ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ស្លា.ប់ ខណៈ​ប្អូន​យក​ទៅ​ពេទ្យ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ស្លាប់​តាម​ដងផ្លូវ ខណៈ​ប្អូនប្រុស​បង្កើត​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​មាន​អាការ​មិន​ស្រួលខ្លួន សង្ស័យ​ជំងឺ​បេះដូង​កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​០៦ ខែ​មិ​នា​នេះ ។ ជន​រង​គ្រោះ​ឈ្មោះ SUHARDI…

ខេត្តបន្ទាយមានជ័យ ៖ បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ស្លាប់​តាម​ដងផ្លូវ ខណៈ​ប្អូនប្រុស​បង្កើត​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​មាន​អាការ​មិន​ស្រួលខ្លួន សង្ស័យ​ជំងឺ​បេះដូង​កាលពី​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​០៦ ខែ​មិ​នា​នេះ ។

ជន​រង​គ្រោះ​ឈ្មោះ SUHARDI CHANTRA ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​អន​ឡាញ ស្នាក់​នៅ​បន្ទប់​ជួល ក្រុង​ប៉ោយ​ប៉ែ​ត ។ តាម​ប្រភព​ថា មុន​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សែង​ចេញពី​បន្ទប់​ម្ខាង​ផ្លូវ មុខ​មន្ទីរ​សំរាក និង​ព្យាបាល​នគររាជ ហើយ​ប្អូនប្រុស​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ WILLY CHANTRA បាន​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត លុះ​ពេល​ទៅ​ដល់​ក្រុម​គ្រូពេទ្យ​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​និង​ពិនិត្យ​តាម​បច្ចេកទេស តែ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ប្រចាំការ​វេន​យប់​ថ្ងៃ​កើតហេតុ​ប្រាប់​កោះសន្តិភាព​ថា ជន​រង​គ្រោះ​សង្ស័យ​ស្លាប់​តាម​ដងផ្លូវ មុន​ពេល​បញ្ជូន​ដល់ ព្រោះ​ពេល​ពិនិត្យ​ស្រាប់តែ​ជន​រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ ។

សព​បរទេស​ខាងលើ​ត្រូវ​បាន​គេ​តម្កល់​នៅ​បន្ទប់​តម្កល់សព​ក្នុង​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត រង់ចាំ​ស្ថានទូត​ឥណ្ឌូ​នេ​ស៊ី​ចុះ​ទៅ​ពិនិត្យ​មើល ។ ប្រភព​ថា សព​នឹង​បូជា​ធ្វើបុណ្យ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​បន្ទាប់​មក​ប្អូនប្រុស និង​យក​ធាតុ​ទៅ​ស្រុក​ជា​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ