ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ឃើញ​ខោអាវ​កូន​ប្រឡាក់​ឈាម​ក៏​សួរ​ទើប​ដឹង​ការ​ពិត

6 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជូន​យុវជន​ម្នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​យកដៃ​លេង​ប្រដាប់​ភេទ​កុមារី​អាយុ​៧​ឆ្នាំ ក្រោយ​ពី​ហៅ​នាង​ចូល​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​អស់​យៈ​ពេល​ជិត​១​ម៉ោង ។ ករណី​ខាងលើ​កើតឡើង​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០១៨…

ខេត្ត​រតនគីរី ៖ សមត្ថកិច្ច​ប៉ូលិស​បាន​បញ្ជូន​យុវជន​ម្នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​រឿង​យកដៃ​លេង​ប្រដាប់​ភេទ​កុមារី​អាយុ​៧​ឆ្នាំ ក្រោយ​ពី​ហៅ​នាង​ចូល​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ​អស់​យៈ​ពេល​ជិត​១​ម៉ោង ។ ករណី​ខាងលើ​កើតឡើង​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​ថ្ងៃ​ទី​០៤ ខែ​មិ​នា ឆ្នាំ​២០១៨ ។

ជនសង្ស័យ​ជាប់ចោទ​មានឈ្មោះ ហឿ​ន សុផល​រ៉ាប់ (​ហៅ​ក្តាប់​) អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ អាយុ​៧​ឆ្នាំ ដែល​ជនសង្ស័យ​នឹង​ក្មេង​រង​គ្រោះ​មានផ្ទះ​ជាប់​គ្នា​ក្នុងស្រុក​តា​វែង ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មុន​នឹង​ឈាន​ទៅ​ការ​ឃាត់ខ្លួន​នេះ​ផ្អែក​ទៅ​លើ​ពាក្យបណ្តឹង​ឪពុក​អាណាព្យាបាល​ក្មេង​ស្រី​បាន​ប្តឹង​សមត្ថកិច្ច​ថា នៅ​ថ្ងៃ​កើតហេតុ​នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​០៤ ខែ​មិ​នា​នេះ ហើយ​ជនសង្ស័យ​បាន​ហៅ​កូនស្រី​គាត់ ដែល​មាន​សតិ​មិន​គ្រប់ទឹក ទៅ​ចូល​ក្នុង​បន្ទប់ទឹក​ខាងក្រោយ​ផ្ទះ អស់​រយៈពេល​ជិត​១​ម៉ោង​ដល់​ពេល​កូនស្រី​គាត់​ចេញពី​បន្ទប់ទឹក​វិញ ឃើញ​មាន​ឈាម​ប្រលាក់​ខោ​ក្មេង​ស្រី​រង​គ្រោះ​យ៉ាងច្រើន ទើប​អាណាព្យាបាល​មានការ​សង្ស័យ​ក៏​សួរ​កូន​របស់​ខ្លួន បន្ទាប់​មក​នាង​ប្រាប់​ឪពុក​ម្តាយ​ថា យុវជន​ឈ្មោះ ហឿ​ន សុផល​រ៉ាប់​(​ហៅ​ក្តាប់​) បាន​យកដៃ​លេង​ប្រដាប់​ភេទ​របស់​នាង ។

ក្រោយមក​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៦ ខែ​មិ​នា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​សាកសួរ​យុរ​ជនជាប់ចោទ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​យកដៃ​លេង​ប្រដាប់​ភេទ​កុមារី​នោះ​ពិតប្រាកដ​មែន តែ​មិន​បាន​ធ្វើ​អ្វី​ទៀត​ទេ ។
បន្ទាប់​ពី​សាកសួរ​ជនសង្ស័យ​រួច សមត្ថកិច្ច​ក៏​បាន​ធ្វើការ​កសាង​សំណុំរឿង​យក​ទៅ​តុលាការ​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៧ ខែ​មិ​នា ឆ្នាំ​២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ