធ្វើ​ឲ្យ​ក្មេង​គ្មាន​សាលារៀន​  ការ​សម្លាប់​មនុស្ស ។ តាម​បទ​ពិសោធន៍​ពី​អា​រ៉ាប់ និង​របប​ខ្មែរក្រហម​ផង លោក​ថា រដ្ឋាភិបាល​បាន​កំពុង​ដឹកនាំ​ដើរ​លើ​ផ្លូវ​ដ៏​ត្រឹមត្រូវ ។​

​លោក​កែវ រ៉េ​មី បាន​លើក​ឡើង​ថា ៖ នៅ​ពេល​ណា​សិទ្ធិ​មនុស្ស​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​ខ្នងបង្អែក​ក្នុ​វ​រឿង​ផ្សេង ពេល​នោះ​សិទ្ធិ​មនុស្ស​មិនល្អ​ទេ​  ។ ដោយ​គេ​យក​សិទ្ធិ​មនុស្ស​ជា​លេស​ធ្វើ​ឲ្យ​សង្គម​មួយ​ច្របូកច្របល់ ហើយ នៅ​ក្នុង​ពន្ធនាគារ​វិញ ត្រូវ​មើល​ថា អ្នកទោស​បុរស​ស្រី្ ត​និង​កុមារ​មិន​ត្រូវ​បាន​គេ​រំលោភសិទ្ធិ​នោះ​ទេ​  និង​ត្រូវ​បាន​ឃុំ​នៅ​ផ្សេង​ៗ​ពី​គ្នា ។ លោក​បាន​លើក​ឡើង​ថា លោកស្រី​រ៉ូ​ត​ណា ស្មី​ត​ហាក់ដូចជា មើល​មក​លើ​រដ្ឋាភិបាល​ក្នុង​ផ្លូវខុស​  ហើយ​នៅ​ពេល​រដ្ឋាភិបាល​ធ្វើ​នេះ​ត្រូវ លោកស្រី​អាច​ឈប់​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ទៀត​ហើយ​  ។​  តែ​ការ​ជជែក​គ្នា​មិន​មានការ​ស្រប​នៅឡើយ​ទេ ។​

​ទោះបី​យ៉ាងណា​លោកស្រី នឹង​ដាក់​របាយការណ៍​របស់​លោកស្រី​ដាក់​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នៅ​ខែកញ្ញា​ខាង​មុខ ។ លោក​ថា របាយការណ៍​របស់​លោកស្រី​មិន​មាន​ភាព​វិជ្ជមាន​ពី​រដ្ឋាភិបាល​ទាំងស្រុង​នោះ​ទេ​  តែ​លោកស្រី​មាន លក្ខណៈ​ល្អ​ជាង​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​មុន​ៗ ហើយ​លោក​អាច​ទទួលយក​បាន ។​

​លោកស្រី​រ៉ូ​ត​ណា ស្មី​ត​បាន​ឆ្លើយ​តប​ថា សន្តិភាព ស្ថេ​រ​ភាព​ដែល​លើក​ឡើង​ដោយ​លោក​កែវ រ៉េ​មី លោកស្រី​យល់​ស្រប តែ​លោកស្រី​ថា ៖ «​សន្តិភាព ស្ថេ​រ​ភាព ត្រូវ​ដើរ​ឲ្យ​ស្រប​នឹង​សិទ្ធិ​មនុស្ស ។ នៅ​ពេល​ណា​សន្តិភាព​ស្ថេ​រ​ភាព ដើរ​មិន​ស្រប​នឹង​សិទ្ធិ​មនុស្ស​នាំ​ឲ្យ​មាន​បញ្ហា​» ។ លោកស្រី​បាន​លើក​ឡើង​ថា ៖ សង្គម​មួយ​ត្រូវ​តែ​មានការ​ផ្លាស់​ប្តូរ ហើយ​នៅ​ប្រទេស​គាត់​ម្តង​គណបក្ស​ស​កាន់​អំណាច ម្តង​គណបក្ស​ខ្មៅ​កាន់​អំណាច​នៅ​ពេល​គណបក្ស​នោះ​ឈ្នះ​  ។​  តែ​លោក​កែវ រ៉េ​មី​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ថា ការ​ឈ្នះ ដោយ​ការ​បោះ​ឆ្នោត​លោក​គាំទ្រ «​លើកលែង​ការ​ឈ្នះ​ដោយ​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដោយ​មិន​យក​ប្រព័ន្ធ​ប្រជាធិបតេយ្យ មក​អនុវត្ត​នោះ​ជា​រឿង​មិន​ត្រឹមត្រូវ​» ។​

​លោកស្រី​បាន​លើក​ឡើង​ថា​ទោះបី ជា​ជជែក​គ្នា​យូរ​យ៉ាងណា​ក៏​មិន​ចប់​ដែរ តែ​លោកស្រី​សប្បាយចិត្ត​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ។ លោកស្រី​បាន​លើក​ឡើង​ថា កម្ពុជា​មានការ​គ្រប់គ្រង​ដោយ​ច្បាប់​មិនមែន​គ្រប់គ្រង​ដោយ​នីតិរដ្ឋ​ទេ ។ លោកស្រី​បាន​លើក​ឡើង​ពី​ការ​ធ្វើ​សោធនកម្ម​ច្បាប់រដ្ឋធម្មនុញ្ញ និង​ច្បាប់ព្រហ្មទណ្ឌ​នា​ពេល​ថ្មី​ៗ​នេះ ។ លោកស្រី​បាន​លើក​ឡើង​ថា ការ​ធ្វើ​វិ​សោ​ន​កម្មនេះ​ជា​ផ្នែក​មួយ​នៃ​ការ​គំរាមកំហែង​សិទ្ធិ​មនុស្ស​៕

កែសម្រួលដោយ